ព័ត៌មានថ្មីៗ
Home / ទំព័រដើម (page 2)

ទំព័រដើម

ព័ត៌មានបន្ថែម៖ជុំវិញរឿងពន្យាកំណើតមិនចូលនិវត្តន៏ អធិការរងនគរបាលស្រុកក្រគរ ដើម្បីបន្តតំណែង និង ការបំភ្លឺរបស់លោកអធិការ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ពោធិ៍សាត់៖សូមបញ្ជាក់បន្ថែមពីព័ត៌មានជុំវិញគេហទំព័រ ផែនដីថ្មី ចុះផ្សាយក្រោមចំណង់ជើងថា បែកធ្លាយ អធិការ និអធិការរង២រូបនគរបាលស្រុកក្រគរ ដល់អាយុចូលនិវត្តន៏ពី ១ឆ្នាំ ដល់ ៣ឆ្នាំ ប៉ុន្តែពន្យាកំណើតបានសម្រច នៅបន្តតំណែងដដែល។ ក្រោយពីចេញផ្សាយរឿងខាងលើគេហទំព័រ ផែនដីថ្មី នូវសេចក្ដីរាយការណ៏បន្ថែមថ្មី រួមនិងការសុំបំភ្លឺរបស់លោក ឯម រុន អធិការនគរបាលស្រុកក្រគរផងដែរ។ តាមប្រភពបានរាយការណ៏ថា នៅអធិការដ្ឋាននគរបាលស្រុកក្រគរ មានអធិការរងចំនួន២រូប តែងតែប្រឹងរត់ការសុំពន្យាសុពលភាពការងារដោយដល់ពេលចូលនិវត្តន៍ប៉ុន្តែមិនព្រមចូលនិវត្តន៏ បែជារត់កាសុំបន្តការងារ ដោយមិនព្រមចូលនិវត្តន៍ លោកអធិការង ផាច ជី ទទួលផែនសេនាធិការ លោកបានបំពេញបែបបទកន្លងផុត៤ឆ្នាំហើយ តែលោកមិនព្រមចូលនិវត្តន៍ទេ លោកតែងតែរត់ការដើម្បីពន្យាការងារនៅថ្នាក់លើម្ដងជាពីម្ដងបីម្ដងដោយរត់ការម្ដង ដោយចំណាយប្រាក់ជាច្រើនក្នុងមួយឆ្នាំ។ អញ្ចឹងលោក ផាច់ ជី រត់ការពន្យាការងារបាន៣ដងហើយ។ចំពោះមូលហេតុដែលលោកមិនចង់ចូលនិវត្តន៍នោះ គឺលោកធ្វើកានៅអធិរដ្ឋាននគរបាលស្រុកក្រគរ ព្រោះលោកមានអំណាចខ្លាំងសឹងតែជាងលោកអធិការទៅទៀត។ លោក ឯម រុន អធិការនគរបាលស្រុកក្រគរ តាមប្រភពបានរាយការណ៏បន្ថែមថា សព្វថ្ងៃលោក ផាច់ …

អានបន្ត »

សូមមើលជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ ខេត្តកណ្ដាល ផង

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 កណ្ដាល៖ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ ចំនួន​២​កន្លែង​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល ព្រមទាំង​បក្ខពួក​។ ដូច្នេះហើយ​ទើប​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ទាំង​២​កន្លែង​ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល ហើយ​បណ្ដោយ​រថយន្ត​ធុន​ធំ​ផ្ទុក​លើស​ទម្ងន់​អាច​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ ក្នុងស្រុក​កណ្ដាលស្ទឹង យ៉ាង​ពេញបន្ទុក​។ ចំណែក​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់ ​ហើយ​បណ្ដោយ​ឲ្យ​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ឃុបឃិត​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តែម្តង​។ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​ធុន​ធំ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ដឹកទំនិញ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ក៏ដោយ ឲ្យ​តែ​បង់លុយ​តាម​ការកំណត់​របស់​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ចំណុច​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ជើង​កើប និង​ចំណុច​ផ្លូវជាតិ​លេខ​២ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង គឺអាច​បន្តដំណើរ​ទៅមុខ​យ៉ាង​សុខ​ស្រួល​ជាមិនខាន​។ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២​ទាំង​២​កន្លែង​ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល តែង​យកឈ្មោះ​លោក ម៉ឹង យូ​ឡេង …

អានបន្ត »

លោកស័ក្ក៤ ហង្ស សាម៉ុន មន្ត្រីនគរបាលខេត្តពោធិ៍សាត់ ដល់អាយុត្រូវ ចូលនិវត្តន៏តាំងពីយូ ប៉ុន្តែក្រាញនៅធ្វើការជាមួយក្រុមជញ្ជីងថ្លឹងឡាន

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ពោធិ៍សាត់៖មន្ត្រីការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនម្នាក់ នៃស្នងការដ្ឋានគរបាលខេត្តពោធិ៍សាត់ គឺ លោកវរសេនីយ៏ត្រី ហង្ស សាម៉ុន ត្រូវបានគេដឹងថា រូបគាត់ត្រូវដល់អាយុចូលនិត្តន៏ជាច្រើនឆ្នាំកន្លង ប៉ុន្តែគាត់នៅតែប្រឹងប្រែងរកខ្សែរទុយោទប់មិនអោយចូលនិវត្តន៏។ហើយមានសំណាងល្អលោក ក៏បានបន្តការងារដដែលតាមបំណង។បន្ថែមលើសពីនោះទៀតលោកត្រូវបានលោកស្នងការចាត់តាំងអោយទៅបំពេញការងារស្ថានីយ៏ថ្លឹងឡាន ក្នុងខេត្ត ដែលជាកន្លែងមានចំណូលមិនចេះរីងស្ងួតទៀតផង។ បើតាមត្រូវអ្នកគួរទៅធ្វើការជាមួយក្រុមជញ្ជីង គឺនគរបាលចរាចណ៏ ប៉ុន្តែបែជាបានទៅលើ លោកវរសេនីយ៏ត្រី ហង្ស សាម៉ុន ទៅវិញពិតជាគួរសសើរម៉ែន។ ប្រភពបានរាយការណ៏ថា លោកវរសេនីយ៏ត្រី ហង្ស សាម៉ុន គឺ ត្រូវចូលនិវត្តន៏តាំងពី ពេល ៣,៤ ឆ្នាំមុន តែគាត់ចេះទប់កៅអីបានល្អ។ចំពោះសព្វថ្ងៃរូបគាត់ ត្រូវគេសង្ស័យថា រូបគាត់ធ្វើការអត់ប្រាក់ផង។ ព្រោះអត់មានលិខិតរបស់ក្រសួងមហាផ្ទៃ អនុញាត្តិអោយបន្តងារតទេ។ហើយទោះបីលោកវរសេនីយ៏ត្រី ហង្ស សាម៉ុន អត់ប្រាក់ខែក៏រូបគាត់ គ្មានអ្វីត្រូវលំបាកទេ ដោយគាត់ទទួលប្រាក់ពីក្រុមជញ្ជីងថ្លឹងឡាន តាំងពីគាត់អត់លុយ រហូតដល់នេះ គាត់មានលុយធូធាជាងមុនឆ្ងាយណាស់ និងធ្វើអោយមន្ត្រីនគរបាលជាច្រើនសសើរថា គាត់ពូកែរកលុយថែមទៀត។ មន្ត្រីនគរបាលមួយចំនួនចង់ឃើញក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវអំពីករណីនេះ ។ …

អានបន្ត »

ផ្ទេរកម្មសិទ្ធិដីធ្លី តពីឪពុកម្ដាយមកកូនចៅ ឬ ទិញលក់ដីធ្លី ត្រូវការស៊ីញ៉េប្រធានការិយាល័យភូមិបាលស្រុកឈូក លំបាកខ្លាំងណាស់ ករណីនេះ សូមអភិបាលខេត្តកំពត និងលោកប្រធានមន្ទីរសូរិយោដីខេត្តជួយមើលផង

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 កំពត៖ប្រជាពលរដ្ឋជាច្រើននៅស្រុកឈូក បានរិះគន់ខ្លាំងៗលើ លោក ប៉ែន ភត្រ្តាវុឌ្ឍន៏ ប្រធានការិយាល័យរៀបចំដែននគរូបនីយ៏កម្ម សំណង់ និងភូមិបាលស្រុកឈូក ថា ប្រធានការយាល័យមួយរូបនេះ បានបង្កភាពលំបាកដល់ពួកគាត់ គ្រប់បែបយ៉ាង និងស្ទើរគ្រប់ៗគ្នា ទាំងទិញ លក់ដី ទាំងផ្ទេរកម្មសិទ្ធិតពីឪពុកម្តាយទៅកូនចៅឬ សេវាផ្សេងៗ ដែលពាក់ពន្ធ័កាងារជាមួយគាត់ ជួបការលំបាកទាំងអស់ លើកលែងតែអ្នកពូកែទំនាក់ទំនងនិងចេះយល់ចិត្តគាត់ទើបស្រួល។ ប្រភពបានអោយដឹងថា សព្វថ្ងៃប្រជាពលរដ្ឋដែលត្រូវការជួបប្រធានភូមិបាលរូបនេះមានការលំបាក ហើយការណាត់ដើម្បីមិនងាយបានជួបទេ ដោយគាត់ថា រវល់មិនងាយកំណត់ការណត់អោយជួបអោយច្បាស់ឡើយ។ ហើយអ្នកខ្លះប្រឹងទូរសព្ទ័សុំជួប ពេលបានជួបគាត់តែនិយាយថា នៅតែខ្វះឯកសារនេះនោះរហូត។ជាគ្នានេះប្រធានការិយាល័យរូបនេះ មិនបាលផ្តល់ពត៏មានមិនច្បាស់ មិនសរសេរnotes បញ្ជាក់អោយច្បាស់ៗសម្រាប់ប្រជាពលរដ្ឋនោះទេ។ ប្រភពដដែលបានបន្តថា ដោយសារតែបញ្ហានេះ ប្រជាពលរដ្ឋជាច្រើនបានបង្ខំចិត្តនៅអង្គុយខាងក្រៅត្អូញត្អែរស្រដៀងៗគ្នា ម្នាក់ៗសុទ្ធតែតាមជាប់ជាង១ឆ្នាំឡើងទៅ អ្នកខ្លះលំបាកពេក ត្រលប់មកផ្ទេរត្រឹមឃុំវិញ ។ ប្រជាពលរដ្ឋជាច្រើនបានសម្ដែងការងឿងឆ្ងល់ថា ការងារផ្ទេរកម្មសិទ្ធិនៅការិយាលយ័រៀបចំដែននគររូបនីយ៏កម្មសំណង់ និងភូមបាលស្រុកឈូក ចង់ដឹងថាការងារហ្នឹង វាស្មុគ្រស្មាញតែអញ្ចឹងអីសុំអោយលោកប្រធានជួយបញ្ជាក់ច្បាស់ៗ មកផង។ហើយតើត្រូវ មានឯកសារអ្វីខ្លះ សូមលោកមេត្តា …

អានបន្ត »

សូមជួយមើលគំនរឈើហ៊ុបរាប់សិបដើមនៅទីបញ្ជាការស្រាលទីចាត់យោធាគីមីសាស្រ្ត មានទីតាំងនៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន ខេត្តព្រះវិហារ ក្រោមការគ្រប់គ្រងផ្ទាល់ពីឧត្តមសេនីយ៏ទោ កែវ ប៊ុនណា នាយករងទីចាត់យោធាគីមីសាស្រ្ត

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ព្រះវិហារ ៖ឈើហ៊ុបរាប់សិបដើមត្រូវគេដឹងថា លោកឧត្តមសេនីយ៏ទោ កែវ ប៊ុនណា នាយករងទីចាត់យោធាគីមីសាស្រ្តនិងជាប្រធានទីបញ្ជាការស្រាលទីចាត់យោធាគីមីសាស្រ្ត បានដឹកយកមករក្សាទុកក្នុងបន្ទាយខ្លួនដែលមានទីតាំងនៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន ខេត្តព្រះវិហារ។ ប្រភពបានរាយណ៏ថា ឈើខាងលើ គឺលោកឧត្តមសេនីយ៏ទោ កែវ ប៊ុនណា បានដឹកយករក្សាទុកក្នុងបរិវេណដីបន្ទាយ ដើម្បីកែច្នៃជាសង្ហារឹម រួមនិងយកឈើខ្លះចេះទៅទីផ្សារ ។ហើយនៅពេលថ្មីៗនេះលោកឧត្តមសេនីយ៏ទោ កែវ ប៊ុនណា បានបញ្ជារឡានស្ទួចឈើបំរ៉ុងយកទៅលក់ ប៉ុន្តែក៏លើកឈើចុះវិញក្រោយដឹងថា កម្លាំងរាជអាវុធហត្ថលើផ្ទៃ បើកយុទ្ធនាការចុះបង្ក្រាប់បទល្មើសព្រៃឈើទ្រុងទ្រាយធំនោះ។ ប្រភពដដែលបានបន្តថា បន្ទាប់ប៉ុន្មាន់ថ្ងៃគេឃើញមានកម្លាំងចំរុះខេត្តចុះទៅទីតាំងខាងលើ និងបានចេញមកវិញមើលទៅជាដើរកំសាន្តអញ្ចឹង មិនដឹងកម្លាំងចុះទៅធ្វើអ្វី និងទទួលបានលទ្ធផល់អ្វីទេ មើលទៅដូចជាគួរសង្ស័យណាស់ ដែលចាំបាច់ថ្នាក់គួរចុះអង្កេតផង។ ទាក់ព័ត៌មាននេះ ផែនដីថ្មី មិនអាចរកការបំភ្លឺពីមន្ត្រីពាក់បានទេ៕

អានបន្ត »

មន្រ្តីរដ្ឋបាលព្រៃឈើតូចតាច ៣រូប ត្រូវតុលាការបញ្ជាចាប់ ខណៈនាយខ័ណ្ឌ និងប្រធានមន្ទីរកសិកម្មខេត្តមណ្ដលគិរី ដែលជាមេក្លោងឃុបឃិតធំជាមួយឧកញ៉ា សឹង្ហ សំអុល និងឈ្មួញផ្សេងទៀត នៅសោយសុខលើគំនរប្រាក់ពុករលួយ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 មណ្ឌលគិរី ៖យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ ដ៏កក្រើកនៅក្នុងខេត្តមណ្ឌលគិរី ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ឃាត់ខ្លួនមេក្លោងបំផ្លាញព្រៃឈើនៅខេត្តមណ្ឌលគិរី គឹឧកញ៉ា សុឹង សំអុល និងបក្ខពួក៣នាក់ទៀត និងចាប់យករថយន្តជាង៤០គ្រឿង កាលពីនារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នោះ។ឥឡូវនេះមន្ត្រីរដ្ឋបាលព្រៃឈើ ៣រូបនៅក្នុងខេត្តនេះរត់គេចខ្លួន បន្ទាប់ពីគេសង្ស័យថា បានជាប់ពាក់ព័ន្ធនឹងការបើកដៃឱ្យក្រុមឈ្មួញប្រព្រឹត្តបទល្មើស។ ចំពោះលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តមណ្ឌលគិរី ដែលបុគ្គលរូបនេះបានចេញ PC អោយក្រុមហ៊ុនដឹកជញ្ជូនឈើទាំងបិទភ្នែក ទោះឈើទាំងនោះ កាប់ពីខាងក្រៅអូសចូលទីតាំងក្រុមហ៊ុនក៏ដោយ និងលោក អ៊ុ វណ្ណសុភក៌ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី ខាងសុីញ៉េPC ហើយអោយឈ្មួញផ្ទុកលើសទំងន់ ឃុបឃិតអោយឈ្មួញដឹកឈើតាមអំពើចិត្ត កំពុងនៅសោយសុខលើគំនប្រាក់ដែលបានមកពីការឃុបឃិតពីការបំផ្លាញព្រៃដ៏មហន្តរាយ។ ព្រិត្តិការណ៏ ការចាប់ខ្លួន ឧកញ៉ា សុឹង សំអុល ភ្លាមៗរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានក្លាយជាសារអបអរសាទរយ៉ាងខ្លាំងពីមជ្ឈដ្ឋានជនរួមជាតិ …

អានបន្ត »

គួរសសើរ៖ លោកអធិការនគរបាលស្រុកបាធាយ ចាប់ជនជាតិឡាវម្នាក់ឆ្លងដែនចូលកម្ពុជាខុសច្បាប់ ដើម្បីជូនប្រពន្ធជាខ្មែរ មកសម្រាល កូននៅស្រុកកំណើត ទាស់បន្តិចត្រង់ភ្លេចមើល ជនជាតិវៀតណាម

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 កំពង់ចាម​៖ កម្លាំង​អធិការដ្ឋាននគរបាលស្រុកបាធាយ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ សហការជាមួយកម្លាំង ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានត្រួតពិនិត្យធ្វើរដ្ឋបាលចំហរស្រាវជ្រាវរកឃើញ និងបានឃាត់ខ្លួនជនជាតិឡាវ ដែលលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់ (គ្មានត្រាអនុញ្ញាតចូលប្រទេស) ស្ថិតនៅភូមិក្រដាស (ខ) ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ​តាមប្រភពបានអោយដឹងថា ជនជាតិឡាវខាងលើមានឈ្មោះ SENGSAVANG KEO ភេទប្រុស កាន់លិខិតឆ្លងដែនលេខ P0672571 ផុតសុពលភាពថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ពីបទឆ្លងដែនច្បាប់ (គ្មានត្រាអនុញ្ញាតចូលប្រទេស)។​ ប្រភពបានបន្តថា ជនជាតិឡាវ​រូបនេះ បានចូលមកប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ តាមច្រករបៀង នៃច្រកទ្វារព្រំដែនអន្តរជាតិឡែម ខេត្តបាត់ដំបង ក្នុងគោលបំណងជូនប្រពន្ធឈ្មោះ ថា សុខ ឃា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មកសម្រាលកូននៅភូមិឃុំខាងលើ …

អានបន្ត »

បែកធ្លាយ អធិការ និងអធិការរង២រូប នគរបាលស្រុកក្រគរ ដល់អាយុចូលនិវត្តន៏ពី ១ឆ្នាំ ដល់ ៣ឆ្នាំ ប៉ុន្តែពន្យាកំណើតបានសម្រច នៅបន្តតំណែងដដែល

ករណីនេះត្រូវបានអ្នកដឹងរឿងសង្ស័យថា មកពីអំពើពុករលួយ ខណៈស្នងការនគរបាល ស្នងការរងនគរបាល និងមន្ត្រីនគរបាលជាន់ខ្ពស់រាប់រយរូបនៅទូទាំងរទេស មិនអាចពន្យាអាយុចូលនិវត្តន៏បាន ក៏ត្រូវចូលនិវត្តន៏ក្លាយជាពលរដ្ឋធម្មតា ទទួលប្រាក់តាមរយៈសង្គមកិច្ចទៅហង ? ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ពោធិ៍សាត់៖អធិការនគរបាលស្រុកក្រគរ លោកវរៈសេនីយ៏ឯក ឯម រុន និងអធិការរងចំនួន២រូបទៀត គឺលោកវរៈសេនីយ៏ត្រី ថាច់ ជី អធិការរងទទួលបន្ទុកសេនាធិការ លោកវរៈសេនីយ៏ត្រី ញឹក សុគា អធិការរងទទួលបន្ទុកប្រឈាំងគ្រឿងញឿន នៃអធិការដ្នាននគរបាលស្រុកក្រគរ ថ្នាក់នគរបាលស្រុកទាំង៣រូបនេះសុទ្ធត្រូវដល់អាយុចូលនិវត្តន៏ម្នាក់យ៉ាងតិចពី១ឆ្នាំទៅដល់៣ឆ្នាំកន្លង ប៉ុន្តែដោយសាពួកគាត់វ័យឆ្លាត់ ចេះប្រើថ្នាំពន្យាកំណើតបានជោគជ័យ ក៏នៅមានពេលវេលាបន្តកាន់តំណែងរបស់ខ្លួនបន្តទៅមុខទៀត។ ប្រភពបានរាយការណ៏អោយដឹងថា លោកវរៈសេនីយ៏ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ គឺរូបគាត់ត្រូវដល់អាយុចូលនិវត្តន៏តាំងពីឆ្នាំ២០១៦ ពោលគឺតាំងពីបីឆ្នាំមុន ប៉ុន្តែគាត់ពន្យាអាយុបានជោគជ័យ ក៏នៅបន្តកាន់តំណែងជាអធិការដដែល។ ចំពោះលោកវរៈសេនីយ៏ត្រី ថាច់ ជី អធិការរងទទួលបន្ទុកសេនាធិការ គឺរូបគាត់ត្រូវចូលនិវត្តន៏តាំងពីឆ្នាំ២០១៧ ប៉ុន្តែគាត់ពន្យាអាយុបានជោគជ័យ ក៏នៅបន្តកាន់តំណែងជាអធិការរងដដែលទៅ។ ចំណែកលោកវរៈសេនីយ៏ត្រី ញឹក សុគា …

អានបន្ត »

អភិបាលខេត្តមណ្ឌលគិរី ស្វាយ សំអ៊ាង និងមន្ត្រីជំនាញថ្នាក់ខ្ពស គួរត្រូវដកតំណែងនិងនាំខ្លួនទៅតុលាការ រឿងបទល្មើសព្រៃឈើសែនធ្ងនធ្ង ជាមួយឧកញ៉ាសឹងសំអុល

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 មណ្ឌលគិរី៖ ជុំវិញរឿងបទល្មើសព្រៃឈើ ដ៏សែនធ្ងន់ធ្ងនៅក្នុងខេត្តមណ្ឌលគិរី គឺវាបានជាប់ពាក់ព័ន្ធនិងអំពើពុករលួយដ៏ធំមួយដែលប្រព្រិត្តិឡើងជាប្រព័ន្ធ។ហើយអ្នកគួរទទួលខុសត្រូវខ្ពស់ជាងគេ គឺមានលោកអភិបាលខេត្តមណ្ឌលគិរី ស្វាយ សំអ៊ាង និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេយោធាខេត្ត រួមនិងមន្ត្រីជំនាញ់ថ្នាក់ខ្ពស់ សំខាន់៥រូបមានដូចតទៅ៖ ទី១៖ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បុគ្គលរូបនេះចេញ PC អោយក្រុមហ៊ុនដឹកជញ្ជូនឈើទាំងបិទភ្នែក ទោះឈើទាំងនោះ កាប់ពីខាងក្រៅអូសចូលក្រុមហ៊ុនក៏ដោយ។ ទី២៖ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន។ ទី៣៖ លោក អ៊ុ វណ្ណសុភក៌ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខាងសុីញ៉េPC ហើយអោយឈ្មួញផ្ទុកលើសទំងន់ ឃុបឃិតអោយឈ្មួញដឹកឈើតាមអំពើចិត្ត។ ទី៤៖ ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក ឬហៅថានាយដែនជម្រកសត្វព្រៃស្រែពក ដែលជាបុគ្គលអោយ ឈ្មួញកេណ្ឌប្រមូលមនុស្សទៅបំផ្លាញឈើក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង។ និងទី៥៖ លោក ហាន សុខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិច ឬហៅថា …

អានបន្ត »

រឿងអំពើពុករលួយស្នងការរងរាជធានីភ្នំពេញ ចេវ ហាក់ និងនាយការិយាល័យនគរបាលចរាចរណ៍ សែម គន្ធា ក្រសួងមហាផ្ទៃ និងACU គួរស្រាវជ្រាវ ដើម្បីរកការពិត

បើគ្មានអំពើពុករលួយម៉េច ក៏អនុញាត្តិអោយឡានដឹកទំនិញធំៗ ចូលរាជធានីភ្នំពេញ បានទាំងថ្ងៃ តើបទបញ្ជាអភិបាលរាជធានីភ្នំពេញ ឃួង ស្រង មានន័យអត់ចឹង ? ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ភ្នំពេញ៖ ករណីបែកធ្លាយរឿងអំពុករលួយរបស់ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីត្រី ចេវ ហាក់ និងលោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលត្រូវបានចោទថា មេនគរបាលទាំង២រូបខាងលើ បានទទួលលុយបង់ប្រចាំខែពីក្រុមហ៊ុនដែលរកស៊ីដឹកជញ្ជូន ពោលគឺឡានធំៗ និងអ្នកជួលឡានអោយចិនជិះ បានធ្វើអោយមហាជនមានការចាប់អារម្មណ៏យ៉ាងខ្លាំង។ហើយបញ្ហានេះគួរក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ បើកការស្រាវជ្រាវជាបន្ទាន់។ព្រោះថា ប្រសិនបើមេនគរបាលចរាចរណ៍ផ្លូវគោកទាំង២រូបមិនបានជាប់ពាក់ព័ន្ធនិងអំពើពុករលួយទេ ហេតុអ្វីបានជាឡានដឹកធំនិញធំៗ អាចបើកចូលក្រុងបានគាត់ថ្ងៃ បំភានបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ដែលតែងតែចេញបញ្ជាហាមឃាតមិនអោយឡានដឹកទំនិញធំៗ ចូលក្រុងមុនម៉ោង៩យប់ ដើម្បីបង្កាភាពស្ទះចរាចណ៏ និងគ្រោះថ្នាក់ចរាចណ៏ដែលបណ្ដាលមកពីឡានធំនោះ។ លិខិតអនាមិកដែលក្រុមអ្នកសារព័ត៌មាន ទទួលបានមានខ្លឹមសារទាំងស្រុងថា ៖ ពួកយើងខ្ញុំ ជាមន្ត្រីនគរបាលការិយាល័យចរាចរជើងគោករាជធានីភ្នំពេញ សូមជម្រាបជូនអ្នកសារព័ត៌មានឲ្យបានជ្រាបថា កន្លងមក លោក ចេវ ហាក់ …

អានបន្ត »