ព័ត៌មានថ្មីៗ
Home / ទំព័រដើម (page 10)

ទំព័រដើម

ជួយមើលក្រុមមន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ កំពុង​ក្លាយជាជញ្ជីញថ្លឹងលុយ ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ

លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស ​ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 កំពង់ស្ពឺ៖ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថា​នី​យី​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ កណ្ដោលដុំ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ គាប​យកលុយ​ពី​ពួកគេ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម និង​ដឹក​ខ្សាច់ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ បាន​ឲ្យ​ដឹងថា មុខរបរ​របស់​ពួកគាត់​សព្វថ្ងៃ​ស្ទើរតែ​គ្មាន​នៅសល់​កម្រៃ​សម្រាប់​ដោះស្រាយ​ទិញ​អង្ករ​ច្រក​ឆ្នាំង ព្រោះ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​និង​បក្ខពួក​គាប​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​រថយន្ត​ភ្លៅ​៥​ដែល​ដឹកជញ្ជូន​លើស​ទម្ងន់​បន្តិចបន្តួច​ត្រូវបាន​ក្រុមមន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ តម្រូវ​ឲ្យ​បង់លុយ​ពី​៤​ម៉ឺន​រៀល​រហូតដល់​២០​ម៉ឺន​រៀល​ក៏មានដែរ​។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ការដែល​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ និង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ ជាពិសេស​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន …

អានបន្ត »

គិតយ៉ាងណាបើក្រុមហ៊ុនបុរីប៉េងហួត៖ រំលោភយកដីបឹងវាលសំណាប ដែលគេចាត់ទុកជាបឹងទន្លេសាបទី២ធ្វើកម្មសិទ្ធិ និងកំពង់ចាក់ដីត្រៀមសង់បុរី សម្រាប់លក់

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ភ្នំពេញ ៖ ក្រុមហ៊ុនបុរីប៉េងហួតបានរំលោភយកដីបឹងវាលសំណាប ដែលមានទំហំ៤៨១៥ហិកតា ស្ថិតក្នុង ស្រុកល្វាឯម និង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាជម្រកត្រីពងកូន សម្បត្តិធម្មជាតិជីវចម្រុះ និងជាបឹងទន្លេសាបទី២ ធ្វើជាកម្មសិទ្ធិ និងក្រុមហ៊ុនបានដាក់គ្រឿងចក្រឈូសឆាយរំលោភយក ជាបន្តបន្ទាប់ បណ្ដាលឲ្យដីរដ្ឋទាំងនោះក្លាយជាដីកម្មសិទ្ធិឯកជន ស្ទើរគ្មានសល់ក្រោម ហេតុផលអភិវឌ្ឍន៍ ។ រាល់ការទិញលក់ទាំងនោះ ខ្លះមានចុះហត្ថលេខា ទទួលស្គាល់បញ្ជាក់ពី អាជ្ញាធរខ្លះទៀត ទិញលក់រវាងពលរដ្ឋ និងឈ្មួញហុចលុយផ្ទាល់ដៃ ខ្លះទៀតលក់បន្តគ្នាពីមួយទៅមួយជាន់គ្នាបីបួនត្រួតក៏មាន។ ជាក់ស្ដែងពេលនេះក្រុមឈ្មួញ បានដាក់គ្រឿងចក្រជាច្រើនគ្រឿង និងកំពុងឈូសឆាយ កាយលុបចាក់ដីបឹង(កោះខ្ចៅ)ជាប់បឹងវាលសំណាបស្ថិតនៅភូមិចំនួន២ គឺ ភូមិពាមតាឯក ឃុំពាមឧកញ៉ាអ៊ុង និង ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ ពលរដ្ឋរស់នៅ ភូមិពាមតាឯក និង ភូមិតាស្គរ បានលើកឡើងថា ដីបឹងកោះខ្ចៅនេះមានទំហំប្រមាណជាង៧គីឡូម៉ែត្របួនជ្រុង។ ជាប្រភេទដីបឹង(របស់រដ្ឋ) …

អានបន្ត »

អាម៉េរិក៖នាវា​ផ្ទុក​យន្តហោះ​និង​យន្តហោះ​B-52 ហ្វឹក​ហាត់​វាយប្រហារ​ព្រម​គ្នា​នៅ​ជិត​អ៊ីរ៉ង់​

សមយុទ្ធ​យោធា​អាម៉េរិក​ត្រូវបាន​ធ្វើឡើង​ចំ​ពេល​មាន​ភាព​តានតឹង​ចេះតែ​កើន​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​តេ​អេ​រ៉ង់ ដោយ​អាម៉េរិក​បាន​បញ្ជូន​ក្រុម​នាវា​ផ្ទុក​យន្ត​​ហោះ​មួយ​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​កាលពី​ខែ​មុន និង​បាន​អះអាងថា វា​ជា​ការឆ្លើយតប​នឹង​ព័ត៌មាន​ចារកម្ម​ដែលថា អ៊ីរ៉ង់​គំរាម​ផលប្រយោជន៍​អាម៉េរិក​នៅ​តំបន់​នោះ​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កងទ័ពអាកាស​អាម៉េរិក​បាន​និយាយថា នាវាចម្បាំង​The USS Abraham Lincoln យន្តហោះ​ចម្បាំង​និង​ឧទ្ធម្ភាគចក្រ ព្រមទាំង​យន្តហោះ​​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធុន B-52 បាន​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ក្នុង​សមុទ្រ​អារ៉ាប់​។​ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ​លោក​ម៉ៃ ផ​ម​ផេវ សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​សៅរ៍​ទី​០១​មិថុនា ជា​«​ប្រតិបត្តិការ​វាយប្រហា​រ​ព្រម​គ្នា​»​និង​មាន​ការចូលរួម​ពី​យន្តហោះ​នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​F/A-18 Super Hornets​ឧទ្ធម្ភាគចក្រ MH-60 Sea Hawk យន្តហោះ E-2D Growlers​និង B-52​ដែល​មាន​សមត្ថភាព​ផ្ទុក​គ្រាប់បែក​នុយក្លេអ៊ែរ​។​ ​កាលពី​ថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ​លោក​ម៉ៃ ផ​ម​ផេវ បាន​និយាយថា អាម៉េរិក​មានបំណង​ពិភាក្សា​ជាមួយ​អ៊ីរ៉ង់​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមុន ក្នុង​កិច្ចខិតខំ​មួយ​ដើម្បី​​បន្ធូរបន្ថយ​ភាព​តានតឹង​ដែល​កំពុង​បង្ក​ឲ្យមាន​ការភ័យខ្លាច​អំពី​ការផ្ទុះ​សង្គ្រាម​។​តែ​លោក​បាន​បញ្ជាក់ថា អាម៉េរិក​មិន​បន្ធូរដៃ​ក្នុង​ការដាក់​សម្ពាធ​លើ​សាធារណរដ្ឋ​អ៊ីស្លាម​​នេះ​ដើម្បី​ឲ្យ​ផ្លាស់ប្តូរ​អាកប្បកិរិយារ​បស់​ខ្លួន​នៅ​មជ្ឈិមបូព៌ា​នោះទេ​។​ ​លោក​ផ​ម​ផេវ បាន​អះអាង​ឡើងវិញ​អំពី​ការចោទប្រកាន់​របស់​អាម៉េរិ​កថា អ៊ីរ៉ង់​ជា​អ្នក​ធ្វើ​ឲ្យ​បាត់​ស្ថិរភាព​ក្នុង​តំបន់ តែ​ក៏​បាន​លើកឡើង​អំពី​លទ្ធភាព​នៃ​ការជួប​ពិភាក្សាគ្នា​​ផងដែរ​។​តែ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​បាន​ចោទប្រកាន់​សម​ភាគី​អាម៉េរិក​ថា​កំពុង​«​លេង​សម្តី​» និង​បាន​និយាយថា​ការផ្លាស់ប្តូរ​ណាមួយ​ត្រូវ​បង្ហាញឲ្យឃើញ​ជាក់ស្តែ​ង​ មិនមែន​​មាន​តែ​សម្តី «​ដើម្បី​កិច្ចពិភាក្សា​ណាមួយ​អាច​កើតមាន​»​។​ ​មុន ​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​និយាយថា រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​មានបំណងច​រចាជាមួយ​អាម៉េរិ​ក បើសិនជា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បង្ហាញ​ការគោរព​អ៊ីរ៉ង់​និង​ធ្វើ​តាម​ច្បាប់​​អន្តរជាតិ​៕​

អានបន្ត »

សម្តេច​ហ៊ុនសែន​៖​កំណត់យកថ្ងៃ​៩​មិថុនា​ហូប​នំ​បញ្ចុក​ទាំងអស់គ្នា​ ស្នើ​ឲ្យ​សមាជិក​បក្ស​និង​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ហូប​នំ​បញ្ចុក

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយក​ដ្ឋ​មន្ត្រី​កម្ពុជា​បានស្នើ​ឲ្យ​សមាជិក​សមាជិការ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​យក​ថ្ងៃទី​៩​ខែមិថុ នាខាងមុខ​ជួបជុំ​ហូប​នំ​បញ្ចុក​ទាំងអស់គ្នា ។ ការស្នើ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ធ្វើឡើង​បន្ទាប់ពី​អ​តី ត​ក្រុម​អ្នកនយោបាយ​ប្រឆាំង​បានប្រកាស​ឲ្យ​អ្នកគាំទ្រ​ខ្លួន​យក​ថ្ងៃទី​៩​ខែមិថុនា​ធ្វើ​ទិវា​ហូប​នំ​បញ្ចុក ។​ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បានលើកឡើង​ថា​ការហូរ​នំ​បញ្ចុក​មិនអាច​ក្លាយទៅជា​ការបំបែកបំបាក់​ជាតិ​នោះទេ​ហើយ សម្ដេច​ក៏បាន​ណែនាំ​ដល់​សមាជិក​សមាជិកា​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​រួមគ្នា​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុកនៅ​ថ្ងៃទី​៩​មិថុនា​ឆ្នាំ​២០១៩ខាងមុខនេះ ។ ជាមួយនេះ​សម្ដេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​នាំគ្នា​«​បរិភោគ​នំ​បញ្ចុក​»​ទាំងអស់គ្នា។សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្ដែង​នូវ​ការងឿងឆ្ងល់​ផងដែរ​ចំពោះ​ក្រុម​អតីត​បក្សប្រឆាំង​ដែល​យក​រឿង​នំ​បញ្ចុក​មក​ធ្វើជា​រឿង​នយោបាយ ទៅវិញ​រហូតដល់​បង្កើត​ជា​កម្មវិធី​ហូប​នំ​បញ្ចុក​ហើយ​អ្នក​ដែល​ទទួលទាន​នំ​បញ្ចុក​ជា​អ្នកស្នេហាជាតិ​និង​គាំទ្រ​គណបក្សប្រឆាំង​ដែល​ស្លាប់ទៅ ហើយ​នោះ ។​ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖« រឿង​នំ​បញ្ចុក​ហេតុ​អី​បានជា​នំ​បញ្ចុក​ក្លាយទៅជា​រឿង​នយោបាយ​ទៅវិញ​មិនយល់ ?នំបញ្ចុក​ក្លាយទៅជា​នយោបាយ​ហើយ​ឥលូវ​វា​ទៅជា​ការបង្កើត​ទិវា​នំ​បញ្ចុក​ទៅជា​ស៊ី​នំ​បញ្ចុក​ស្នេហា​ជាតិ ។ មិច​បានជា​គេ​ប្រែក្លាយ បញ្ហា​នំ​បញ្ចុក​ឲ្យ​ទៅជា​រឿង​នយោបាយ​មួយ​ថា​អ្នកណា​ស៊ី​នំ​បញ្ចុក​គឺ​សុទ្ធតែជា​ពួក​គាំទ្រ​គេ​ហើយ​ត្រូវ​នគរបាល​សមត្ថកិច្ច​តាមដាន​ធ្វើ​ឲ្យ​អ្នក លក់​នំ​បញ្ចុក​មួយចំនួន​មានការ​ភ័យខ្លាច​ទៅទៀត​»​។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា​៖« ឥលូវ​ខ្ញុំ​សូម​ប្រកាសជូន​ប្រជាពលរដ្ឋ​កម្ពុជា​ជាពិសេស​ចំពោះ​សមាជិក​សមាជិកា​គណបក្ស ប្រជាជន​និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​សូម​ទទួលទាន​នំ​បញ្ចុក​ទាំងអស់គ្នា​ហើយ​ឮ​គេ​ថា​យក​ថ្ងៃ ៩​នេះ​ធ្វើជា​ទិវា​នំ​បញ្ចុក ។​សូម​យក​សមា ជិ​ក សមាជិកា គណបក្ស​ប្រជាជន​ថ្នាក់ដឹកនាំ​តាម​ខេត្ត​គណៈ​ពង្រឹង​នាំគ្នា​ចុះ​មូលដ្ឋាន​រៀបចំ​នំ​បញ្ចុក​ឲ្យ​សមាជិក​គណបក្ស​ប្រជាជន​ស៊ី​ថ្ងៃ ទី ៩ ខែមិថុនា​»​។​ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​បញ្ជាក់​ផងដែរ​ថា​ការអំពាវនាវ​ប្រជាពលរដ្ឋ​និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស​ហូប​នុំ​បញ្ចុក​មិនមែនជា​វិធី “​បន្លា​មុត​យក​បន្លា​ជួស​នោះទេ​” តែ​វា​ជា​វិធី​“​បន្លា​មុត​យក​ពូថៅ​មក​វាយបំបាក់​បន្លា​ចោល​តែម្ដង​កុំ​ឲ្យ​នាំ​ភាព​ចង្រៃ ដល់​គេឯង​” ។   …

អានបន្ត »

នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ សួស សុផានិត គឺជាអ្នកឃុបឃិតឲ្យឈ្មួញឈើឈ្មោះ ណាក់ និងប្រពន្ធ ឈ្មោះ ស្រីភក្តិ ប្រមូលទិញ​ឈើ​ប្រណិត និងដឹកចេញយ៉ាងរលួន

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ពោធិ៍សាត់៖ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថាឈ្មួញឈ្មោះ ណាក់និងប្រពន្ធឈ្មោះស្រីភក្តិ ដែលអាងមានខ្នងបង្អែករឹងមាំនៅតែឈរជើងចាំប្រមូលទិញឈើនៅចំណុចផ្លូវបំបែកស្ទឹងទី៣ ក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ និងបក្ខពួកគឺជាអ្នកឃុបឃិតឲ្យឈ្មួញឈ្មោះ ណាក់និងប្រពន្ធឈ្មោះស្រីភក្តិ អាចឈរជើងប្រមូលទិញឈើដឹកចេញពីស្រុកភ្នំក្រវាញ យ៉ាងរលូនដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ការដែលលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការសម្របសម្រួលពីសំណាក់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងនាយខ័ណ្ឌស្ដីទីរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ផងដែរ ទើបឈ្មោះ ណាក់និងប្រពន្ធឈ្មោះស្រីភក្តិ អាចឈរជើងចាំទិញឈើផ្ដាច់មុខនៅចំណុចភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ។ សមត្ថកិច្ចមូលដ្ឋានក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ បានឲ្យដឹងថា កន្លងមកសមត្ថកិច្ច បានសហការគ្នាបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកភ្នំក្រវាញ ជាបន្តបន្ទាប់ ប៉ុន្តែសម្រាប់ឈ្មួញឈ្មោះ ណាក់និងប្រពន្ធឈ្មោះស្រីភក្តិ មិនដែលប្រឈើនឹងការបង្ក្រាបម្ដងណាឡើយ។ ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានបង្ហើបឲ្យដឹងថា …

អានបន្ត »

ជនជាតិ​វៀតណាម​១២​នាក់​ ដែល​នាំ​គ្រឿងចក្រ​ឈូសឆាយ​តំបន់​ឧទ្យាន​វរជ័យ​ ត្រូវតុលាការ​ដោះលែងស្ងាត់ៗ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 រតនគិរី​៖​ជនជាតិ​វៀតណាម​១២​នាក់ ត្រូវតុលាការ​ខេត្ដ​រតនគិរី​បានចេញ​ដីការ​ដោះលែង​ឱ្យមាន​សេរីភាពនៅ​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​បន្ទាប់ពី​ឃុំខ្លួន​ជាង​មួយខែ​រឿង​នាំ​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​វរជ័យ​។​ ​ ជនជាតិ​វៀតណាម​ទាំង​ជាង​១០​នាក់​ដែល​តុលាការ​ដោះលែង​នោះ​រួមមាន​ទី​១​ឈ្មោះ​វៀង​វ៉ាន់​ហីន​ទី​២​វៀង​វ៉ាន់​ថា​ន់ទី​៣​វៀង​វ៉ាន់​ហុង​ទី​៤​ប៊ូ​វ៉ាន់​ហីន​ទី​៥​វៀង​គូក​នួន​ទី​៦​ដាំង​វ៉ាន់​ម៉ិ​ញ​ទី​៧​វៀង​ស៊ុន​ហ៊ាន​ទី​៨​វ៉​ហុង​ភឿ​ក​ទី​៩​យឿ​ង​វ៉ាន់​ឌឹ​ក​ទី​១០​ចឹ​ង​កៅ​ប៉ុង​ទី​១១​ឡេ​ង៉ុ​ក​ធូ​និង​ទី​១២​ហ៊ាន​ម៉ា​រី​។ ​ ​ពួកគេ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​រតនគិរី​ចេញ​ដីការ​បង្គាប់​ឱ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៩​ដោយ​ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា​២៩​នៃ​ច្បាប់​ស្ដីពី​ជន​អន្ដោ​ប្រវេ​ស​ន៏​ឆ្លងដែន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​និង​មាត្រា​៥៦​។​កថាខណ្ឌ​ទី​៤​និង​មាត្រា​៥៨​មាត្រា​៦២​នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធន់​ធាន​ធម្មជាតិ​និង​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​ប្រទេស​កម្ពុជា​។​   គួររំលឹកថា​កាលពី​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៩​ជនជាតិ​វៀតណាម​មានឈ្មោះ​ដូចខាងលើ​បាន​នាំ​គ្រឿងចក្រ​ចំនួន​ប្រាំ​មួយគ្រឿង​ចូលមក​ឈូសឆាយ​ដីព្រៃ​ក្នុងស្រុក​តា​វែង​ជាប់​ព្រំប្រទល់​ស្រុក​អណ្ដូង​មាស​ដោយ​សម្អាងថា​មាន​លិខិតស្នើ​សុំ​ពី​លោក​សេក​វរ​:​ប្រធាន​ក្រុមហ៊ុន​នុ​ភាព​សុ​ភី​និង​បានផ្ដល់​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​ជា​ថ្នូរ​បានមក​ធ្វើ​អាជីវកម្ម​លើដី​នោះ​។​ ប៉ុន្ដែ​នៅ​ថ្ងៃទី​១៦​ខែមេសា​ដដែល​នោះ​ថ្នាក់លើ​បាន​បញ្ជា​លោក ​ថាវ យ៉េន​ប៉េអឹម​ខេត្ដ​រតនគិរី​ឱ្យ​នាំ​កម្លាំង​ចុះទៅ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់​និង​គ្រឿងចក្រ​ចំនួន​៦​គ្រឿង​ដែល​បាននិងកំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​បាន​ជាង​៣០​ហិកតា​នៅ​ចំណុច​អូរ​តា​យ៉ាក​ក្នុងភូមិ​សាស្ដ្រ​ឧទ្យាន​ជាតិ​វរជ័យ​។​ ប្រភព​បាន​បន្ដ​ឱ្យដឹងទៀតថា​ក្រោយពី​កម្លាំង​ប៉េអឹម​ចុះបង្ក្រាប​ដល់ទី​តាំង​ដែល​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​ដោយ​មិន​ស្របច្បាប់​នោះ​មន្ដ្រី​ប៉េអឹម​បាន​រឹបអូស​គ្រឿងចក្រ​(​ប៉ុល​ស័​រ​)​ចំនួន​៦​គ្រឿង​និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់​ដែលជា​ជនជាតិ​វៀតណាម​រួច​បញ្ជូន​មកកាន់​ស្នងការ​ខេត្ដ​ដើម្បី​សាកសួរ​។​ចំណែក​គ្រឿងចក្រ​៦​គ្រឿង​បាន​ផ្ញើរ​ទុក​ក្នុង​បរិវេណ​អតីត​ដី​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី​ដែល​ស្ថិតនៅ​ក្បែ​នោះ​។​ កាលនោះ​ស្នងការរង​ទទួលបន្ទុក​ផ្នែក​ជន​អន្ដោ​ប្រវេ​ស​ន៏​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគិរី​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​សំណុំរឿង​ជន​អន្ដោ​ប្រវេ​ស​ន៏​វៀតណាម​នោះបាន​បញ្ជូន​ទៅកាន់​តុលាការ​ខេត្ដ​រតនគិរី​រួចហើយ​កាលពី​ថ្ងៃទី​១៩​ខែមេសា​ដើម្បីឱ្យ​បន្ដ​ឱ្យ​ចាត់វិធានការ​តាមច្បាប់​។​ នៅ​ថ្ងៃទី​២១​ខែមេសា​តុលាការ​បាន​ឃុំខ្លួន​ជនជាតិ​វៀតណាម​នោះ​ដើម្បី​អនុវត្ដ​ទោស​តាមច្បាប​របស់​ប្រទេស​កម្ពុជា​។​ប៉ុន្ដែ​ឃុំខ្លួន​បានតែ​ជាង​មួយខែ​ប៉ុ​ណោះ​លុះ​មកដល់​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​រតនគិរី​បានសម្រេច​ចេញ​ដីការ​ដោះលែង​ពួក​វៀតណាម​នោះ​ឱ្យមាន​សេរីភាព​វិញ​ដោយ​ស្ងប់ស្ងាត់​ពុំមាន​ឱ្យ​មន្ដ្រីប៉ូលិស​ជំនាញ​ចូលរួម​ដឹងឮ​នោះឡើយ​។​ លោក​ជា​ប៊ុនធឿន​ស្នងការរង​ទទួលបន្ទុក​ផ្នែក​ជន​អន្ដោ​ប្រវេ​ស​ន៏​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​កា​ដោះលែង​ជនជាតិ​វៀតណាម​នោះមក​ដល់ពេលនេះ​ពុំបាន​ដឹង​ទេ​រឿង​នោះ​លោក​រុញឱ្យ​សួរ​ប្រធានការិយាល័យ​ជន​អន្ដ​ប្រវេ​ស​ន៏​ទៅ​។​ ​លោក​មឿង​ខេ​ម​ប្រធានការិយាល័យ​ជន​អន្ដោ​ប្រវេ​ស​ន៏​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគិរី​កាលពី​រសៀល​ថ្ងៃទី​១​ខែមិថុនា​នេះ​បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ប្រចាំ​ខេត្ដ​ថា​ការដោះលែង​ជន​ជនជាតិ​វៀតណាម​ខាងលើ​មន្ដ្រី​របស់លោក​នៅ​មិនទាន់​បានទទួល​ព័ត៌មាន​នៅឡើយ​ទេ​។​តែ​ឮ​គេ​ថា​មានការ​ដោះលែង​មែន​។ លោក​អ៊ុក​គឹម​ជន់​ប្រធាន​ពន្ធនាគារ​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់​ដែល​ជាប់ពន្ធនាគារ​រឿង​នាំ​គ្រឿងចក្រ​ចូលធ្វើ​ឈូស​ដីព្រៃ​គឺ​ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​ខេត្ដ​បានចេញ​ដី​ដោះលែង​វិញ​កាល​ព្រលប់​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​នេះ​។​ ​ប្រធាន​ពន្ធនាគារ​បាន​បន្ដ​ឱ្យដឹងទៀតថា​នៅពេល​ដោះលែង​នៅ​ម៉ោង​ប្រមាណ​ជាង​ប្រាំ​ល្ងាច​ថ្ងៃទី​៣០​ខែឧសភា​មានតែ​សាច់ញាតិ​របស់​ពួកគេ​បានមក​ទទួល​។​ប៉ុន្ដែ​មិនមាន​វត្ដ​មាន​មន្ដ្រីប៉ូលិស​អន្ដោ​ប្រវេ​ស​ន៏​ខាង​វៀតណាម​មក​ទទួល​ទេ​។​ លោក​សួស​ ឡា​ ប្រធាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​រតនគិរី​ កាលពី​ថ្ងៃទី​១ ​ខែមិថុនា​ឆ្នាំ​២០១៩ ​បាន​ព្យាយាម​សុំ​ការពន្យល់​តាម​ទូរស័ព្ទ​តែ​ពុំអាឆចទាក់ទង់បាន។​នៅ​ថ្ងៃ​ដដែល​នោះ​លោក​កែវ​ ពិសុទ្ធ​ អ្នក​នាំ​សាលាដំបូង​ខេត្ដ​រតនគិរី​ បានបញ្ជាក់​ប្រាប់​កាសែតទ​ថា​ កាលពី​ថ្ងៃទី​៣០​ខែឧសភា​លោក​ឡេង​ វណ្ណា​រិ​ទ្ធិ​ ចៅក្រម​ស៊ើបសួរ​បានសម្រេច​ចេញ​ដីការ​ដោះលែង​ជនជាតិ​វៀតណាម​ទាំង​១២​នាក់​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​ អ្នកនាំពាក្យ​បានបញ្ជាក់​ឱ្យដឹងទៀតថា​ការដោះលែង​ជនជាតិ​វៀតណាម​ខាងលើ​ពុំ​ដឹងថា​មានការ​ចូលរួម​ពី​មន្ដ្រី​ប៉ូលីស​អន្ដោ​ប្រវេ​ស​ន៏​ប្រទេស​វៀតណាម​ដែរ​ឬ​យ៉ាណា​នោះទេ​គឺ​គ្រាន់តែ​ដឹងថា​ដីការ​ដោះលែង​នោះ​ចេញ​ដោយលោក​ឡេង ​វណ្ណា​រិ​ទ្ធិ ​ចៅក្រម​ស៊ើបសួរ​។​ ដោយឡែក​ខាង​សមា​គ​ន៏​វៀតណាម​បានដាក់​ការសង្ស័យថា​កា​ដោះលែង​ជនជាតិ​វៀតណាម​ទាំងនោះ​គឺធ្វើឡើង​ដោយ​ស្ងាត់ៗ​ទេ​ដឹង ​ព្រោះ​មកដល់ពេលនេះ​ខាង​ភាគី​ប្រទេស​វៀតណាម​ថា​ នៅ​មិនទាន់​បានទទួល​ជន​អន្ដ​ប្រវេ​ស​ន៏​ទាំង​នោះទេ​?៕  

អានបន្ត »

ជនជាតិ​វៀតណាម​១២​នាក់​ ដែល​នាំ​គ្រឿងចក្រ​ឈូសឆាយ​តំបន់​ឧទ្យាន​វរជ័យ​ ត្រូវតុលាការ​ដោះលែងស្ងាត់ៗ

រតនគិរី​៖​ជនជាតិ​វៀតណាម​១២​នាក់ ត្រូវតុលាការ​ខេត្ដ​រតនគិរី​បានចេញ​ដីការ​ដោះលែង​ឱ្យមាន​សេរីភាពនៅ​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​បន្ទាប់ពី​ឃុំខ្លួន​ជាង​មួយខែ​រឿង​នាំ​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​វរជ័យ​។​ ​ ជនជាតិ​វៀតណាម​ទាំង​ជាង​១០​នាក់​ដែល​តុលាការ​ដោះលែង​នោះ​រួមមាន​ទី​១​ឈ្មោះ​វៀង​វ៉ាន់​ហីន​ទី​២​វៀង​វ៉ាន់​ថា​ន់ទី​៣​វៀង​វ៉ាន់​ហុង​ទី​៤​ប៊ូ​វ៉ាន់​ហីន​ទី​៥​វៀង​គូក​នួន​ទី​៦​ដាំង​វ៉ាន់​ម៉ិ​ញ​ទី​៧​វៀង​ស៊ុន​ហ៊ាន​ទី​៨​វ៉​ហុង​ភឿ​ក​ទី​៩​យឿ​ង​វ៉ាន់​ឌឹ​ក​ទី​១០​ចឹ​ង​កៅ​ប៉ុង​ទី​១១​ឡេ​ង៉ុ​ក​ធូ​និង​ទី​១២​ហ៊ាន​ម៉ា​រី​។ ​ ​ពួកគេ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​រតនគិរី​ចេញ​ដីការ​បង្គាប់​ឱ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៩​ដោយ​ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា​២៩​នៃ​ច្បាប់​ស្ដីពី​ជន​អន្ដោ​ប្រវេ​ស​ន៏​ឆ្លងដែន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​និង​មាត្រា​៥៦​។​កថាខណ្ឌ​ទី​៤​និង​មាត្រា​៥៨​មាត្រា​៦២​នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធន់​ធាន​ធម្មជាតិ​និង​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​ប្រទេស​កម្ពុជា​។​ គួររំលឹកថា​កាលពី​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៩​ជនជាតិ​វៀតណាម​មានឈ្មោះ​ដូចខាងលើ​បាន​នាំ​គ្រឿងចក្រ​ចំនួន​ប្រាំ​មួយគ្រឿង​ចូលមក​ឈូសឆាយ​ដីព្រៃ​ក្នុងស្រុក​តា​វែង​ជាប់​ព្រំប្រទល់​ស្រុក​អណ្ដូង​មាស​ដោយ​សម្អាងថា​មាន​លិខិតស្នើ​សុំ​ពី​លោក​សេក​វរ​:​ប្រធាន​ក្រុមហ៊ុន​នុ​ភាព​សុ​ភី​និង​បានផ្ដល់​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​ជា​ថ្នូរ​បានមក​ធ្វើ​អាជីវកម្ម​លើដី​នោះ​។​ ប៉ុន្ដែ​នៅ​ថ្ងៃទី​១៦​ខែមេសា​ដដែល​នោះ​ថ្នាក់លើ​បាន​បញ្ជា​លោក ​ថាវ យ៉េន​ប៉េអឹម​ខេត្ដ​រតនគិរី​ឱ្យ​នាំ​កម្លាំង​ចុះទៅ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់​និង​គ្រឿងចក្រ​ចំនួន​៦​គ្រឿង​ដែល​បាននិងកំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​បាន​ជាង​៣០​ហិកតា​នៅ​ចំណុច​អូរ​តា​យ៉ាក​ក្នុងភូមិ​សាស្ដ្រ​ឧទ្យាន​ជាតិ​វរជ័យ​។​ ប្រភព​បាន​បន្ដ​ឱ្យដឹងទៀតថា​ក្រោយពី​កម្លាំង​ប៉េអឹម​ចុះបង្ក្រាប​ដល់ទី​តាំង​ដែល​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​ដោយ​មិន​ស្របច្បាប់​នោះ​មន្ដ្រី​ប៉េអឹម​បាន​រឹបអូស​គ្រឿងចក្រ​(​ប៉ុល​ស័​រ​)​ចំនួន​៦​គ្រឿង​និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់​ដែលជា​ជនជាតិ​វៀតណាម​រួច​បញ្ជូន​មកកាន់​ស្នងការ​ខេត្ដ​ដើម្បី​សាកសួរ​។​ចំណែក​គ្រឿងចក្រ​៦​គ្រឿង​បាន​ផ្ញើរ​ទុក​ក្នុង​បរិវេណ​អតីត​ដី​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី​ដែល​ស្ថិតនៅ​ក្បែ​នោះ​។​ កាលនោះ​ស្នងការរង​ទទួលបន្ទុក​ផ្នែក​ជន​អន្ដោ​ប្រវេ​ស​ន៏​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគិរី​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​សំណុំរឿង​ជន​អន្ដោ​ប្រវេ​ស​ន៏​វៀតណាម​នោះបាន​បញ្ជូន​ទៅកាន់​តុលាការ​ខេត្ដ​រតនគិរី​រួចហើយ​កាលពី​ថ្ងៃទី​១៩​ខែមេសា​ដើម្បីឱ្យ​បន្ដ​ឱ្យ​ចាត់វិធានការ​តាមច្បាប់​។​ នៅ​ថ្ងៃទី​២១​ខែមេសា​តុលាការ​បាន​ឃុំខ្លួន​ជនជាតិ​វៀតណាម​នោះ​ដើម្បី​អនុវត្ដ​ទោស​តាមច្បាប​របស់​ប្រទេស​កម្ពុជា​។​ប៉ុន្ដែ​ឃុំខ្លួន​បានតែ​ជាង​មួយខែ​ប៉ុ​ណោះ​លុះ​មកដល់​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​រតនគិរី​បានសម្រេច​ចេញ​ដីការ​ដោះលែង​ពួក​វៀតណាម​នោះ​ឱ្យមាន​សេរីភាព​វិញ​ដោយ​ស្ងប់ស្ងាត់​ពុំមាន​ឱ្យ​មន្ដ្រីប៉ូលិស​ជំនាញ​ចូលរួម​ដឹងឮ​នោះឡើយ​។​ លោក​ជា​ប៊ុនធឿន​ស្នងការរង​ទទួលបន្ទុក​ផ្នែក​ជន​អន្ដោ​ប្រវេ​ស​ន៏​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​កា​ដោះលែង​ជនជាតិ​វៀតណាម​នោះមក​ដល់ពេលនេះ​ពុំបាន​ដឹង​ទេ​រឿង​នោះ​លោក​រុញឱ្យ​សួរ​ប្រធានការិយាល័យ​ជន​អន្ដ​ប្រវេ​ស​ន៏​ទៅ​។​ ​លោក​មឿង​ខេ​ម​ប្រធានការិយាល័យ​ជន​អន្ដោ​ប្រវេ​ស​ន៏​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគិរី​កាលពី​រសៀល​ថ្ងៃទី​១​ខែមិថុនា​នេះ​បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ប្រចាំ​ខេត្ដ​ថា​ការដោះលែង​ជន​ជនជាតិ​វៀតណាម​ខាងលើ​មន្ដ្រី​របស់លោក​នៅ​មិនទាន់​បានទទួល​ព័ត៌មាន​នៅឡើយ​ទេ​។​តែ​ឮ​គេ​ថា​មានការ​ដោះលែង​មែន​។ លោក​អ៊ុក​គឹម​ជន់ ​ប្រធាន​ពន្ធនាគារ​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់​ដែល​ជាប់ពន្ធនាគារ​រឿង​នាំ​គ្រឿងចក្រ​ចូលធ្វើ​ឈូស​ដីព្រៃ​គឺ​ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​ខេត្ដ​បានចេញ​ដី​ដោះលែង​វិញ​កាល​ព្រលប់​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​នេះ​។​ ​ប្រធាន​ពន្ធនាគារ​បាន​បន្ដ​ឱ្យដឹងទៀតថា​នៅពេល​ដោះលែង​នៅ​ម៉ោង​ប្រមាណ​ជាង​ប្រាំ​ល្ងាច​ថ្ងៃទី​៣០​ខែឧសភា​មានតែ​សាច់ញាតិ​របស់​ពួកគេ​បានមក​ទទួល​។​ប៉ុន្ដែ​មិនមាន​វត្ដ​មាន​មន្ដ្រីប៉ូលិស​អន្ដោ​ប្រវេ​ស​ន៏​ខាង​វៀតណាម​មក​ទទួល​ទេ​។​ លោក​សួស​ ឡា​ ប្រធាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​រតនគិរី​ កាលពី​ថ្ងៃទី​១ ​ខែមិថុនា​ឆ្នាំ​២០១៩ ​បាន​ព្យាយាម​សុំ​ការពន្យល់​តាម​ទូរស័ព្ទ​តែ​ពុំអាឆចទាក់ទង់បាន។​នៅ​ថ្ងៃ​ដដែល​នោះ​លោក​កែវ​ ពិសុទ្ធ​ អ្នក​នាំ​សាលាដំបូង​ខេត្ដ​រតនគិរី​ បានបញ្ជាក់​ប្រាប់​កាសែតទ​ថា​ កាលពី​ថ្ងៃទី​៣០​ខែឧសភា​លោក​ឡេង​ វណ្ណា​រិ​ទ្ធិ​ ចៅក្រម​ស៊ើបសួរ​បានសម្រេច​ចេញ​ដីការ​ដោះលែង​ជនជាតិ​វៀតណាម​ទាំង​១២​នាក់​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​ អ្នកនាំពាក្យ​បានបញ្ជាក់​ឱ្យដឹងទៀតថា​ការដោះលែង​ជនជាតិ​វៀតណាម​ខាងលើ​ពុំ​ដឹងថា​មានការ​ចូលរួម​ពី​មន្ដ្រី​ប៉ូលីស​អន្ដោ​ប្រវេ​ស​ន៏​ប្រទេស​វៀតណាម​ដែរ​ឬ​យ៉ាណា​នោះទេ​គឺ​គ្រាន់តែ​ដឹងថា​ដីការ​ដោះលែង​នោះ​ចេញ​ដោយលោក​ឡេង ​វណ្ណា​រិ​ទ្ធិ ​ចៅក្រម​ស៊ើបសួរ​។​ ដោយឡែក​ខាង​សមា​គ​ន៏​វៀតណាម​បានដាក់​ការសង្ស័យថា​កា​ដោះលែង​ជនជាតិ​វៀតណាម​ទាំងនោះ​គឺធ្វើឡើង​ដោយ​ស្ងាត់ៗ​ទេ​ដឹង ​ព្រោះ​មកដល់ពេលនេះ​ខាង​ភាគី​ប្រទេស​វៀតណាម​ថា​ នៅ​មិនទាន់​បានទទួល​ជន​អន្ដ​ប្រវេ​ស​ន៏​ទាំង​នោះទេ​?៕

អានបន្ត »

ឈ្មួញ​ឈើ ហ៊​ន ផានី បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ បានយ៉ាង​រលូន​ ក្រោមការបើកដៃពីនាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ពោធិ៍សាត់៖ប្រ​ភ​ពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ បាន​បង្ហើប​ឲ្យ​ដឹងថា ទោះបី​កន្លងមក​មេ​ឈ្មួញ ហ៊​ន ផានី មាន​សំណុំរឿង​ក្នុង​សាលាដំបូង​ខេត្តពោធិ៍សាត់ យ៉ាងណាក៏ដោយ ក៏​បច្ចុប្បន្ន​ឈ្មួញ​ម្នាក់នេះ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ដដែល​។ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ លោក សួស សុ​ផានិត ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ ហ៊​ន ផានី ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ ចូល​ក្រុង​ពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​។ ការដែល​លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​ផងដែរ​។ ថ្មីៗ​នេះ​ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ ហ៊​ន ផានី បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​រូបនេះ​ហ៊ាន​បន្ត​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​រាលដាល​គឺ​ដោយសារ​អាង​មាន​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ជា​បង្អែក​ដ៏​រឹងមាំ​។ …

អានបន្ត »

ចែភក្តិ និងប្ដីឈ្មោះណាក់ ឈរជើងទិញឈើផ្តាច់មុខ នៅស្រុកភ្នំក្រវាញ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ពោធិ៍សាត់៖នៅឯស្រុកភ្នំក្រវាញ ឈ្មួញឈើពីរនាក់ប្តីប្រពន្ធឈរជើង​យ៉ាងរឹងមាំ​ចាំទិញឈើ​ប្រណីត​ដោយគ្មាន​នរណា​អាច​រកស៊ីបានឡើយ ។ ជនដែលរកស៊ីដឹកឈើ ឬមិនព្រមលក់ឈើឲ្យគូស្វាមីភរិយា ចែភក្តិ និងលោក ណាក់ មុខជាត្រូវសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ដាក់គុក​មិនខានឡើយ ។ ជាក់ស្តែងថ្មីៗនេះ មានករណីចាប់អ្នករកស៊ីឈើ​ម្នាក់ ញាត់គុកបាត់ទៅហើយ ។ បើទោះបីជាសម្តេចក្រឡាហោម​ ស ខេង ប្រតិកម្មករណីកាប់ឈើ និងការដឹកជញ្ជូនរកស៊ីឈើ​ប្រណីត​នៅខេត្តពោធិ៍សាត់​បន្តកើត​មាន​យ៉ាងណាក៏ដោយ ក៏អាជ្ញាធរ​ខេត្តនេះនៅតែធ្វើមិនដឹងមិនឮ ពោលគឺមិនព្រមបង្ក្រាប​ឈ្មួញរកស៊ីឈើនោះឡើយ ។ ប្រភពបានឲ្យដឹងថា លោក ណាក់ និងភរិយា ឈ្មោះ សុភក្តិ បានឈរជើង​ទិញឈើប្រណីតផ្តាច់មុខនៅចំណុច​ផ្លូវបំបែកស្ទឹងទីបី ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ។ នៅទីនេះ គឺមានតែ​ពីរនាក់ប្តីប្រពន្ធនេះទេ ដែលហ៊ានទិញឈើដោយចំហរ ព្រោះមានការ​គាំទ្រ​ពេញទំហឹងពីអាជ្ញាធរ ។ ប្រភពបន្ថែមថា ក្នុងឈើធ្នង់មួយគីឡូក្រាមតម្លៃចាប់ពី១៥០០ទៅ២៤០០រៀល ទៅតាមប្រភេទឈើ និងទំហំមុខកាត់ ។ រីឯឈើនាងនួន ចាប់ពី៣ពាន់ទៅ៤ពាន់រៀលក្នុងមួយគីឡូក្រាម ។ …

អានបន្ត »

អង្គភាពប្រឆាំងអំពើពុករលួយ គួរចុះអង្កេតការងារ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ មួយឆ្នាំៗកឹបកេងថវិកាជាតិរាប់លានដុល្លា

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ភ្នំពេញ៖ មន្ត្រីមួយចំនួនធ្វើការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអំពាវនាវដល់ ស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមន្ត្រីចុះអង្កេត និងស្រាវជ្រាវ ទៅលើសកម្មភាព ការងារ របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងបក្ខពួក ដែលសង្ស័យបានប្រព្រឹត្តអំពើពុករលួយ។ ប្រភពដដែល បានអះអាងថា តួរយ៉ាងដូចជាការងារចាក់បេតុងឆ្អឹងដែកកម្រាប់ ២០ស.ម ផ្លូវទំនប់កប់ស្រូវជំហ៊ានទី១ មានបណ្ដោយ១២ ៧៥៩ ម៉ែត្រទទឹង ៩,៧៥ម៉ែត្រ ផ្ទៃក្រឡា១២៥ ៤០០ម៉ែត្រការ៉េ ដាក់លូទំហំ១,៥ម៉ែត្រ កាត់ទទឹងផ្លូវ២កន្លែង ចាក់ដីពង្រីកតួផ្លូវបណ្ដោយ១២ ៧៥៩ម៉ែត្រ ទទឹង ១២ម៉ែត្រ ផ្ទៃក្រឡា ១៥៣.១០៨ម៉ែត្រការ៉េ រៀបសួនច្បារកណ្ដាលទ្រូងផ្លូវទំហំទទឹង ២,៥ម៉ែត្រ បណ្ដោយ១២ ៧៥៩ ម៉ែត្រ និងតម្លើងបង្គោលភ្លើងព្រែកចំនួន៤២៥ដើម ចាប់ពីផ្លូវរថភ្លើងដល់រង្វង់មូលព្រែកព្នៅ ក្នុងខ័ណ្ឌពោធិ៍សែនជ័យ និងខ័ណ្ឌព្រែកព្នៅ ទទួលបានទឹកប្រាក់ចំណាយរហូតដល់ ៥៨. …

អានបន្ត »