ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ធ្លាយរឿងអាស្រូវប្រធានមន្ទីឧស្សាហកម្មខេត្តពោធិ៍សាត់ ឆែ វណ្ណសូដា រកស៊ីចែកចាយទឹកស្អាត ប្រើប្រាស់រថយន្តរបស់រដ្ឋ បំរើប្រយោជន៍ផ្ទាល់ខ្លួន រំលោភបំពាន លើអាជ្ញាប័ណ្ណ ទឹកស្អាតរបស់អាជីវករដែលខ្លួនគ្រប់គ្រង

ធ្លាយរឿងអាស្រូវប្រធានមន្ទីឧស្សាហកម្មខេត្តពោធិ៍សាត់ ឆែ វណ្ណសូដា រកស៊ីចែកចាយទឹកស្អាត ប្រើប្រាស់រថយន្តរបស់រដ្ឋ បំរើប្រយោជន៍ផ្ទាល់ខ្លួន រំលោភបំពាន លើអាជ្ញាប័ណ្ណ ទឹកស្អាតរបស់អាជីវករដែលខ្លួនគ្រប់គ្រង


លោក ឆែ វណ្ណសូដា ប្រធានមន្ទី ឧស្សាហកម្ម និង សិប្បកម្មខេត្តពោធិ៍សាត់

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

ពោធិ៍សាត់៖ លោក ឆែ វណ្ណសូដា ប្រធានមន្ទី ឧស្សាហកម្ម និង សិប្បកម្មខេត្តពោធិ៍សាត់ ដោយយោងតាមគណនេយ Facebook ឈ្មោះ ឡេង ហេង បានអោយដឹងថា លោក ឆែ វណ្ណសូដា អាងខ្លួនជា ប្រធានមន្ទី មិនខ្លាចប្រឆាំងនិងសេចក្តីប្រកាសរបស់ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធរដ្ឋមន្ត្រីឧស្សាហកម្ម និង សិប្បកម្ម ។

តាមគណនេយ Facebook ឈ្មោះ ឡេង ហេង បានអោយដឹងទៀតថា លោក ឆែ វណ្ណសូដា ប្រធានមន្ទី ឧស្សាហកម្ម និង សិប្បកម្មខេត្តពោធិ៍សាត់ បានបប្រកបអាជីវកម្មចែកចាយទឹកស្អាត ដែលរំលោភបំពាន លើអាជ្ញាប័ណ្ណ អាជីវករទឹកស្អាត របស់អាជីវករដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។ ជាក់ស្តែង លោក ឆែ វណ្ណសូដា បានភ្ចាប់ បណ្តាញទឹកស្អាត រំលោភចូល ឃុំអន្លង់ត្នោត ដោយ អ្នកកាន់សេចក្តី ប្រកាស របស់លោកស្រី អ៊ុំ សុមេធ ហើយ ប្រើប្រាស់ រថយន្តរបស់រដ្ឋ បំរើ ផលប្រយោជន៍ផ្ទាល់ខ្លួន ។

ករណីនេះ សូមលោកអភិបាលខេត្តពោធិសាត់ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងជារដ្ឋមន្ត្រីឧស្សាហកម្ម និង សិប្បកម្ម ព្រមទាំងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាស្រាវជ្រាវផង៕