ព័ត៌មានថ្មីៗ
Home / ទំព័រដើម / #គួរកាត់ទោសចំពោះឪពុកមារំលោភក្មួយស្រីតាំងពីនាង​អាយុ៧​ឆ្នាំ​ និងម្ចាស់ក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA» ចាក់ដីលុបប្រឡាយ «បឹងហា»នៅសង្កាត់ចោមចៅទី១ ថែមទាំងបញ្ជាកូនចៅដេញវ៉ៃចៅសង្កាត់ និងមន្ត្រីជំនាញ់ពេលចុះទៅត្រួតពិនិត្យ ប៉ុន្មាន់ឆ្នាំ ? បើប្រព្រិត្តិខុសច្បាប់បែបនេះ សូមបញ្ចេញមតិ និងជួយសែរផង

#គួរកាត់ទោសចំពោះឪពុកមារំលោភក្មួយស្រីតាំងពីនាង​អាយុ៧​ឆ្នាំ​ និងម្ចាស់ក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA» ចាក់ដីលុបប្រឡាយ «បឹងហា»នៅសង្កាត់ចោមចៅទី១ ថែមទាំងបញ្ជាកូនចៅដេញវ៉ៃចៅសង្កាត់ និងមន្ត្រីជំនាញ់ពេលចុះទៅត្រួតពិនិត្យ ប៉ុន្មាន់ឆ្នាំ ? បើប្រព្រិត្តិខុសច្បាប់បែបនេះ សូមបញ្ចេញមតិ និងជួយសែរផង

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

#ករណីក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA» គួរចំណាត់ការផ្លូវច្បាប់លើម្ចាស់ក្រុមហ៊ុន និងអូបរឹបយកដីបឹងរបស់រដ្ឋមកវិញ ព្រមទាំងផ្អាក់ការសាងសង់សំណង់ផ្ទះល្វែងរបស់ក្រុមហ៊ុននេះ ត្រឹមត្រូវទេដែរ ឬទេ ?

ភ្នំពេញ៖នៅក្នុងរយះពេល៣ថ្ងៃនេះរឿងដែលជាទីចាប់អារម្មណ៏ខ្លាំងរបស់សាធារណជនលើអត្ថបទ គេហទំព័រ ផែនដីថ្មី បានចុះផ្សាយមានរឿងខ្លាំងនិងចម្លែកចំនួន២ ៖

ទី១៖ម្ដាយ​បាន​យក​កូនស្រី​អាយុ៧ ឆ្នាំ ទៅ​ឲ្យ​រស់នៅ​ជាមួយ​ប្អូនស្រី​ បាន​រៀន​ បាន​សូត្រ ​និង​ជួយ​ការងារ​ក្នុងផ្ទះ ​បែរ​ជា​ត្រូវ​បានជនសង្ស័យ​ជា​ឪពុកមា ឈ្មោះ​ សែន វី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ចាប់​រំលោភ​អស់​រយៈពេល​៦​ឆ្នាំ​ តាំងពីអាយុ៧ឆ្នាំដល់១៣ឆ្នាំទើប​បែកការណ៏ និងត្រូវបានសមត្ថកិច្ចបានធ្វើការចាប់ខ្លួន ​ ​នៅ​ថ្ងៃទី៤ ខែធ្នូ ​ឆ្នាំ​២០១៩​ នៅក្នុងផ្ទះរបស់ខ្លួន ​ស្ថិតក្នុង​ភូមិ​ថ្ម​លាត ​សង្កាត់​ស្រះ​ឫស្សី ​ក្រុង​/ខេត្ត​ស្ទឹងត្រែង ដឹកនាំដោយលោក​ ប៉ាង ឡុ​ច អធិការរង​​យោងតាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​កុមារីរងគ្រោះ​ ដោយសមត្ថកិច្ច​បាន​សហការ​ជាមួយ​មន្ទីរ​កិច្ចការនារី​ខេត្តស្ទឹងត្រែងផងដែរ។

ទី២៖ក្រុមហ៊ុនសំណង់ផ្ទះល្វែងយីហោ «តាតា TATA» បាន និងកំពុងតែចាក់ដីរំលោភយកដីបឹងប្រឡាយមេ ឈ្មោះ «បឹងហា» ដែលមានទទឹង ៥៧ម៉ែត្រ ក្នុងនោះកាត់ចេញជាផ្លូវម្ខាង ១៥ម៉ែត្រ និងប្រឡាយមេ ២៧ម៉ែត្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញប៉ុន្តែពេលនេះត្រូវក្រុមហ៊ុនតាតានេះ បានចាក់ដីលុបជិតអស់ហើយ។

តាមលោក កង វង ចៅសង្កាត់ចោមចៅទី១ បាននិយាយថា បញ្ហានេះលោកបានដឹងថា ក្រុមហ៊ុននេះមិនត្រឹមតែចាក់ដីលុបរំលោភយកដីបឹង និងប្រឡាយប៉ុណ្ណោះទេ តែបានរំលោភយដីមេភូមិ និងដីប្រជាពលរដ្ឋថែមទៀតផង។ហើយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសង្កាត់ចោមចៅទី១ និងសូរិយោដីខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យមើលម្ដងទៀត ហើយពេលកំពុងបាញ់ពង់វាស់ដីឲ្យចាក់ដីត្រឹមនេះត្រឹម ទើបតែបាន ១ប៉ុណ្ណោះ ស្រាប់តែម្ចាស់ក្រុមហ៊ុន បានប្រើឲ្យកម្មកររបស់គាត់លោតធាក់ពង់ចោលអស់ ហើយកម្មកររបស់គេមានរហូតដល់ជាង ១០០នាក់ឯណោះ។ ជាងនេះទៀត លោកចៅសង្កាត់ និងមន្រ្តី ត្រូវក្រុមនោះដេញវ៉ៃ ហើយការប្រមាថកាតទានខ្លាំងណាស់មកលើអាជ្ញាធរផងដែរ។

ប្រឡាយមេឈ្មោះបឹងហា បានតភ្ជាប់រហូតដល់ក្នុងភូមិសាស្រ្តខណ្ឌដង្កោ និងខណ្ឌមានជ័យ ជាប្រឡាយធម្មជាតិ ដែលមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បង្ហូររំដោះទឹកចេញពីតំបន់ទួលពង្រ និងខណ្ឌពោធិ៍សែនជ័យស្ទើរតែទាំងមូលផងដែរ។ការចាក់លុបប្រឡាយមេឈ្មោះបឹងហានៅឆ្នាំក្រោយក្នុងរដូវវស្សាប្រហែលជាជៀសមិនផុត និងធ្វើអោយខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌមានជ័យ រងនូវទឹកភ្លៀងជនលិចជាមិនខានឡើយ។

ក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA» ចាក់ដីរំលោភ ដែលមុននឹងគេចាក់ ដីបានសុំច្បាប់ទៅកាន់អាជ្ញាធរខណ្ឌ និងសង្កាត់ដើម្បីចាក់តែត្រឹមដីរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែលុះក្រោយពេលបានច្បាប់អនុញ្ញាតបែរជាចាក់រំលោភយកទាំងប្រឡាយថែមទៀត។

សម្រាប់ប្រជាពលរដ្ឋបានសំណូមពរដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សូមមេត្តាមានចំណាត់ការផ្លូវច្បាប់លើម្ចាស់ក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA» អូបរឹបដីបឹងមកវិញ ព្រមទាំងផ្អាក់ការសាងសង់សំណង់ផ្ទះល្វែងរបស់ក្រុមហ៊ុននេះ ដើម្បីព្រមានដល់ក្រុមហ៊ុនដ៏ទៃទៀតកុំអោយយកគំរ៉ូតាម។ហើយម្ចាសក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA»នេះ កំពង់ពង្រីកឥទ្ធពល ព្រោះគេអាងមានអ្នកមានខ្លាំងនៅពីក្រោយ ដូច្នេះទើបគាត់មិនខ្លាចច្បាប់នោះ៕