ព័ត៌មានថ្មីៗ
Home / ទំព័រដើម (page 4)

ទំព័រដើម

កូនអ្នកមានធំក្រុងបាត់ដំបង បើកឡានដេញបុកមនុស្សសម្លាប់ ផ្អើលពេញខេត្ត ត្រូវចាប់ខ្លួន

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 បាត់ដំបង៖ជើងខ្លាំង ជាយុវជនឈាមរាវម្នាក់ ត្រូវបានគេដឹងថា អាងត្រកូលខ្លួនមានទ្រព្យសម្បត្តិស្តុកស្តម្ភ បានប្រព្រឹត្តអំពើ « ប៉ុនប៉ងមនុស្សឃាត » ប្រើរថយន្តជាមធ្យោបាយដេញបុកសម្លាប់មនុស្សអាចជាគូជម្លោះ ទាំងកណ្តាលយប់ ដោយគ្មានខ្លាចញញើតនឹងផ្លូវច្បាប់អ្វីបន្តិចទាល់តែសោះនោះ ត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបើករថយន្តដេញបុកមនុស្ស បង្កការភ្ញាក់ផ្អើលទាំងយប់ បង្ហាញពីភាពឃោឃៅក្នុងសង្គម។ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការ នគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ករណី ប៉ុនប៉ងមនុស្សឃាតនេះ បានកើតឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ១០និង១០នាទីយប់ តាមបណ្តោយផ្លូវលេខ១ នៅត្រង់ចំណុចមុខ(ស្នងការចាស់) ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ តាមការរៀបរាប់ពីសន្តិសុខឯកជនម្នាក់ ដែលយាមប្រចាំការនៅចំណតកំពង់ទូក បាននិយាយថា៖ នៅមុនពេលកើតហេតុនោះ គេបានឃើញមានរថយន្តមួយគ្រឿង ម៉ាក មែកសឺដែស ពាក់ស្លាកលេខ បាត់ដំបង 2B-1122 …

អានបន្ត »

មេ​នគរបាល​ប៉ុស្ដិ៍​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ឈ្មោះ សំរិត ណ​យ ជា​អ្នកមាន​សិទ្ធិអំណាច​ធំ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​នាំចេញទៅប្រទេសវៀតណាម មួយថ្ងៃមិនក្រោម២០០ឡាន

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ឈ្មួញឈើម្នាក់ឈ្មោះ គួ​យ សុ​ឃុន ជា​ប្អូនប្រុស​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​ ហើយជាមន្ត្រីនគរបាល​ខេត្តមណ្ឌលគិរីផងដែរ មណ្ឌលគិរី៖ឈ្មួញ​ឈើឈ្មោះ សារឿន ម៉ាប់ ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន និង​ឈ្មួញ​ឈ្មោះ ឆុង ជាដើម​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម ​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា យ៉ាង​រាលដាល​ដដែល​។ សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ឈ្មួញ​ច្រើន​នាក់​នៅតែ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ យ៉ាង​គគ្រឹកគគ្រេង​ព្រោះ​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​។ តាម​ប្រភពពី​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា រយៈពេល​មួយខែ​កន្លងទៅនេះ គឺ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម​​តាម​ច្រក​ទ្វេភាគី​មិនតិចជាង​២០០​រថយន្ត​នោះទេ ហើយក្នុងនោះ​លោក សំរិត ណ​យ មេ​នគរបាល​ប៉ុស្ដិ៍​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ជា​អ្នកមាន​សិទ្ធិអំណាច​ធំជាងគេ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម​យ៉ាង​ពេញបន្ទុក​តែម្តង ជាពិសេស​នៅពេល​យប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍នគរបាល​ច្រក​ណាំ​លៀ បាន​ឲ្យ​ដឹងថា …

អានបន្ត »

ជនជា​តិចិន​៣នាក់​រំ​លោភចូ​លក្នុងរ​ប​ងលំនៅដ្ឋា​​ន ក្នុងចំការ និង​រ៉ុករក​រ៉ែ ដោយគ្មាន​ការ​អនុញ្ញាត ត្រូវបានកង​រាជអាវុធ​ហត្ថ ឃាត់ខ្លួ​ន

កំពត៖ជនជា​តិចិន​៣នាក់ ជាបណ្តោះអាស​ន្ន នៅកង​រាជអាវុធ​ហត្ថខេត្ត​កំពត ដើម្បីចាត់កា​រតាមនីតិវិ​ធី ពាក់ព័​ន្ធករណី​រំលោភចូ​លក្នុងរប​ងលំនៅដ្ឋា​ន ក្នុងចំការ និង​រ៉ុករក​រ៉ែ ដោយគ្មាន​ការអនុញ្ញាត​។ ប្រភពដដែល បានបន្តថា នៅវេលា​ម៉ោង 14​និង37នា​ទី ថ្ងៃទី​5 ខែកក្កដា ឆ្នាំ2019 កម្លាំងជំ​នាញការិ​យាល័យប​ទល្មើស ព្រហ្ម​ទណ្ឌ នៃម​ន្ទីរយុត្តិធម៌​អាវុធហត្ថខេត្តកំ​ពត សហ​ការជាមួយ​មូល​ដ្ឋានកងរា​ជអាវុធ​ហ​ត្ថស្រុកទឹ​កឈូបា​ន ធ្វើការឃា​ត់ខ្លួនជ​នជាតិ​ ចិន ចំ​នួន3នា​ក់ ដូច​មាន ឈ្មោះខាងក្រោ​មៈ 1- JIANJIAND​ONG ភេទប្រុស អាយុ 34 ឆ្នាំ ជនជាតិ ចិន 2- ZHENG BAO JUភេទ ប្រុស អាយុ 51 ឆ្នាំ ជនជាតិ ចិន និង3- LIU JIN CAI ភេទប្រុស អាយុ 47 ឆ្នាំ …

អានបន្ត »

ស្ត្រី​រ​កស៊ី​ផ្លូវ​ភេទ​៩​​នាក់ដែលរក​ស៊ីនៅជុំវិ​ញ​រង្វ​ង់​មូល​​វត្ត​ភ្នំ ​ត្រូវបានចាប់បញ្ជូនទៅ​ម​ន្ទីរ​សង្គ​មកិច្ច​រា​ជធានី​ភ្នំ​ពេញ​ ​

ភ្នំពេញ​ ៖​ ស្ត្រី​រ​កស៊ី​ផ្លូវ​ភេទ​៩​​នាក់ដែលរក​ស៊ីនៅជុំវិ​ញ​រង្វ​ង់​មូល​​វត្ត​ភ្នំ ត្រូវបានកម្លាំង​អធិការដ្ឋា​ន​នគរ​បាល​ខ​ណ្ឌដូនពេញ​​ ឃាត់ខ្លួន​ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០១៩​​ វេលា​ម៉ោ​ង​២០​​និង​០​០​នាទី​ ​ ករណី​ស្ត្រី​រក​ស៊ី​ផ្លូវភេ​ទ​ និង​​អ្នកកួ​ក​ជេរ​ (​អ្នក​ចាប់​ម៉ូយ​)​ ស្ថិត​នៅ​​ចំណុច​ផ្លូ​វ​លេខ​​ ៩២.​ ៩៤.​ ៩៦​ និង​ជុំវិញ​​រង្វង់​​មូល​វ​ត្ត​ភ្នំ​ ចំ​នួន​៩​​នាក់​។​ ​ការ​​ចុះ​ប្រតិ​បត្តិការ​​នេះ​ ជា​លទ្ធផល​បាន​ប​ញ្ចប់​​នៅ​វេលា​​ម៉ោង​២​​​រំលង​អ​ធ្រា​ត្រ​ ចូល​ថ្ងៃ​ទី​៨​ ខែកក្កដា​ ឆ្នាំ​២០១៩​ សមត្ថកិ​ច្ច​ប្រមូល​​បាន​ស​រុប​រួម​​ចំនួន​​៩​នាក់​ ក្នុង​នោះ​ប្រុស​​ខ្ទើយ​ចំនួ​ន​៣​នា​ក់​ ស្រី​៦​នាក់​។​ ​ ចំពោះ​​មុខ​ អធិការដ្ឋាន​​បាន​ប​ញ្ជូន​ស្ត្រី​​រកស៊ី​​ផ្លូវភេទ​ និង​អ្នកកួ​ក​​ជេរ​ខាងលើ​ ទៅ​មន្ទី​រ​សង្គ​មកិច្ច​​រាជធានី​​ភ្នំពេញ​​ ហើយ​កិច្ច​ប្រតិបត្តិការ​​នេះ​ សម​ត្ថកិច្ច​​នឹង​​បន្ត​អ​នុវត្តន៍​​ជាប់​ជា​​ប្រចាំ​៕  

អានបន្ត »

មេឈ្មួញឈើធំប្រចាំស្រុកភ្នំក្រវ៉ាញពាក់ស្បែកជាយោធាឈ្មោះ ជិន និតបន្តទិញឈើ និងនាំឈើចេញ ចំណែកនាយផ្នែកព្រៃឈើភ្នំក្រវ៉ាញ ឈ្មោះ សួស សុផានិត និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បិទភ្នែកបើកដៃចាំទទួលប្រយោជន៏

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ពោធិ៍សាត់៖មន្ត្រីយោធាឈ្មោះ ជិន និត ឋានៈមេបញ្ជាការ (ខ)D១៤២ ក្នុងកងពលតូចអន្តរាគមន៍លេខ១៤ ពិតជាថ្លើមធំបំផុត បានទៅរកសុីប្រមូលទិញឈើប្រណិតប្រភេទធ្នង់នៅតំបន់ភ្នំក្រវ៉ាញយ៉ាងគគ្រឹកគគ្រេង ដោយមានដៃជើងរបស់ខ្លួនបញ្ជូនប្រជាជនអោយអូសឈើក្នុងព្រៃដឹកតាមគោយន្តកន្ត្រៃ រទេះគោ រទេះក្របី គោយន្តជាដើម យកមកលក់អោយខ្លួន ក្លាយជាមេក្លោងបទល្មើសឈើដ៏ធំនៅស្រុកភ្នំក្រវ៉ាញ ដ៏កាក់កប និងសុខសាន្តព្រោះដោយមាននាយផ្នែកព្រៃឈើភ្នំក្រវា៉ញ ឈ្មោះ សួស សុផានិត និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរមន្ទីរកសិកម្មខេត្តពោធិ៍សាត់ រួមនិងមន្ត្រីសាលាខេត្តម្នាក់ឈ្មោះ បូ ជាបើកដៃ និងចាំទទួលប្រយោជន៏ ពីឈ្មួញឈើល្បីឈ្មោះ ជិន និត ទើបឈ្មួញរូបនេះអាចក្លាយជាមេឈ្មួញឈើដ៏ធំរកស៊ីឈើគ្មានញញើតអ្វីទាំងអស់។ ប្រភពបានរាយការណ៏ថា សកម្មភាពការដឹកជញ្ជូនឈើ ការប្រមូលទិញឈើ របស់មន្ត្រីយោធាឈ្មោះ ជិត និត បាននិយាយពេញៗមាត់ដោយអំនួតថា បានបង់អោយអស់ហើយ សមត្ថកិច្ច អាជ្ញាធរ ជំនាញ និងដល់ថ្នាក់ខេត្ត ក្នុងនោះត្រូវគេលួចទម្លាយដកស្រង់សំដីយោធា ឈ្មោះ ជិន …

អានបន្ត »

កងទ័ពចំណុះតំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​ បានបញ្ចប់​វគ្គ​ហ្វឹក​ហ្វើ​ន​បំប៉ន​យុទ្ធវិធី​ថ្មើ​ជើង

ព្រះ​វិហារៈ​​មេបញ្ជាការរង​កងទ័ព​ជើងគោក​ឧត្ដមសេនីយ៍ឯក​ ប៉ុល ​ស៊ីនួន​តំណាង​លោក​ឧត្ដមសេនីយ៍ឯក​ហ៊ុន​ម៉ា​ណែ​ត​មេបញ្ជាការ​កងទ័ពជើងគោក​នៅ​ព្រឹក​ថ្ងៃទី​៦​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩ និងលោក​ប្រាក់​ សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វើ​ន​បំប៉ន​យុទ្ធវិធី​ថ្មើ​ជើ​ងខ​.​គ​នៃ​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​ស្ថិតនៅ​វរៈ​សេនា​តូច​លេខ​១​ភូមិ​មហាផល​ឃុំ​ឈានមុខ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​ មាន​សិក្ខាកាម​ដែល​ត្រូវ​បញ្ចប់​វគ្គ​ប្រមាណ​១០០​ជាង​នាក់​។​​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​មានប្រសាសន៍​កោត​ស​សើរ​ដល់​នាយទាហាន​ពលទាហាន​ក្នុងការ​ហ្វឹកហាត់​មុខជំនាញ​ធ្វើឱ្យ​ឈានទៅដល់​ជោគជ័យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ការពារ​អធិបតេយ្យភាព​បូរ​ភាព​ដែនដី​បាន​គង់វង្ស​ជា​ដរាប​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្តព្រះវិហារ​បាន​ថ្លែងថា ដោយមាន​គោលការណ៍​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​ប្រសិទ្ធភាព​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ដែលជា​និច្ច​ជា​កាល​។​ លោក​តែងតែ​ផ្តល់នូវ​ការ​រលឹក​ដាស់តឿន​លើ​ការងារ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​គ្រប់លំដាប់​ថ្នាក់​គ្រប់​កងឯកភាព​ហ្វឹកហ្វឺន​ជាប្រចាំ​សំដៅ​ធ្វើអោយ​កងទ័ព​មាន​សមត្ថភាព​គុណភាព​និង​ប្រសិទ្ធភាព​ក្នុងការ​ដឹកនាំ​បញ្ជារ​សម្រេចបាន​ជោគជ័យ​លើ​គ្រប់​សមរភូមិ​ទន្ទឹម​។​   ​លោក​ឧត្ដមសេនីយ៍ឯក​ប៉ុល​ស៊ីនួន​មេបញ្ជាការរង​កងទ័ព​ជើងគោក​បាន​ថ្លែង​កោត​ស​សើរ​ដល់​សិក្ខាកាម​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ទ​ទទួលបាន​ជោគជ័យ​។​លោក​ក៏បាន​ផ្តាំផ្ញើរ​អោយ​សិក្ខាកាម​ទាំងអស់​ក្រោយ​បញ្ជ​ប់​វគ្គ​សិក្សា​ទាំងអស់នេះ​។​ សូមឱ្យ​យកចំណេះ​វិជ្ជា​ទាំងនេះ​ទៅ​អនុវត្ត​ក្នុង​កិច្ច​ការពារជាតិ​មាតុភូមិ​និង​ត្រូវ​សហការ​ជាមួយនិង​អាជ្ញាធរ​ដែនដី​និង​កងកម្លាំង​គ្រប់​ប្រភេទ​ដើម្បី​ទប់ស្កាត់​ឱ្យបាន​នូវ​រាល់​បទល្មើស​ផ្សេងៗ​ដែល​កើតមានឡើង​ជាពិសេស​គឺ​បទល្មើស​គ្រឿងញៀន​តែម្តង​៕  

អានបន្ត »

​បុរស​ម្នាក់​ប្រើ​ឈ្មោះ​កងរាជអាវុធហត្ថរាជធានី ​ដើរ​បោក​គេ​យកលុយ​ចូល​ក្របខ័ណ្ឌ​ត្រូវចាប់ខ្លួន

ជនសង្ស័យ​ឈ្មោះ ជួង សេត  អាយុ ២៧​ឆ្នាំ  មាន​ទីលំនៅ​ផ្ទះជួល​លេខ​៦ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ភ្នំពេញៈ កាល​ព​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​ពាក់ព័ន្ធ​ករណី​ឆបោក​។​ ជនសង្ស័យ​ឈ្មោះ ជួង សេត ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះជួល​លេខ​៦ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន ក្នុង​ឯកសណ្ឋាន អាវយឺត អ​.​ហ ពណ៌​ខ្មៅ និង ខោ​ពណ៌​ត្រេអ៊ី ព្រមទាំង​ដកហូត​បាន អាយ​ឌី ចំនួន​មួយ គ្រឿង​, កាំភ្លើង​ជ័រ​មួយ​ដើម ពណ៌​ខ្មៅ​ដាក់​ក្នុង​ស្រោម ពាក់ព័ន្ធ​ករណី​ឆបោក​។​ ​ជនសង្ស័យ​បាន​តាំងខ្លួន​ថា ជា​សមត្ថកិច្ច​អាវុធហត្ថ​កូនចៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ទៅ​បោក​យកប្រាក់​ពី​ជនរងគ្រោះ​ចំនួន​បួន​នាក់ ថា​រត់​ការចូល​ក្របខណ្ឌ …

អានបន្ត »

ទីក្រុង​ហូ​ជី​មី​ញ​និង​ហាណូយ​៖ជំងឺគ្រុនឈាម​កើនឡើង​ខ្លាំង

ទីក្រុង​ហី​ជី​មី​ញ របស់​វៀតណាម​បាន​រាយការណ៍​អំពី​ករណី​ជំងឺ​គ្រុនឈាម​ចំនួន ២៤.០០០​ករណី​នៅក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ដោយ​មាន​ការកើនឡើង​ចំនួន​១៧៦​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។​ ​ ​ស្ថិតិ​ផ្លូវការ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ចំនួន​ករណី​នេះ​បាន​កើនឡើង​ជា​បន្តបន្ទាប់​ចាប់តាំងពី​សប្តាហ៍​ទី​១​នៃ​ខែ​មិថុនា ដោយ​ស្រប​ពេល​ការចាប់ផ្តើម​ភ្លៀង​ក្នុង​រដូវវស្សា​នៅ​វៀតណាម​ខាងត្បូង ។​ ​លោក​វេជ្ជបណ្ឌិត Nguyen Tri Dung ប្រធាន​មជ្ឈមណ្ឌល​ការពារ​ជំងឺឆ្លង​ក្រុង​ហូជីមិញ​បាន​និយាយថា ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ដែល​រួមផ្សំ​ជាមួយនឹង​អាកាសធាតុ​ក្តៅបង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់ស​ត្វមូស​ក្នុងកា​រ​ចម្លង​ជំងឺគ្រុនឈាម​នេះ​។​ ​ទីក្រុង​ដែល​ជា​ទីក្រុង​ធំ​បំផុត​របស់​វៀតណាម​ជាមួយ​នឹង​ប្រជាជន​ចំនួន​១៣​លាន​នាក់​នេះ​បាន​រាយការណ៍​ថា​មាន​ករណី​ជំងឺគ្រុនឈាម​ច្រើនជាងគេ​បំផុត​នៅ​ប្រទេស​នេះ​នៅ​ឆ្នាំ​នេះ​។​ ​នៅ​ក្រុង​ហាណូយ អ្នក​កើត​គ្រុន​ឈាន​នៅ​ឆ្នាំ​នេះ​កើន​មួយ​ជា​បី គឺ​មាន​អ្នក​ចូល​ព្យាបាល​គ្រុន​ឈាន​នៅ​តាម​មន្ទីរពេទ្យ​ចំនួន​៥៤៨​នាក់ គិត​មក​ត្រឹម​ពាក់កណ្តាល​ខែ​មុន តែ​មិន​ ​មាន​របាយការណ៍​អំពី​អ្នក​ស្លាប់​ដោយ​ជម្ងឺ​នេះ​នៅ​ហាណូយ​នៅឡើយ​ទេ​។​ ​បើ​តាម​សារព័ត៌មាន​វៀតណាម ក្នុង​៦​ខែ​ដើមឆ្នាំ​នេះ​នៅ​ទូទាំង​ប្រទេស​វៀតណាម​មា​ន​អ្នក​កើត​គ្រុនឈាម​ជាង​៦៤.០០០​នាក់ និង​អ្នកស្លាប់​ដោយ​គ្រុនឈាម​១១​នាក់​។​ ​ទោះ​ជា​ឆ្នាំ​នេះ​អ្នក​កើត​គ្រុនឈាម​នៅ​វៀតណាម​កើនឡើង តែ​វា​នៅ​ទាប​ជាង​តួលេខ​ពេញ​មួយឆ្នាំ​២០១៧​ឆ្ងាយ ដោយ​ពេល​នោះ​មនុស្ស​១៨៣.២៨៧​នាក់​កើត​គ្រុនឈាម និង​៣០​នាក់​បាន​ស្លាប់​៕

អានបន្ត »

ប្រធា​នមន្ទីរសាធា​រណការខេ​ត្តក្រចេះ ស្រេង ស្រ​ស់ ឃុ​បឃិតឲ្យលោ​ក អ៊ុយ ហឿ​ន ប្រ​ធានស្ថានីយ៍ជ​ញ្ជីងថ្លឹ​ងរថយន្ត​ផ្លូវជាតិលេ​ខ​៧ឃុំស្រែចារ ​និងបក្ខពួ​កប្រ​ព្រឹត្តអំពើពុក​រលួយ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ក្រចេះ៖ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អ៊ុយ ហឿន ប្រធាន​សា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ភូមិ​មានជ័យ ឃុំ​ស្រែ​ចារ បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់ គ្រាន់តែ​ទាក់ទង​តាម​ទូរស័ព្ទ​ជាមួយ​លោក អ៊ុយ ហឿន គឺអាច​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ដោយ​មិនចាំបាច់​ចូល​ថ្លឹង​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នកបើកបរ​រថយន្ត​ធុន​ធំ​ផ្ទុក​លើស​ទម្ងន់​ត្រូវ​បង់លុយ​ឲ្យ​លោក អ៊ុយ ហឿន និង​បក្ខពួក​ក្នុង​មួយ​រថយន្ត​ចាប់ពី​៥​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល​តាម​ការ​ផ្ទុកទំនិញ​លើស​ទម្ងន់​តិច​ឬ​ច្រើន ទើប​គ្មាន​ការរំខាន​ពី​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល​។ ចំណែក​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ ដែលជា​អ្នក​ឃុបឃិត​ឲ្យ​លោក អ៊ុយ ហឿន និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​កំពុង​សម្ងំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ករណីនេះគួរតែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុង​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ជាបន្ទាន់ផង​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ភូមិ​មានជ័យ ឃុំ​ស្រែ​ចារ …

អានបន្ត »

ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ឡាយ វិសិដ្ឋ និងនាយផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវាញ ឈ្មោះ សួស សុផានិត ឃុបឃិតឲ្យឈ្មួញបំផ្លាញព្រៃឈើ និងដឹកឈើចេញយ៉ាងពេញបន្ទុក

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ពោធិ៍សាត់៖ បទល្មើសព្រៃឈើ​នៅតែកើតឡើង​កាន់ខ្លាំងឡើងៗ នៅក្នុងទឹកដីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានឈ្មួញធំឈ្មោះចែ ភក្តិ និងដៃគូ លោក ណាក់ ជាអ្នកឈជើងប្រមូលទិញឈើប្រណិតដូចជារាជកុល, ផ្ចិក, សុក្រំ និងឈើអារជាច្រើនទៀតនាំចេញទៅទីផ្សារបានយ៉ាងរលូន។ចំណែកមានឈ្មួញ ង៉ោ ម៉ៅ និងកោះ សំភី មានសិទ្ធិសឹងផ្តាច់មុខក្នុងការដឹកឈើចេញដែរ។សកម្មភាពនេះប្រព្រិត្តិទៅគឺក្រោមការសម្រប់សម្រប់សម្រួលពីលោកនាយផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវាញ ឈ្មោះ សួស សុផានិត និងលោក ពាក្យ មនោ នាយសង្កាត់រដ្ឋបាលព្រៃឈើភ្នំក្រវាញ រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួនថែមទៀត។ ប្រភពបានអោយដឹងថា ឈ្មួញឈើឈ្មោះចែ ភក្តិ និងដៃគូ លោក ណាក់ បានប្រើអ្នកស្រុកភ្នំក្រវាញ អោយជីកកកាយ​បានឫសគល់ឈើ ដែលមានតម្លៃ​ត្រូវយកមកថ្លឹងលក់ឲ្យខ្លួន ដែលរូបគេឈជើងបោះទីតាំងនៅជិតចម្ការតាលី ស្ថិតក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ។ ប្រភពបាននិយាយទៀតថា ឈើទាំងនោះចេញពីតំបន់ដែនជម្រក ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់មន្ត្រីបរិស្ថាន ។ហើយបញ្ហាបទល្មើសព្រៃឈើ​ចេញពីដែនជម្រកសត្វព្រៃក្លាយទៅជាប្រព័ន្ធ​ ទាំងមន្ត្រីបរិស្ថាន ទាំងមន្ត្រីរដ្ឋបាលព្រៃឈើ ដែលសហការគ្នាបង្កឲ្យមានបទល្មើស​ដើម្បីផលប្រយោជន៍។ …

អានបន្ត »