ព័ត៌មានថ្មីៗ
Home / ទំព័រដើម (page 8)

ទំព័រដើម

ប្រធាន​មន្ទីរ​រ៉ែ​​ខេត្តបាត់ដំបង អ៊ា​ន មាឃ ឃុបឃិត​ឲ្យ​មេ​ឈ្មួញ ហេង អេង បន្ត​អាជីវកម្ម​រណ្ដៅ​ដី​ក្នុងស្រុក​សង្កែ និង​ក្រុង​បាត់ដំបង រំលោភច្បាប់

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 បាត់ដំបង៖​មេ​ឈ្មួញ ហេង អេង ដែលមាន​ខ្នងបង្អែក​រឹងមាំ​កំពុងតែ​បន្ត​អាជីវកម្ម​រណ្ដៅ​ដី​ទំហំ​ធំៗ​និង​ជ្រៅៗច្បាប់​ដដែល​។ ចំណែក​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់​សង្កាត់ ថ្នាក់ស្រុក និង​ថ្នាក់ក្រុង បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ហើយ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ ហេង អេង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​បង្ក​ផលប៉ះពាល់​កាន់តែខ្លាំង​ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង ព្រមទាំង​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ទេនោះ គឺ​មេ​ឈ្មួញ ហេង អេង មិនអាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​បានឡើយ​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ ហេង អេង ជីករណ្ដៅ​ដី​ទំហំ​ធំៗ​និង​ជ្រៅៗ​ហួស​ពី​ច្បាប់​កំណត់ ហើយ​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ដឹកជញ្ជូន​អាចម៍ដី​ធ្វើ​អាជីវកម្ម​បំផ្លាញ​ផ្លូវ​ក្នុង​មូលដ្ឋាន​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា មន្ត្រី​អាជ្ញាធរ​សង្កាត់​វត្ត​គរ និង​មន្ត្រី​អាជ្ញាធរ​ក្រុង​បាត់ដំបង មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ ហេង អេង ដែល​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​ខុស​បទដ្ឋាន​បច្ចេកទេស​មា​ន​ជម្រៅ​ហួស​ពី​ច្បាប់​កំណត់​នោះទេ​។ លើស​នេះ​ទៅទៀត​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា អាជីវកម្ម​ជីក​កកាយ​អាចម៍ដី​របស់​មេ​ឈ្មួញ ហេង អេង ដំណើរការ​តាំងពីព្រឹក​ដល់​ល្ងាច​គ្មាន​ពេល​សម្រាក​នោះទេ ហើយ​រថយន្ត​ដឹកជញ្ជូន​អាចម៍ដី​បើកបរ​ក្នុង​ល្បឿន​លឿនៗ​ងាយ​និងបង្ក​គ្រោះថ្នាក់​ចរាចរណ៍​គ្រប់ពេលវេលា​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ស៊ុយ …

អានបន្ត »

ថតសើចមុខរីកដូចគ្រាប់ជី៖មេកំពង់ផែក្រុងព្រះសីហនុ លូ គឹម ឈុន ថតញញឹមSelfie ជាមួយមិត្តសំឡាញ់នៅចំណុចអគារ៧ជាន់រលំបាក់ សើចមុខរីកដូចគ្រាប់ជី ខណះ ប្រជាពលរដ្ឋ និងសម្ដេចតេជោ ហ៊ុន សែន កំពុងសោកស្ដាយ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 អតីតអគ្គនាយករងកំពង់ផែ វ៉ា សូណាត ម៉ា ស៊ុនហួត និងប៉ែន ស៊ីថា រួមនិងលោក សែម គីថាយ មេគណនេយ្យកំពង់ផែ ដ៏ជំនិត របស់ លោក លូ គឹម ឈុន មានអាយុខុសគ្នា និងលោក លូ គឹម ឈុន បន្តិចបន្តួចក្រោម១ឆ្នាំបានគឺចូលនិវត្តន៏អស់។ចំណែ លោក លូ គឹម ឈុន នៅបន្តកាន់តំណែងដដែលបង្កើតគ្រសារនិយម និងបក្ខពួកនិយមពេញបន្ទុក (តនៅថ្ងៃទី២៦មិថុនា) ព្រះសីហនុ៖ហួសចិត្តគេកើតទុកពេញប្រទេស ឯងមកថតញញឹមSelfie អីណា! អ្នកលេងហ្វេកបុក រិះគន់ មន្ដ្រីឡេមឡឺមមួយចំនួនខ្លះ បែជាទៅថតសែលហ្វីនៅចំណុច អគាររលំបាក់ សើចមុខរីកដូចគ្រាប់ជី ខណះ រាស្ត្រមួយនគរ និង ប្រមុខរាជរដ្ឋាភិបាល កំពុង សោកសង្រែក រូបថតសែហ្វីប៉ុន្មានសន្លឹក …

អានបន្ត »

ព័ត៌មានបន្ថែម៖ពុទ្ធោ! ស្រ្តីឈឺពោះឆ្លងទន្លេរងចាំពេទ្យជួយរហូតដល់ស្លាប់ទាំងម្ដាយ នឹងកូននៅមន្ទីរពេទ្យខេត្តបាត់ដំបង មតិពលរដ្ឋថ្កោលទោសពេទ្យ និងចង់ឃើញការដកប្រធានមន្ទីរពេទ្យឈ្មោះ កាក់ សីលា ចេញពីតំណែង

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 បាត់ដំបង៖ករណីស្ត្រីពរពោះគ្រប់ខែម្នាក់ បានមកដេកសំរាកដើម្បីសម្រាលកូន នៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ហើយជាអកុសល់ត្រូវបានស្លាប់ទាំងម្ដាយ និងកូនក្នុងផ្ទៃគួរឲ្យសង្វេគ និងអាណោចអាធម៌បំផុត កាលពី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ថ្មីៗនេះ បានធ្វើអោយមានការរិះគន់ខ្លាំង ចំពោះបញ្ហានេះ។ព្រោះបញ្ហានេះត្រូវដាក់ការសង្ស័យថា មូលហេតុមកពីខ្វះការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់គ្រូពេទ្យ ទើបបណ្ដាលអោយជនរងគ្រោះស្លាប់ទាំងម្ដាយរួម និងកូនក្នុងផ្ទៃ។ សម្រាប់មហាជន ជាពិសេសអ្នករស់នៅក្នុងខេត្តបាត់ដំបង បានបញ្ចេញមិតិថ្កោលទោសយ៉ាងខ្លាំង រហូតមានអ្នកខ្លះចង់អោយមានការដកហូតតំណែងលោក កាក់ សីលា ចេញពីប្រធានមន្ទីរពេទ្យខេត្តបាត់ដំបងតែម្ដង។ សូមរំលឹកថា ស្ត្រីឈ្មោះ​ សឿប​ ស្រីម៉ៅ​ អាយុ២៧ឆ្នាំ នៅភូមិអណ្តូងត្រាច​ ឃុំកំពង់ព្រះ​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ បានទទួលមរណភាពនៅវេលាម៉ោង ០៨:៣០​ នាថ្ងៃសៅរ៍ ៥រោច ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក ព.ស. ២៥៦៣​ ត្រូវនឹងថ្ងៃទី២២​ មិថុនា​ ឆ្នាំ២០១៩ ខណៈនាងបានឈឺសម្រាលខ្លាំង …

អានបន្ត »

ចៅអធិការ​វត្តពោធិចិនតុង ព្រះនាម វ៉ាន វ​ន្នី ​ញោម​ស្រីប្រគេន​ដល់​កុដិ ធ្វើឲ្យ​កក្រើក ដល់មហាជន

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ​ភ្នំពេញ៖ព្រះ​តេជគុណ វ៉ាន វ​ន្នី ចៅអធិការ​វត្ត ពោធិចិនតុង ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាន​ធ្វើឲ្យ​​សាសនាព្រះពុទ្ធ​ត្រូវបាន​ប្រជាជន​កម្ពុជា​គោរព​ពេញ​ប្រទេសធ្លាក់​ចុះ​។ ការ​ធ្វើអោយ​សាសនា​អាប់ឱន​គឺ​ដោយសា​បុគ្គល​មួយ​នេះ ដែល​មិន​បាន​លះបង់​កេលេ​សតណ្ហា​អស់ ហើយ​មក​បួស​បន្លំ​ភ្នែក​ញាតោ​ញោម​ដើម្បី​ជារ​បប​តណ្ហា​ទៅវិញ។ ចំពោះករណីមួយនេះ រហូតមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ មិនទាន់ឃើញអាជ្ញាធរនិងមន្ទីរធម្មការរាជធានីភ្នំពេញមានវិធានការផ្លូវច្បាប់នៅឡើយ​ ៕

អានបន្ត »

ឧកញ៉ា ​សុខ ប៊ុន និង​សហការី ត្រូវACU ចាប់ញាត់​ចូល​រថយន្ត បញ្ជូនទៅ​តុលាការ​ក្រុងភ្នំពេញ

នំពេញ ៖ លោក​ឧកញ៉ា សុខ ប៊ុន និងមនុស្ស​៥​នាក់ ត្រូវបានអង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នៅ​ព្រឹក​ថ្ងៃទី​២៤ មិថុនា នេះ ដោយបញ្ជូនទៅកាន់​សាលាដំបូង​រាជធានី​ភំ​ពេញ ពាក់ព័ន្ធ​លើ​ករណី​ក្លែង​លិខិត​បន្លំ​យក​ដី​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​ ​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជ​ធ​ស​នី​ភ្នំពេញ បានអោយដឹងថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ​២០១៩ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចាប់ខ្លួន​ឧកញ៉ា សុខ ប៊ុន និង​មនុស្ស​ជំនិតៗ​៥​នាក់​ទៀត​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសាកសួរ ពាក់ព័ន្ធ​ករណី​ក្លែង​លិខិត​បន្លំ​យក​ដី​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគម​ន៍​មួយ​នៅ​ក្រុងព្រះសីហនុ​៕  

អានបន្ត »

បទល្មើស៖ការដឹកជញ្ជូនឈើខុសច្បាប់នៅស្រុកភ្នំក្រវាញ បន្តកើតមានទាំងយប់ថ្ងៃ ខណៈគោយន្តកន្ត្រៃមួយដឹកឈើ អារ ក្រឡាប់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃភ្នំក្រវាញ សង្កត់មនុស្សម្នាក់ស្លាប់

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ពោធិ៍សាត់៖សកម្មភាពការដឹកឈើខុសច្បាប់នៅក្នុងទឹកដីស្រុកភ្នំក្រវាញ បន្តកើតមានទាំងយប់ ទាំងថ្ងៃ ហើយក្រុមឈ្មួញទាំងធំទាំងតូចបានប្រឹងដឹកជញ្ជូនឈើ ពីទីកន្លែងផ្សេងៗ ឆ្លងកាត់មុខផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើភ្នំក្រវាញ ដោយគ្មានខ្លាចញញើតអ្វីទាំងអស់។ ព្រោះគ្មានអ្នកបង្រ្កាប់ ដោយមានតែអ្នកចាំយកលុយពីឈ្មួញ បើឈ្មួញលួចដឹកឈើមិនបង់លុយទើបត្រូវបានពួកគេបង្ក្រាបយកស្នាដៃ។ ប្រភពបានបានឲ្យដឹងថា ចំពោះឈ្មួញឈើដែលសំខាន់ជាងគេមានឈ្មោះ តាហយ ឬកោះ សំភី ជាអ្នកដែល​ធ្វើសកម្មភាពយ៉ាងខ្លាំងក្លា​ក្នុងការ​ឈរចាំទិញឈើ​ពីតំបន់ព្រៃការពារ និងរោងម៉ាស៊ីន​ខ្សែពីរកន្លែង​កំពុងធ្វើសកម្មភាពយ៉ាងខ្លាំងនៅចំណុចស្រែវាល ស្រែវាក ស្ថិតក្នុងឃុំរកាត ស្រុកភ្នំក្រវាញ។ ចំណែកឈ្មួញឈ្មោះ ចែភក្ដិ បានបោះទីតាំងប្រមូលទិញឈើនៅ​ចំណុច​ផ្លូវបំបែកស្ទឹងទីបី ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ពួកឈ្មួញទាំងនេះគេបានធ្វើការដឹកជញ្ជូនឈើតាមរថយន្តច្រើនគ្រឿង ចេញស្រុកភ្នំក្រវាញ ឆ្លងកាត់មុខស្នាក់ការសង្កាត់ និងផ្នែករដ្ឋបាលព្រៃភ្នំក្រវាញ សឹងរាល់ថ្ងៃបានយ៉ាងរលូន ដោយសារមានលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ និងលោក ពាក្យ មនោ នាយសង្កាត់រដ្ឋបាលព្រៃឈើក្រវាញ ជាបង្អែករបស់ពួកគេ។ ជាក់ស្ដែងគោយន្តកន្រ្តៃ ដឹកឈើអារ បួនជ្រុងវែងៗ ជាច្រើនដុំបានក្រឡាប់ បណ្ដលអោយបុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗដ៏រន្ធត់ …

អានបន្ត »

គេហទំព័រ ផែនដីថ្មី បានធ្វើការផ្លាស់ប្ដូទីស្នាក់ការទៅកាន់ទីស្នាក់ការចាស់

សេចក្ដីជូនដំណឹង គេហទំព័រ ផែនដីថ្មី បានធ្វើការផ្លាស់ប្ដូទីស្នាក់ការទៅកាន់ទីស្នាក់ការដើមរបស់ខ្លួន (ផ្ទះលោកស្រីចាងហ្វាង) ស្ថិតនៅភូមិ០៨ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ ភ្នំពេញ

អានបន្ត »

មេពេទ្យសត្វខេត្ត​ត្បូងឃ្មុំ រី ដា​វិ​ន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ពី វៀតណាម អាងអភិបាលខេត្ត ជាម ច័ន្ទសោភ័ណ្ឌ បង្អែក ទើបហ៊ានផ្គើនបទបញ្ជាក្រសួងកសិកម្ម

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ​ត្បូងឃ្មុំ៖ឈ្មួញនៅតែ​សម្រុក​នាំចូល​ជ្រូក​ពី​​វៀតណាម យ៉ាង​ពេញបន្ទុក ​តាម​ច្រករបៀង​ក្នុងស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅរយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះបើទោះបី​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ចេញ​បទបញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​បណ្ដា​ខេត្ត​នានា ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​នាំចូល​ជ្រូក​ពី​ប្រទេសវៀតណាមក៏ដោយ​។ហើយមូលហេតុដែលឈ្មួញអាច​នាំចូល​ជ្រូក​ពី​​វៀតណាម តាម​ច្រករបៀង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ចូលមក​ដល់​ខេត្តកំពង់ចាម និង​ចូល​មកដល់​រាជធានី​ភ្នំពេញ បានដោយសារមានការឃុបឃិតពីមេពេទ្យសត្វខេត្ត​ត្បូងឃ្មុំ ឈ្មោះ រី ដា​វិ​ន ​ និងបក្ខពួកព្រមទាំងមានលោកអភិបាលខេត្ត​ត្បូងឃ្មុំ ជាម សោភ័ណ្ឌ ជាបង្អែកដ៏ធំរបស់លោក រី ដា​វិ​ន ទើបមិនខ្លាចបទបញ្ជារបស់ក្រសួងកសិកម្មនោះ។ ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ ​លោក រី ដា​វិ​ន មេ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ ទេនោះ​ គឺ​គ្មាន​ឈ្មួញ​ណា​អាច​នាំចូល​ជ្រូក​ពី​​វៀតណាម តាម​ច្រករបៀង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ចូលមក​ដល់​ខេត្តកំពង់ចាម និង​ចូល​មកដល់​រាជធានី​ភ្នំពេញ បានឡើយ​។ ដូច្នេះ​ទោះបីមេពេទ្យសត្វខេត្ត​ត្បូងឃ្មុំ រី ដា​វិ​ន ​ ខំប្រឹង​បិទបាំង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន​យ៉ាងណា ក៏​មិនអាច​ទៅរួច​ដែរ​ព្រោះ​នៅពេល​សមត្ថកិច្ច​ខេត្តកំពង់ចាម បង្ក្រាប​រថយន្ត​ដឹក​ជ្រូក គឺ​ឈ្មួញ​បាន​បញ្ជាក់ថា ពួកគេ​នាំចូល​ជ្រូក​តាម​ច្រក​ត្នោត ស្រុក​ពញាក្រែក …

អានបន្ត »

នៅខេត្តមណ្ឌលគិរី ៖នាយកដែនជម្រកសត្វព្រៃណាំលៀ បើកផ្លូវ ឲ្យរថយន្ត ដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅវៀតណាម យ៉ាងគំហុក

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ​ មណ្ឌលគិរី ៖មានរថយន្តមិនតិចជាង៨០គ្រឿង ដឹកឈើខុសច្បាប់ ចេញទៅវៀតណាមតាមច្រកភ្នំណាំលៀ យ៉ាងគំហុក ក្នុងរយៈប៉ុន្មានយប់ជាប់ៗគ្នានេះដោយគ្មានសមត្ថកិច្ចនិងមន្រ្តីពាក់ព័ន្ធ ចេញមុខបង្រ្កាបនោះទេដោយសារក្រុមមន្ត្រីទទួលបានលាភសក្ការ: ចែកផលលាភគ្នាតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។ ប្រភពបានឲ្យដឹងបន្ថែមថា ឈ្មួញឈើធំៗ នៅក្នុងខេត្តមណ្ឌលគិរី សុទ្ធតែទាក់ទងនាយកដែនជម្រកសត្វព្រៃណាំលៀ ដើម្បី រៀបចំកញ្ចប់ថវិកា ជូនថ្នាក់ដឹកនាំកម្លាំងមានសមត្ថកិច្ចដើម្បីចែកផលលាភទៅតាមឋានៈតួនាទី ។ ប្រភពរាយការណ៍ថា សកម្មភាពនៃការដឹកជញ្ជូនឈើត្រូវបានធ្វើជាចំហរ តាមច្រក ប៉ុស្តិ៍៧ ក្នុង ដែនសមត្ថកិច្ច របស់មន្ត្រីនៃមន្ទីរបរិស្ថាន។ ប្រភពបានបន្ថែមថា រថយន្តឡង់គ្រីស័រជាច្រើនគ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនឈើ ឆ្លងដែន យ៉ាងគគ្រឹកគគ្រេង តាមច្រកប៉ុស្តិ៍៧ តាំងពីយប់ថ្ងៃទី៩ ខែមិថុនាមកម្ល៉េះ។នៅពេលដែលផលលាភបានចែក គ្រប់ទីកន្លែងហើយនោះ សកម្មភាពនៃការដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាម បានធ្វើឡើង ដោយមិនលាក់លៀមនោះទេ ។ ឈ្មួញឈើធំៗ ដូចជាឈ្មោះ ឆុង និងម៉ាប់ជាដើម បានធ្វើឡើង ដោយមិនញញើត នរណាទេ ។ អ្នកបោះមេ …

អានបន្ត »

ផ្លូវជាតិ​លេខ​ ៣ កំពុងជួសជុលមិនទាន់រួចផងចាប់ផ្ដើមខូចបណ្ដើរៗ ព្រោះ ក្រុមហ៊ុនឯកជនជួសជុលខុសបច្ចេកទេស

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ​ កំពត​ ៖ “​ឈប់​ទទួលយក​ផ្លូវ​ធ្វើ​ជាប់​ទៀតហើយ តែ​យក​ផ្លូវ​ធ្វើ​មាំ​” ប្រសាសន៍​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ ​កំណត់​ឲ្យ​ក្រុមហ៊ុន​ជួសជុល និង​សាងសង់​កំណាត់​ផ្លូវ ជាតិ​លេខ​៣ ពី​ទី​រួម​ខេត្តកំពត​ទៅ​រង្វង់​មូល​វាលរេញ ពិនិត្យ​និង​កែតម្រូវ​ឡើងវិញ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ទើប​ក្រសួង​អាច​ទទួលយកបាន​។​ ​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ ក្រុមការងារ​បច្ចេកទេស និង​មន្ត្រីជាន់ខ្ពស់​ក្រសួង​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៣ ចាប់ពី​ទី​រួម​ខេត្តកំពត ទៅ​រង្វង់​មូល​វាលរេញ ដែល​កំពុង​ជួសជុល​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ​។​ ​កំណាត់​ផ្លូវជាតិ​លេខ​៣ ពី​ទី​រួម​ខេត្តកំពត ទៅ​រង្វង់​មូល​វាលរេញ (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៤ និង​លេខ​៣) មាន​ប្រវែង​សរុប ៥៤,៣០ គម ស្ថិតក្រោម​គម្រោង​ជួសជុល និង​សាងសង់​ឡើងវិញ ជា​ប្រភេទ​ផ្លូវ​បេតុង …

អានបន្ត »