ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ខ្សឹបដាក់មេក្រូ៖នាយប៉ុស្ដិ៍នគរបាលឃុំមេទឹក ស្រុកបាកាន ឈ្មោះ គុយ ប៉ូរ៉ា បិទភ្នែក មិនខ្វល់ខ្វាយពីបទល្មើស នៅក្នុងមូលដ្ឋានខ្លួន

ខ្សឹបដាក់មេក្រូ៖នាយប៉ុស្ដិ៍នគរបាលឃុំមេទឹក ស្រុកបាកាន ឈ្មោះ គុយ ប៉ូរ៉ា បិទភ្នែក មិនខ្វល់ខ្វាយពីបទល្មើស នៅក្នុងមូលដ្ឋានខ្លួន

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

ពោធិ៍សាត់៖តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំមេទឹក ស្រុកបាកានខេត្តពោធិ៍សាត់ បានអោយដឹងថា លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំមេទឹក គុយ ប៉ូរ៉ា កំពុងតែធ្វើអោយប្រជាពលរដ្ឋនៅក្នុងឃុំមួយនេះ មានការថ្នាំងថ្នាក់ ចំពោះទង្វើរក្រអើតក្រទមនាយប៉ុស្តិ៍ម្នាក់នេះខ្លាំងណាស់។ ព្រោះនៅពេលប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅពឹងពាក់ពុំនាក់អាស្រ័យម្ដងៗ លោកនាយប៉ុស្ដិ៍មិនសូវខ្វល់ខ្វាយ ឬ ជួយសម្រួលអោយបានទាន់ពេលវេលានោះទេ ដឹងតែពីលុយៗ បើមានលុយការងារលឿន បើអត់លុយដេកចាំ។

ប្រភពបានបន្តថា លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំមេទឹក គុយ ប៉ូរ៉ា សព្វថ្ងៃនេះធ្វើការមិនសូវចុះសម្រុងគ្នាជាមួយមន្ត្រីក្រោមឱវាទ ប៉ុន្មានទេដោយលោកធ្វើអ្វីច្រើនតែធ្វើអ្វីអត្តនោម័តដោយខ្លួនឯង ដូច្នេះទើបកូនចៅមិនពេញចិត្ត ប៉ុន្តែមន្ត្រីនគរបាលជាកូនចៅចេះតែទ្រាំទៅ បើគាត់ជាមេទៅហើយ។

ប្រភពបានបន្តថា លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំមេទឹក គុយ ប៉ូរ៉ា សព្វថ្ងៃនេះធ្វើការមិនសូវចុះសម្រុងគ្នាជាមួយមន្ត្រីក្រោមឱវាទ ប៉ុន្មានទេដោយលោកធ្វើអ្វីច្រើនតែធ្វើអ្វីអត្តនោម័តដោយខ្លួនឯង ដូច្នេះទើបកូនចៅមិនពេញចិត្ត ប៉ុន្តែមន្ត្រីនគរបាលជាកូនចៅចេះតែទ្រាំទៅ បើគាត់ជាមេទៅហើយ។

មតិដដែលបានរិះគន់ទៀតថា នាយប៉ុស្តិ៍ម្នាក់នេះ បិទភ្នែក មិនខ្វល់ខ្វាយពីបទល្មើសដែលកើតឡើងនៅក្នុងមូលដ្ឋានខ្លួនមានដូចជា៖ បទល្មើសសត្វព្រៃ បទល្មើសនេសាទ ឃើញកើតមានក្នុងមូលដ្ឋាន យ៉ាងច្រើន គ្មានឃើញនាយប៉ុស្តិ៍រូបនោះ ធ្វើការបង្ក្រាបអ្វីសោះ ពួកគាត់និយាយថា សង្ស័យត្រូវថ្នាំសណ្ដំអស់ហើយមើលទៅ..។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏បានសំណូមពរទៅលោកឧត្តមសេនីយ៏ សារុន ចន្ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ មេត្តាជួយណែនាំនាយប៉ុស្តិ៍ម្នាក់នេះផង កុំអោយក្អេងក្អាង ពឺងទ្រូងដាក់ពលរដ្ឋខ្លាំងពេក។ហើយនាយប៉ុស្តិ៍ធន់ហ្នឹងទុក្ខ ក៍មិនចំណេញ ដកចេញឆាប់កាន់តែល្អ ឫុ មួយលោកស្នងការរកមន្ត្រីនគរបាលល្អ មកជំនួស គុយ បូរ៉ា មិនបានម៉ែន ក៏អី? បានទុកនាយប៉ុស្តិ៍ រូបនេះ៕