ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ទន្លេសាបក្រត្រី៖មេរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ភុំ វិមល ដេកមើលបទល្មើសនេសាទ ចាំត្រងប្រយោជន៏ សូមលោកអភិបាលខេត្ត, រដ្ឋក្រសួងកសិកម្ម, ប្រធានACUជួយមើលផង

ទន្លេសាបក្រត្រី៖មេរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ភុំ វិមល ដេកមើលបទល្មើសនេសាទ ចាំត្រងប្រយោជន៏ សូមលោកអភិបាលខេត្ត, រដ្ឋក្រសួងកសិកម្ម, ប្រធានACUជួយមើលផង

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

ពោធិ៍សាត់៖ ករណីបទល្មើសនេសាទកើតឡើងយ៉ាងរាលដាលនៅតំបន់បឹងទន្លេសាប នៃស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ គឺជាប្រភពចំណូលដ៏ធំរបស់លោក ភុំ វិមល ដែលកំពុងល្បីល្បាញខាងពុករលួយ ។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ភុំ វិមល ទេនោះគឺមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួននោះទេ ។ ជាក់ស្ដែងករណីលោក លឹម សុក្រិត នាយសង្កាត់រដ្ឋបាលជលផលបាកាន ឃុបឃិតឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់យ៉ាងគគ្រឹកគគ្រេង គឺដោយសារអាងមានលោក ភុំ វិមល ជាបង្អែកដ៏រឹងមាំ ។

ចំពោះ បទល្មើសនេសាទនៅលើផ្ទៃទឹកបឹងទន្លេសាបកើតមានជារៀងរាល់ថ្ងៃ ពីសំណាក់ក្រុមឈ្មួញយួនប្រើសុទ្ធតែឧបករណ៍នេសាទអេឡិចត្រូនិចខុសច្បាប់ និងទូកម៉ាស៊ីនស្វ័យប្រវត្តិ។ហើយឈ្មួញធំៗជាច្រើនរូបក្នុងនោះមានឈ្មោះ ១ អេង ចេង មេបទល្មើសធំជាងគេ ២ អេង ថេង ៣ អេង ម៉ៅ ៤ ង្វៀង យាំងគូ ៥ ឈ្មោះភឿន ៦ ឈ្មោះ ឌីណា ៧ ឈ្មោះ ង្វៀង យាំងទ្បាំង គេពុំដែលឃើញសមត្ថកិច្ចចាប់បង្ក្រាបពួកអ្នកប្រព្រឹត្តបទល្មើសនេសាទទាំងនោះយក មកផ្តន្ទាទោសបាន១ករណីណាជាដុំកភួននោះទេ !។

ប្រជានេ សាទបានអោយដឹងបន្តទៀតថា អ្នកនេសាទភាគច្រើនគឺបានបង់ លុយដាក់ខែជាប្រចាំអោយមន្ត្រីជលផល និង សមត្ថកិច្ចពាក់ព័ន្ធទាំង អស់ទើបគេអាចរកសុី ដោយរលូនបែបនេះ ឯ ថ្នាក់ដឹកនាំស្ថាប័នជំនាញខាងលើបានជ្រាប ឬ សើមមាត់ សើមក ដែរ ឬក៏អត់នោះ គ្មានពីណាគេដឹងទេ ព្រោះវាជា របៀបត្រីចង្វា ចិញ្ចឹមត្រីឆ្ដោ។

ប្រជានេសាទជាលក្ខណៈគ្រួសារក្នុងតំបន់បឹងទន្លេសាប នៃស្រុកបាកាន ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ននេះលោក លឹម សុក្រិត នាយសង្កាត់រដ្ឋបាលជលផលបាកាន និងមន្ត្រីក្រោមឱវាទឃុបឃិតឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំកើតឡើងយ៉ាងគំហុក ដើម្បីជាថ្នូរនឹងផលប្រយោជន៍ ។ ទន្ទឹមនឹងនេះមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានឲ្យដឹងថា លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ សម្ងំស្ងៀមទុកឲ្យលោក លឹម សុក្រិត នាយសង្កាត់រដ្ឋបាលជលផលបាកាន ព្រមទាំងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត ។

សូម្បីតែ អភិបាលខេត្តពោធិ៍សាត់ និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ក៏ធ្វើមិនដឹងមិនឮក្នុងខណៈដែលបទល្មើសនេសាទរាលដាលយ៉ាងគំហុកនៅតំបន់បឹងទន្លេសាប ស្រុកបាកាន ខេត្តពោធិ៍សាត់ នោះដែរ ។

តាមសេចក្ដីរាយការណ៍ពីប្រជានេសាទជាលក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាប នៃស្រុកបាកាន បានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងតំបន់អភិរក្សអតីតឡូត៍នេសាទលេខ២ កំពុងកើតមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំយ៉ាងរាលដាល ហើយអ្នកប្រព្រឹត្តបទល្មើសភាគច្រើនជាជនជាតិវៀតណាម ។

ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលជលផលក្នុងស្រុកបាកាន មិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់អភិរក្សអតីតឡូត៍នេសាទលេខ២នោះទេ ហើយលោក លឹម សុក្រិត និងបក្ខពួកតែងធ្វើសកម្មភាពប្រមូលលុយពីក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់យ៉ាងក្រអឺតក្រទម ។ ប្រសិនបើជនល្មើសណាមិនបង់លុយតាមការកំណត់របស់លោក លឹម សុក្រិត និងបក្ខពួកទេនោះ ត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃជាមិនខាន ហេតុនេះហើយទើបក្រុមជនល្មើសតែងបង់លុយមិនហ៊ានគេចវេះឡើយ ។

ប្រភពពីមន្ត្រីពាក់ព័ន្ធស្និទ្ធនឹងលោក លឹម សុក្រិត បានឲ្យដឹងថា ទាល់តែមានការបើកដៃពីសំណាក់លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តហើយលោកឡាយ វិសិដ្ឋប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ក៏បានបិទភ្នែកថែមទៀត ទើបលោក លឹម សុក្រិត អាចធ្វើអ្វីៗតាមអំពើចិត្ត ដោយមានការបែងចែកផលប្រយោជន៍តាមលំដាប់លំដោយ ។

ករណីនេះមូលហេតុមួយផ្នែកធំនៃលុយដែលគាបយកពីក្រុមជនល្មើសប្រើឧបករណ៍នេសាទខុសច្បាប់ ត្រូវបានបែងចែកទៅថ្នាក់លើរបស់ខ្លួនជាប្រព័ន្ធទើបបទល្មើសនេសាទក្នុងស្រុកបាកាន រាលដាលកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ការដែលបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងពេញបន្ទុកក្នុងតំបន់បឹងទន្លេសាប នៃស្រុកបាកាន កំពុងធ្វើឲ្យធនធានត្រីប្រឈមនឹងសេចក្ដីវិនាសផុតពូជ ព្រោះឆ្នាំនេះត្រីនៅតំបន់បឹងទន្លេសាបស្រុកបាកាន មិនសម្បូរដូចឆ្នាំមុនៗឡើយ។

បញ្ហាទាំងនេះ សូមលោកអភិបាលខេត្ត, រដ្ឋក្រសួងកសិកម្ម, ប្រធានACUជួយមើលផង បើមិនដូច្នេះទេ ទន្លេសាបដែលកន្លែងសម្បូរណ៏ត្រី និងក្លាយជាកន្លែងក្រត្រីមិនខាន៕