ព័ត៌មានថ្មីៗ
Home / ទំព័រដើម / កម្លោះកូន១ ឆែម សុខលី នៅឃុំនិងស្រុកបាធាយ ប្រើល្បិចឆី កូនក្រមុំគេអាយុ១៦ឆ្នាំម្នាក់រួមរក័្សរហូតមានកូន ដោះដៃទៅការប្រពន្ធថ្មីនៅថ្ងៃទី៨ធ្នូ ខាងមុខនេះ

កម្លោះកូន១ ឆែម សុខលី នៅឃុំនិងស្រុកបាធាយ ប្រើល្បិចឆី កូនក្រមុំគេអាយុ១៦ឆ្នាំម្នាក់រួមរក័្សរហូតមានកូន ដោះដៃទៅការប្រពន្ធថ្មីនៅថ្ងៃទី៨ធ្នូ ខាងមុខនេះ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

កំពង់ចាម៖ករណីបុរសកម្លោះចាស់ល្បិចថោកទាបម្នាក់នេះបានលួងលោមក្មេងស្រីអាយុ១៦ឆ្នាំរួមរក័្សរហូតដល់នាងមានកូន១ បែរជាឆ្លើយដោះសាថាអត់ដឹងអីផង ទើបកើតជាការប្ដឹងផ្ដល់ខាងស្រីទាមទារអាហារកិច្ចផ្ដាច់ រួមទាំងជម្ងឺចិត្តសម្រាលកូនដោយវះកាត់សរុបចំនួន៦២០០០ដុល្លា តែនៅពេលសាលក្រមតុលាការខេត្តកំពង់ចាមចេញជាស្ថាពរហើយ ខាងភាគីចុងចម្លើយបាននឹងកំពុងរៀបចំការប្រពន្ធថ្មីមួយទៀតរំលោភលើសាលក្រមនេះថែមទៀតផង ។

ភាគីខាងស្រីជាដើមបណ្ដឹងមានឈ្មោះ រិន រចនា បច្ចុប្បន្នអាយុ១៩ឆ្នាំរស់នៅភូមិព្រៃចាស់ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ហើយសព្វថ្ងៃមានកូនស្រីម្នាក់នាងដាក់ឈ្មោះឲ្យត្រកូលខាងប្ដីទៀត គឺសុខលី ស្រីពេជ្រ។

ចំណែកឪពុកក្មេងនេះដែលមិនទទួលស្គាល់កូនរបស់ខ្លួននោះមានឈ្មោះ ឆែម សុខលី បច្ចុប្បន្នអាយុ៤២ឆ្នាំ មុខរបររកសុីចងការប្រាក់មានទីលំនៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

តាមស្ដ្រីរងគ្រោះឈ្មោះ រិន រចនា ជាដើមបណ្ដឹងរូបនេះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មាននៅភ្នំពេញ នៅថ្ងៃទី៥ ខែធ្នូឆ្នាំ២០១៩នេះ ថា កាលពីអំឡុងឆ្នាំ២០១៧ ដោយមានការព្រមព្រៀងរវាងចាស់ទុំទាំងសងខាងនាង និងអតីតគូរដណ្ដឹងរបស់នាងដូចមានឈ្មោះខាងលើបានធ្វើពិធីភ្ជាប់ពាក្យតាមប្រពៃណីកាលនោះនាងមានអាយុ១៦ឆ្នាំ ហើយគូរដណ្ដឹងមានអាយុ៣៩ឆ្នាំ ។ក្រោយពីភ្ជាប់ពាក្យរួចគូរដណ្ដឹងនោះបាននាំនាងទៅលេងផ្ទះខាងគេនៅស្រុកបាធាយខេត្តកំពង់ចាម នៅពេលទៅដល់ផ្ទះរបស់គេហើយប្រៀបដូចសត្វឈ្លូសក្នុងមាត់ខ្លាអចឹងគេបានលួងលោមរួមភេទរហូតបានសម្រេចជាច្រើនដងរាប់មិនអស់ព្រោះថាមុនក្រោយគង់តែជាប្ដីប្រពន្ធនិងគ្នាដដែលនឹង ។

នាង រិន រចនា បន្ដថា ក្រោយមកនាងបានមកផ្ទះវិញ តែនៅពេលមកដល់ផ្ទះទើបនាងដឹងថានាងមានគ័រជាមួយអតីតគូរដណ្ដឹងនោះ នៅពេលដឹងថាមានគ័រភ្លាមនាងខំតេប្រាប់ឪពុកក្មេងនេះដោយចិត្តអរផងភ័យផង ប៉ុន្ដែចម្លើយដែលគូរដណ្ដឹងនាងឆ្លើយមក គឺគេថាអត់ដឹងអីផង ឲ្យដោះស្រាយខ្លួនឯងទៅ មិនតែប៉ុណ្ណោះនាងត្រូវបានគូរដណ្ដឹងចោទថានាងលួចលុយគេជាង៣មុឺនដុល្លារទៀតផងតែនាងបានបញ្ជាក់ថានាងមិនបានលួចដូចការចោទប្រកាន់នោះទេ ដែលនាងហៅថានេះគ្រាន់តែលេសដើម្បីគេចង់បែបពីនាងតែប៉ុណ្ណោះ ។

នាងបន្ដថា ចាបើតាំងពីពេលនោះមកនាងបានប្ដឹងផ្ដល់គ្នាដល់តុលាការខេត្តកំពង់ចាម ហើយរហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ តុលាការបានចេញសាលក្រមបង្គាប់ឲ្យចុងចម្លើយចេញសងថ្លៃអាហារកិច្ចរហូតដល់កូនមានអាយុដល់និតិភាព ។ ប៉ុន្ដែចាប់តាំងពីសាលក្រមនេះចេញមកនាងមិនដែលបានលុយពីឪពុកក្មេងនេះ១រៀលខ្មែរនោះទេ មិនតែប៉ុណ្ណោះគេនឹងត្រូវរៀបការជាមួយស្រីថ្មីនៅថ្ងៃទី៨ធ្នូខាងមុខនេះទៀតផង ។ ដោយសារតែនាងមិនដឹងជាទៅពឹងអ្នកណាទើបនាងនិងជីដូននាំគ្នាមកកាន់រាជធានីភ្នំពេញ នៅវេលាសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រែងមានលោកម្ចាស់ប៉ាវណាអាចជួយរកយុត្តិធម៌អាចជួយនាងបាន។ ក្នុងនោះដែរនាងក៏បានសំណូមពរដល់ថ្នាក់ដឹកនាំនៅក្នុងស្ថាប័នពាក់ព័ន្ធមេត្តាជួយរកយុត្តិធម៌ឲ្យនាងផង នាងមកនេះមិនស្គាល់អ្នកណាក្រៅពីអ្នករត់ម៉ូតូឌុបនោះទេ ៕