ព័ត៌មានថ្មីៗ
Home / ទំព័រដើម (page 5)

ទំព័រដើម

លោក ភេម សុខុន នាយ​សង្កាត់​រដ្ឋបាលជលផលកណ្ដៀង​​​ ​​​ត្រូវដាក់អោយចូល​និវត្តន៏ លិខិតក្រសួងនិងធ្លាក់មកនៅដើមអាទិត្យក្រោយឆាបៗនេះ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ពោធិ៍សាត់៖ក្រោយពីបែកធ្លាយរឿង ​លោក ភេម សុខុន នាយ​សង្កាត់​រដ្ឋបាលជល​ផល​កណ្ដៀង ​​ បាន រត់ការ​ពន្យា​អាយុចូល​និវត្តន៍ ​ខណៈ​ត្រូវគ្រប់​ អាយុ​ចូលនិវត្តន៍ ​ នៅថ្ងៃទី១៦ ​ខែឧសភា ឆ្នាំ២០១៩ ​កន្លងមក ទៅ ហើយ​នៅបន្តមុខតំណែងរបស់ខ្លួនដដែល ហើយត្រូវបានគេហទំព័រ ផែនដីថ្មី យកមកចុះផ្សាយ បានបង្កអោយមានការចាប់អារមណ៏យ៉ាងខ្លាំងពីមហាជនជុំវិញរឿងនេះ។ ឥឡូវនេះតាមដំណឹងច្បាស់ការណ៏ លោក ភេម សុខុន និងត្រូវក្រសួងដាក់អោយរូបគាត់ចូលន៏វត្តន៏ នៅក្នុងអាទិ្យក្រោយឆាប់ៗនេះ។ លោក ញឹម រដ្ឋា ប្រធាន​មន្ទីរ ​មុខងារសាធារណៈខេត្តពោធិ៍សាត់​ បានប្រាប់ គេហទំព័រ ផែនដីថ្មី ថា ​លោក ភេម សុខុន នាយសង្កាត់​រដ្ឋបាលជល​ផល​កណ្ដៀង ​គឺក្រសួងមុខងារសាធារណៈ និងដាក់អោយរូបគាត់ចូលន៏វត្តន៏នៅក្នុងអាទិ្យក្រោយឆាប់ៗនេះ ដោយមិនអាចផ្លាស់ប្តូក្របខ័ណ្ឌបានទេ។ហើយបញ្ហាកន្លងមកវាជាកំហុសបច្ចេកទេស ប៉ុន្តែក្រោយមានការស្រាវជ្រាវទើបក្រសួង សម្រេចធ្វើការកែតម្រូវវិញ។ដូច្នេះលោក ភេម …

អានបន្ត »

នាយកនាយកសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំរោង ជញ្ជក់ឈាមសិស្សស្រស់ៗ បង្ខំសិស្សឲ្យបង់លុយ ១ម៉ឺនរៀលក្នុង១នាក់ សម្រាប់ការប្រឡងឆមាសថ្នាក់ទី៩

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ភ្នំពេញ ៖ នាយក វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សំរោង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គឺលោក រ៉ាត រ៉ាន់ បានរងនូវការចោទប្រកាន់ពីសំណាក់អាណាព្យាបាល សិស្ស ថាបង្ខំ ឲ្យ សិស្ស ប្រឡងឆមាស ទីបង់ លុយម្នាក់ ១ម៉ឺនថាយកទៅកូបពី ក្រដាស ដើម្បីប្រឡង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការលើកឡើងនិងចោទប្រកាន់ និងរអ៊ូរទាំ ពីសំណាក់អាណាព្យាបាលសិស្ស ទៅលើលោកនាយកសាលានេះបានធ្វើឡើង ក្រោយពីបញ្ចប់ការ ប្រឡង ឆមាសទី២ថ្នាក់ទី៩ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ត្រូវបាន បញ្ចប់ ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការលើកឡើង ពីសំណាក់ អាណាព្យាបាល សិស្ស បាន និយាយថា នៅពេល ថ្ងៃដំបូង …

អានបន្ត »

តើត្រូវប៉ាន់ខ្លាំងអី ? ៖ នាយ​សង្កាត់​រដ្ឋបាលជលផលកណ្ដៀង​​​ ភេម សុខុន ដល់​អាយុ​ចូល​និវត្តន៍​​ ​​​ ​រត់ការពន្យាអាយុ ដើម្បី​បន្ដ​មុខ​តំណែងខ្លាញ់របស់ខ្លួន

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ពោធិ៍សាត់៖រឿងអាស្រូវថ្មីមួយពេលនេះកំពុងត្រូវបានបែកធ្លាយ ដោយគេដឹងថា ​លោក ភេម សុខុន នាយ​សង្កាត់​រដ្ឋបាលជល​ផល​កណ្ដៀង ​​ បាន​នឹង កំពុង ​រត់ការ​ ពន្យា​អាយុចូល​និវត្តន៍ ​ខណៈ​ត្រូវគ្រប់​ អាយុ​ចូលនិវត្តន៍ ​ នៅថ្ងៃទី១៦ ​ខែឧសភា ឆ្នាំ២០១៩ ​កន្លងមក ​ទៅហើយ​ ប៉ុន្តែពេលនេះអាចនៅបន្តមុខតំណែងរបស់ខ្លួនដដែល ដោយប្រើថ្នាំពន្យាអាយុតាមរយៈអំពើពុករលួយ ។ ប្រភពច្បាស់ការ​ ​បានបង្ហើបថា ​លោក ភេម សុខុន នាយសង្កាត់​រដ្ឋបាលជល​ផល​កណ្ដៀង ​បាន​ចំណាយ​លុយ ​មិន​តិចនោះទេ ? ក្នុងការ ពន្យា ​អាយុចូលនិវត្តន៍​ ​អាច​តាម​រយៈមន្ទីរ ​មុខ​ងារ​សាធារណៈ ​ខេត្តពោធិ៍សាត់ ​ទៅលោកកិត្តិបណ្ឌិត​ ពេជ ប៊ុនធិន រដ្ឋមន្ដ្រីក្រសួង​មុខងារ សាធារណៈ ។ មន្ត្រីជលផល ខេត្តពោធិ៍សាត់ ​មួយចំនួន …

អានបន្ត »

អភិបាលខេត្តមណ្ឌលគិរី ស្វាយ សំអ៊ាង គួរទទួលទោសបែបណា ? គួរត្រូវដកហូតតំណែង និងនាំខ្លួនទៅតុលាការទើបល្អទេ ?

ករណីអភិបាលខេត្តមណ្ឌលគិរី រូបនេះ ឃុបឃិតបើកដៃអោយឈ្មួញប្រព្រិត្តិបទល្មើសព្រៃឈើនៅក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង ហើយកន្លងមកថែមទាំងឆ្លើយថា គ្មានបទល្មើសទៀត ខណៈអាវុធហត្ថឃាត់ខ្លួន ឧកញ៉ា សុឹង សំអុល និងបក្ខពួក៣នាក់ក្នុងបទល្មើសជាក់ស្តែង មណ្ឌលគិរី៖ ជាញឹកញាប់ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តមណ្ឌលគិរី និងនាយករដ្ឋបាលសាលាខេត្ត របស់គាត់ តែងលើកអំណៈអំណាង ចេញសេចក្តីប្រកាសព័ត៍មាន បដិសេធថាគ្មានបទល្មើសព្រៃឈើទេនៅខេត្តមណ្ឌលគិរី (ប្រជាជនឮចង់ក្អួត)..។ មូលហេតុដែលលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តមណ្ឌលគិរី ឆ្លើយដូច្នេះ ព្រោះតែលោកអភិបាលខេត្តរូបនេះបានទទួលប្រយោជន៏យ៉ាងច្រើនពីឈ្មួញឈើធំៗ ក្នុងនោះមានឧកញ៉ា សុឹង សំអុល និងឧកញ៉ាឈ្មួញឈើជាច្រើនទៀត ទើបអភិបាលខេត្តរូបនេះ បើកដៃអោយមានបទល្មើសព្រៃឈើ ដ៏មហាធំធេង ឈ្មួញហ៊ាននាំឈើទៅលក់នៅប្រទេសវៀតណាម ក្នុង១ថ្ងៃៗរាបរយឡានកើតឡើងបាន។ប្រសិនលោកអភិបាលខេត្តមណ្ឌលគិរី ស្វាយ សំអ៊ាង មិនទទួលបានផល់ប្រយោជន៏ តើគាត់សុខចិត្តនៅឈអោបដៃមើលឈ្មួញដឹកឈើបង្កការខូចផ្លូវថ្នល់មុខផ្ទះឬផ្លូវលោកធ្វើដំណើរក្នុងដែលដីលោកគ្រប់គ្រងទ៍េ ? សរុបមកវិញលោក អភិបាលខេត្តមណ្ឌលគិរី រូបជាប់ពាក់ព័ន្ធក្នុងរឿងព្រៃឈើនេះធំណាស់ គួរតែត្រូវដកហូតតំណែង និងនាំខ្លួនទៅតុលាការថែមទើបត្រូវ។ បើប្រព័ន្ធផ្សព្វផ្សាយបង្ហាញនូវដំណឹង …

អានបន្ត »

ស្លាប់អស់ហើយចឹងៗ៖អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ ឈ្មោះ លឹម ភ័ណ្ឌ លេងមួយក្បាច់ស៊ីលុយឆ្ងាញ់ ផលិតទឹកក្រូចក្លែងក្លាយ ដាក់មេ និងពណ៌បង្ហូរចេញពីក្នុងស៊ីទែន ដាក់ទឹកពីក្បាលរ៉ូមីនេ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 តើលោក លឹម ភ័ណ្ឌ អាចរួចផុតពីសំណាញ់ច្បាប់ដែរ ឬ ទេ ? ក្នុងរឿងលួចផលិតទឹកក្រូចក្លែងក្លាយ និងអត់គុណភាព ដាក់មេ និងពណ៌បង្ហូរចេញពីក្នុងស៊ីទែន ដាក់ទឹកពីក្បាលរ៉ូមីនេនោះ ផលិតរាប់ឆ្នាំ ម្ចាស់រហូតបានក្លាយជាសេដ្ឋី កំពង់ធំ៖មហាជនកំពុងរង់ចាំមើលថា តើលោក លឹម ភ័ណ្ឌ អនុប្រធានសភាពាណិជ្ជខេត្តកំពង់ធំ អាចរួចផុតពីសំណាញ់ច្បាប់បានដែរឬទេ ? ករណីលោកបានលួចផលិតទឹកក្រូចអត់គុណភាពរាប់ឆ្នាំ ទទួលបានប្រាក់ចំណេញរហូតក្លាយជាសេដ្ឋីនៅខេត្តកំពង់ធំ។ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាប សិប្បកម្មផលិតទឹកក្រូចយីហោ លឹមភ័ណ្ឌ ដែលមានទីតាំងនៅសង្កាត់អាចារ្យលាក់ ខេត្តកំពង់ធំ នាវេលាថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ។ ក្រោយប្រត្តិការនេះនៅរសៀលថ្ងៃទី១០ កក្កដាឆ្នាំ២០១៩ លោក អ៊ិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ច បានសម្រេចបិទទីតាំងសិប្បកម្មផលិតទឹកក្រូច យីហោ លឹម ភ័ណ្ឌ …

អានបន្ត »

ថ្លើមធំណាស់៖ ភ្នំ​ហង្ស ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង ត្រូវឈ្មួញ​ជីក​កកាយយកអាចច៏​ដីលក់តាម​អំពើ​ចិត្ត​ បែជាគ្មានការទប់ស្កាត់

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 បាត់ដំបង៖ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ថ្មី ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​បាន​ប្រើ​គ្រឿងចក្រ​កាយ​ដីភ្នំ​ហង្ស ធ្វើ​អាជីវក​ម្មយ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឬ​មន្ត្រី​អាជ្ញាធរ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា គ្រឿងចក្រ​ដែល​ធ្វើ​សកម្មភាព​កាយ​ដីភ្នំ​ហង្ស ធ្វើ​អាជីវក​ម្មយ៉ាង​សុខ​ស្រួល​នោះ​ជា​របស់​ក្រុមហ៊ុន ហុង ឆាយ​ហេង ហើយ​ក្រុមហ៊ុន​នេះ​បានដាក់​គ្រឿងចក្រ​កាយ​ដីភ្នំ​ហង្ស ធ្វើ​អាជីវកម្ម​ជាង​១០​ថ្ងៃ​មកហើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក ក៏ដូចជា​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង ទេនោះ​គឺ​ក្រុមហ៊ុន ហុង ឆាយ​ហេង មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​នោះទេ​។ ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ក៏ដូចជា​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន ហុង ឆាយ​ហេង ជីក​កកាយ​ដីភ្នំ​ហង្ស ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។ ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង …

អានបន្ត »

ចុមយក្ស៖ឧកញ៉ា​ឈ្មួញ​ឈើ ស៊ឹង សំអុល​ និងបក្ខពួក​ ព្រមទាំង​រថយន្ត​ជាង​៤០​គ្រឿង​ ត្រូវបង្រ្កាប់ ចុះអភិបាលខេត្តមណ្ឌលគិរី ស្វាយ សំ​អ៊ាង ដែលបិទភ្នែកទទួលសំណូកពីឈ្មួញឈើគិតយ៉ាងម៉េច ??

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 លោកអភិបាលខេត្ត​មណ្ឌលគិរី​ ស្វាយ សំ​អ៊ាង សង្ស័យជាប់ពាក់ព័ន្ធនិងការទទួលសំណូកពីឧកញ៉ា​ឈ្មួញ​ឈើ ស៊ឹង សំអុល​ រួមនិងឧកញ៉ា​ឈ្មួញ​ឈើជាច្រើនទៀត ជាថ្នូ និងការមិនបង្រ្កាប់។ ក្រៅពីនោះឈ្មួញ​ឈើឈ្មោះ គួ​យ សុ​ឃុន ជា​ប្អូនប្រុស​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​ និងជាមន្ត្រីនគរបាល​ខេត្ត ក៏ជាឈ្មួញឈើធំម្នាក់ក្នុងចំណោមឈ្មួញឈើជាច្រើនដែលបាននាំឈើទៅលក់នៅប្រទេសវៀតណាម ដឹកបង្កអោយខូចផ្លូវយ៉ាងធ្ងន់ធ្ងផងដែរ។ មណ្ឌលគិរី៖កម្លាំងកង​អាវុធហត្ថលើផ្ទៃប្រទេស ​បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ខេត្តមណ្ឌលគិរី ដោយបាន​ចាប់ខ្លួន​ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក​បីនាក់​, រឹបអូស​រថយន្ដ​ជាង​៤០​គ្រឿង ត្រៀម​បំផ្លាញចោល​នៅនឹងកន្លែង ។​ ប្រតិបត្តិ​ការកម្លាំងកង​អាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្តមណ្ឌលគិរី បានធ្វើ​ប្រព្រឹត្តិ​ធ្វើ​នៅ​រសៀល​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ដោយ​កម្លាំង​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​ ​កម្លាំងកង​អាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេល …

អានបន្ត »

កូនអ្នកមានធំក្រុងបាត់ដំបង បើកឡានដេញបុកមនុស្សសម្លាប់ ផ្អើលពេញខេត្ត ត្រូវចាប់ខ្លួន

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 បាត់ដំបង៖ជើងខ្លាំង ជាយុវជនឈាមរាវម្នាក់ ត្រូវបានគេដឹងថា អាងត្រកូលខ្លួនមានទ្រព្យសម្បត្តិស្តុកស្តម្ភ បានប្រព្រឹត្តអំពើ « ប៉ុនប៉ងមនុស្សឃាត » ប្រើរថយន្តជាមធ្យោបាយដេញបុកសម្លាប់មនុស្សអាចជាគូជម្លោះ ទាំងកណ្តាលយប់ ដោយគ្មានខ្លាចញញើតនឹងផ្លូវច្បាប់អ្វីបន្តិចទាល់តែសោះនោះ ត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបើករថយន្តដេញបុកមនុស្ស បង្កការភ្ញាក់ផ្អើលទាំងយប់ បង្ហាញពីភាពឃោឃៅក្នុងសង្គម។ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការ នគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ករណី ប៉ុនប៉ងមនុស្សឃាតនេះ បានកើតឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ១០និង១០នាទីយប់ តាមបណ្តោយផ្លូវលេខ១ នៅត្រង់ចំណុចមុខ(ស្នងការចាស់) ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ តាមការរៀបរាប់ពីសន្តិសុខឯកជនម្នាក់ ដែលយាមប្រចាំការនៅចំណតកំពង់ទូក បាននិយាយថា៖ នៅមុនពេលកើតហេតុនោះ គេបានឃើញមានរថយន្តមួយគ្រឿង ម៉ាក មែកសឺដែស ពាក់ស្លាកលេខ បាត់ដំបង 2B-1122 …

អានបន្ត »

មេ​នគរបាល​ប៉ុស្ដិ៍​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ឈ្មោះ សំរិត ណ​យ ជា​អ្នកមាន​សិទ្ធិអំណាច​ធំ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​នាំចេញទៅប្រទេសវៀតណាម មួយថ្ងៃមិនក្រោម២០០ឡាន

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ឈ្មួញឈើម្នាក់ឈ្មោះ គួ​យ សុ​ឃុន ជា​ប្អូនប្រុស​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​ ហើយជាមន្ត្រីនគរបាល​ខេត្តមណ្ឌលគិរីផងដែរ មណ្ឌលគិរី៖ឈ្មួញ​ឈើឈ្មោះ សារឿន ម៉ាប់ ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន និង​ឈ្មួញ​ឈ្មោះ ឆុង ជាដើម​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម ​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា យ៉ាង​រាលដាល​ដដែល​។ សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ឈ្មួញ​ច្រើន​នាក់​នៅតែ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ យ៉ាង​គគ្រឹកគគ្រេង​ព្រោះ​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​។ តាម​ប្រភពពី​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា រយៈពេល​មួយខែ​កន្លងទៅនេះ គឺ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម​​តាម​ច្រក​ទ្វេភាគី​មិនតិចជាង​២០០​រថយន្ត​នោះទេ ហើយក្នុងនោះ​លោក សំរិត ណ​យ មេ​នគរបាល​ប៉ុស្ដិ៍​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ជា​អ្នកមាន​សិទ្ធិអំណាច​ធំជាងគេ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម​យ៉ាង​ពេញបន្ទុក​តែម្តង ជាពិសេស​នៅពេល​យប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍នគរបាល​ច្រក​ណាំ​លៀ បាន​ឲ្យ​ដឹងថា …

អានបន្ត »

ជនជា​តិចិន​៣នាក់​រំ​លោភចូ​លក្នុងរ​ប​ងលំនៅដ្ឋា​​ន ក្នុងចំការ និង​រ៉ុករក​រ៉ែ ដោយគ្មាន​ការ​អនុញ្ញាត ត្រូវបានកង​រាជអាវុធ​ហត្ថ ឃាត់ខ្លួ​ន

កំពត៖ជនជា​តិចិន​៣នាក់ ជាបណ្តោះអាស​ន្ន នៅកង​រាជអាវុធ​ហត្ថខេត្ត​កំពត ដើម្បីចាត់កា​រតាមនីតិវិ​ធី ពាក់ព័​ន្ធករណី​រំលោភចូ​លក្នុងរប​ងលំនៅដ្ឋា​ន ក្នុងចំការ និង​រ៉ុករក​រ៉ែ ដោយគ្មាន​ការអនុញ្ញាត​។ ប្រភពដដែល បានបន្តថា នៅវេលា​ម៉ោង 14​និង37នា​ទី ថ្ងៃទី​5 ខែកក្កដា ឆ្នាំ2019 កម្លាំងជំ​នាញការិ​យាល័យប​ទល្មើស ព្រហ្ម​ទណ្ឌ នៃម​ន្ទីរយុត្តិធម៌​អាវុធហត្ថខេត្តកំ​ពត សហ​ការជាមួយ​មូល​ដ្ឋានកងរា​ជអាវុធ​ហ​ត្ថស្រុកទឹ​កឈូបា​ន ធ្វើការឃា​ត់ខ្លួនជ​នជាតិ​ ចិន ចំ​នួន3នា​ក់ ដូច​មាន ឈ្មោះខាងក្រោ​មៈ 1- JIANJIAND​ONG ភេទប្រុស អាយុ 34 ឆ្នាំ ជនជាតិ ចិន 2- ZHENG BAO JUភេទ ប្រុស អាយុ 51 ឆ្នាំ ជនជាតិ ចិន និង3- LIU JIN CAI ភេទប្រុស អាយុ 47 ឆ្នាំ …

អានបន្ត »