ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ករណី៖មេបញ្ជាការរងPMក្រុងព្រៃវែង និងមន្ត្រីPMខេត្ត ស្ទាក់ព្រួតគ្នាវ៉ៃមន្ត្រីប៉ូលិសខេត្ត ព្រោះខឹងចាប់ខ្លួនប្រើប្រាស់គ្រឿងញៀន តុលាការកោះចូលបំភ្លឺនៅព្រឹកទី០៥នេះ

ករណី៖មេបញ្ជាការរងPMក្រុងព្រៃវែង និងមន្ត្រីPMខេត្ត ស្ទាក់ព្រួតគ្នាវ៉ៃមន្ត្រីប៉ូលិសខេត្ត ព្រោះខឹងចាប់ខ្លួនប្រើប្រាស់គ្រឿងញៀន តុលាការកោះចូលបំភ្លឺនៅព្រឹកទី០៥នេះ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

ព្រៃវែង៖ សាលាដំបូងខេត្តព្រៃវែង បន្ទាប់ពីសម្រេចដោះលែង ជនសង្ស័យជាមេបញ្ជាការរងPMក្រុងព្រៃវែង និងមន្ត្រីPMខេត្តព្រៃវែងចំនួន៣នាក់ឲ្យនៅក្រៅឃុំនោះ នៅពេលនេះជនរងគ្រោះជាមន្ត្រីប៉ូលិសគ្រឿងញៀនខេត្តព្រៃវែង ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង៨ព្រឹកនៅសាលាដំបូងខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ អ៊ា នីន ភេទប្រុសជាមន្ត្រីនគរបាល បម្រើការងារនៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រៃវែង។

រីឯជនត្រូវចោទ៣នាក់ដែលមានឈ្មោះដូចខាងក្រោម៖

ទី១ឈ្មោះ នី មុន្និច មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងព្រៃវែង ។

២ឈ្មោះ រ៉ា ភារិទ្ធ មន្ត្រីPMខេត្តព្រៃវែង ហើយឈ្មោះ(រ៉ា ភារិទ្ធ) នេះកាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០១៩ ជនរងគ្រោះធ្លាប់ចាប់ខ្លួន ករណីប្រើប្រាស់គ្រឿងញៀន។

ទី៣ឈ្មោះ(ហា)ជាមន្ត្រីPMខេត្តព្រៃវែង។

ជនត្រូវចោទទាំង៣នាក់! ត្រូវបានលោក សរ សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង សម្រេចដោះលែងឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី២ ៥ ខែវិច្ឆកា ឆ្នាំ២០១៩ ។

ចំពោះការឈឺចាប់ក្នុងសន្លាក់របស់អ្នកនឹងបាត់ទៅជារៀងរហូត ជាមួយគ្នានោះគ្រួសារជនរងគ្រោះបានថ្លែងថា៖ ការដោះលែងជនសង្ស័យយ៉ាងឆាប់រហាស់បែបនេះ វាអយុត្តិធម៌បំផុតសម្រាប់ពួកគាត់។ពោលគឺតុលាការ ហាក់បីដូចជាផ្ដល់កម្លាំងចិត្តនឹងក្ដីសង្ឃឹម ឲ្យជនដៃដល់សម្រាប់ប្រព្រឹត្តបទល្មើស ហើយមកបំបាក់ស្មារតីគ្រួសារជនរងគ្រោះ។

សូមរម្លឹកថា៖ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០១៩ នៅក្រុងព្រៃវែង ខេត្តព្រៃវែង មានជនមួយក្រុមបើកម៉ូតូ៣គ្រឿង គ្នា៤នាក់ ក្នុងនោះមន្ត្រីPM៣នាក់ ពលរដ្ឋម្នាក់ បានមកស្ទាក់ពីមុខរថយន្តជនរងគ្រោះជាមន្ត្រីប៉ូលិសគ្រឿងញៀន រួចដកកាំភ្លើងសំឡុត ពេលនោះជនរងគ្រោះថា យើងសុទ្ធតែកងកម្លាំងដូចគ្នាទេ ហេតុអ្វីធ្វើដល់ម្លឹង?

ស្រាប់តែជនដៃដល់ម្នាក់ឈ្មោះ នី មុន្និច មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងព្រៃវែង បានលូកដៃ ចាប់ក្រៀកជនរងគ្រោះតាមទ្វារឡាន កុំអោយរើខ្លួនរួច។ទើបឈ្មោះ រ៉ា ភារិទ្ធ និងបក្ខពួកហក់វ៉ៃជនរងគ្រោះតាមទ្វារឡាន បណ្ដាលឲ្យបែកមុខ បាក់ខ្ទង់ច្រមុះ រងរបួសធ្ងន់ហូរឈាម ស្រោចពេញខ្លួន ប្រឡាក់រថយន្តទៀតផង។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាល បានតាមឃាត់ខ្លួនមន្ត្រីPMម្នាក់ទាំងយប់ នៅចំណុចហាងKTVច័ន្ទគីរី ឈ្មោះ( ហា)។ហើយលុះព្រឹកឡើងទី២២ ខែវិច្ឆកាឆ្នាំ២០១៩ សមត្ថកិច្ចបន្តឃាត់ខ្លួនមន្ត្រីPM២នាក់ទៀត ទី១ឈ្មោះ នី មុន្និច មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងព្រៃវែង និងទី២ឈ្មោះ រ៉ា ភារិទ្ធ មន្ត្រីPMខេត្តព្រៃវែង ខណៈឈ្មោះ រ៉ា ភារិទ្ធកាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០១៩ ជនរងគ្រោះធ្លាប់ចាប់ខ្លួន ករណីប្រើប្រាស់គ្រឿងញៀន៕