ព័ត៌មានថ្មីៗ
Home / ព័ត៌មានជាតិ

ព័ត៌មានជាតិ

លោក បឹង គឹម​សឹង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ ព្រោះមានបង្អែកធំនៅក្រសួង

ចំណែករតនាគារខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក យុត ស្វិនី ប្រធាន ក៏ល្បីល្បាញក្នុងការទាមទាប្រាក់ទឹកតែមិនចាញ់ មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ ដែលមានលោក បឹង គឹម​សឹង ជាប្រធាន​មន្ទីរ ប៉ុន្មាននោះទេ។ករណីនេះ ចាំបាច់ថ្នាក់ជាតិគួរស្រាវជ្រាវអោយបានស៊ីជម្រៅផង។ ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205 លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 បន្ទាយមានជ័យ៖​ប្រភពពី​មន្ត្រីរាជការនៅខេត្តបន្ទាយមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក បឹង គឹម​សឹង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ នៅតែ​បន្ត​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងខ្លាំង​ដដែល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​រឿងអាស្រូវ​ពុករលួយ​របស់លោក បឹង គឹម​សឹង និង​បក្ខពួក​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​លោក បឹង គឹម​សឹង កាន់តែ​បានដៃ​ក្នុង​ការប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ព្រមទាំង​យកឈ្មោះ​មន្ត្រី​ធំៗ​មួយចំនួន​ក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទៅ​ទន្ទេញ​ជាប់មាត់​ដើម្បី​ការពារ​អំពើពុករលួយ​របស់ខ្លួន​ទៀតផង​។ មួយរយៈ​កន្លងទៅនេះ​មន្ត្រី​គណនេយ្យ​តាម​បណ្ដា​មន្ទីរ​ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ​នៅខេត្ត​បន្ទាយមានជ័យ បាន​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក បឹង …

អានបន្ត »

គួរសែទុកឈ្មោះឧកញ៉ាចំនួន៧៥រូបដែលជាមន្ត្រីយោធា ត្រូវលុបគោរម្យងារឧកញ៉ាចេញ ដើម្បីរក្សាតំណែងជាមន្ត្រីយោធា

សូមលោកអ្នកអាននូវបញ្ជីរឈ្មោះខាងក្រោមដែល គេហទំព័រផែនដីថ្មី ទើបទទួលបានមានរាយនាមដូចតទៅ៖ #វត្តក្រីក្រនៅតំបន់ភ្នំដាច់ស្រយ៉ាល អំពាវនាវពុទ្ធបរិស័ទជួយឧប្ថមជាថវិកា ដើម្បីកសាងសាលាឆាន់ ក្រោយពេលសាលាឆាន់ ត្រូវអគ្គីភ័យលេបត្របាក់អស់ កំពត៖ ព្រះចៅអធិការវត្តពង្រក ជុំតេជោ ព្រះនាម អ៊ុន សុភ័ក្រ ស្ថិតនៅភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូក ខេត្តកំពត បានអំពាវដល់ពុទ្ធបរិស័ទសូមមេត្តាជួយចូលបុណ្យតាមសធ្ធាជ្រះថ្លា ដើម្បីកសាងសាលាឆាន់ឡើងវិញ ព្រោះវត្តនេះក្រីក្រណាស់ និងថែមទាំងត្រូវភ្លើងឆេះសាលាឆាន់អស់ទៀត។ ព្រះចៅអធិការវត្តពង្រក ជុំតេជោ ព្រះនាម អ៊ុន សុភ័ក្រ បានមានសង្ឃដីការថា នៅកាលពីពេលថ្មីៗនេះ វត្តពង្រក ជុំតេជោបានកើតមានអគ្គីភ័យមួយបានលេបត្របាក់យកសាលាឆាន់មួយខ្នង ឆេះអស់គ្មានអ្វីទេ គឺនៅសល់តែផេះ។ ហើយព្រះសង្ឃនៅទីនោះកំពុងតែជួបការលំបាកខ្លាំងណាស់ វត្តនេះគ្មានសាលាឆាន់ ព្រះវិហ៊ា កុដិថ្ម នោះទេ ដោយវត្តនេះជាវត្តក្រីក្រនិង ស្ថិតនៅលើភ្នំដែរជាទីដាច់ស្រយ៉ាលថែមទៀតផង ។ ព្រះចៅអធិការវត្តពង្រក ជុំតេជោ ព្រះនាម អ៊ុន សុភ័ក្រ បានឲ្យដឹងថា វត្តរបស់ព្រះអង្គជាវត្តបង្កើតថ្មី មានអាយុកាលត្រឹម១០ឆ្នាំ សព្វថ្ងៃវត្តពង្រក ជុំតេជោ …

អានបន្ត »

ដីបឹងតាមោក(បឹងកប់ស្រូវ) បេីទោះដីបឹងរបស់រដ្ឋ និងជាដីអនុក្រឹត្យ ប៉ុន្តែអ្នកមានអំណាច នៅតែសាងសង់រំលោភយកដី ធ្វើកម្មសិទ្ធិ ព្រោះតែដីត្រូវប៉ាន់

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205 លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 ភ្នំពេញ៖ក្រុមពលរដ្ឋដែលរស់នៅជុំវិញបឹងតាមោកដែលរស់នៅតាមមាត់បឹងនៅតែមេីលឃេីញអ្នកមានអំណាចបានកំពុងចាក់ដីលុបបឹងនិងធ្វេីសំណង់រឹងបុកគ្រឹះធ្វេីរបងហ៊ុំព័ទ្ធយកធ្វេីកម្មសិទ្ធស្ថិតនៅតំបន់ទ្រនប់តាកៅ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញដែលជាដីការពារដោយអនុក្រឹត្យហេីយសម្តេច ហ៊ុន សែន ក៍ធ្លាប់បានដាក់បទបញ្ជាឲ្យអាជ្ញាធរការពារឲ្យបានមុឺងម៉ាត់នៅផ្ទៃបឹងតាមោកនេះតែផ្ទុយទៅវិញមានអ្នកមានអំណាចនៅតែផ្គេីនបទបញ្ជារបស់សម្តេច ហ៊ុន សែន និងមិនខ្វល់អំពីច្បាប់អ្វីបន្តិចសោះឡេីយកម្ពុជាព្រោះគាត់ជាអ្នកធំ។ ពលរដ្ឋបានបន្តលេីកឡេីងថាបេីពួកគាត់វិញកុំថាឡេីយធ្វេីសំណង់រឹង សូម្បីតែធ្វេីផ្ទះខ្ទមសម្រាប់រស់នៅប្រកបរបរនេសាទនៅតំបន់នោះក៍មិនបានផង ហេីយពួកគាត់សូមឲ្យអាជ្ញាធរមានសម្តកិច្ចជាពិសេសសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តាពិនិត្យមេីលមន្តី្រខិលខូច មន្ត្រីគ្រាប់ល្ពៅស្ងោរ និងមានវិធានការចំពោះករណីខាងលេីនេះផង។ទាក់ទិននិងការលុបបឹងនិងធ្វេីសំណង់ក្នុងបឹងតាមោកនេះខាងសាលាខណ្ឌព្រែកព្នៅក៍ធ្លាប់បានចុះហាមឃាត់ជាច្រេីនលេីកផងដែរគីចាប់តាំងពីសំណង់ចាក់ដី បុកគ្រឹះ រហូតដល់ធ្វេីរបងកាន់តែខ្ពស់ទៅៗអ្នកហាមបានតែហាមតែអ្នករំលោភធ្វេីនៅតែធ្វេីព្រោះជាអ្នកធំ អ្នកមានអំណាច រីឯឯកឧត្តម ឃួង ស្រង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញលោកធ្លាប់បានឆ្លេីយតបប្រាប់អ្នកព័ត៌មានយេីងថាលោកនិងឲ្យកម្លាំងចុះទៅពិនិត្យមេីលបន្ទាប់មកកម្លាំងរបស់លោកបានត្រឹមមេីលតែមិនឃេីញមានចំណាត់ការអ្វីនោះទេព្រោះនៅតែធ្វេីដដែល។ សូមបញ្ជាក់ថានៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹងចំនួន ៣២៣៩ហិកតាដែលគ្របដណ្តប់បឹងតាមោក(បឹងកប់ស្រូវ)និងដីជុំវិញទុកឲ្យជាសម្បត្តិសាធារណ:របស់រដ្ឋ៕

អានបន្ត »

បែកធ្លាយ៖អ​ភិបាល​ស្រុក​បូទុម​សាគរ​ ​​​ ​ប្រធាន​ការិយាល័យភូមិបាល​ស្រុក​ ​ពៅ​ ​ច័ន្ទ​ថន​ ​ចុះហត្ថលេខាទទួលស្គាល់ការទិញលក់​ដីរដ្ឋ​នៅ​ចំណុច​ព្រែក​ក្រសាំង​ ក្នុង​ឃុំអណ្តូងទឹក ស្រុកបុទុមសារគរ

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205 លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 ពលរដ្ឋស្នើឲ្យក្រសួងពាក់ព័ន្ធជួយទប់ស្កាត់ចំពោះការកាប់ទន្ទ្រានរំលោភយកដីមាត់សមុទ្រ នៅស្រុកបុទុមសារគរ កោះកុង៖ ការរុករានកាប់បំផ្លាញព្រៃកោងកាងរបស់រដ្ឋ ក្នុងបំណង រំលោភយកដីមាត់សមុទ្រ នៅត្រង់ចំណុចព្រែកក្រសាំង ភូមិប្រទាល ឃុំអណ្ដូងទឹក ស្រុកបុទុមសារគរ ខេត្តកោះកុង ដើម្បីយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងលក់បន្តពីមួយទៅមួយ បានធ្វើឲ្យពលរដ្ឋស្លូតត្រង់ជាច្រើន មិនសប្បាយចិត្ត និងរិៈជាខ្លាំង ស្នើដល់ក្រសួងពាក់ព័ន្ធ មានវិធានការទប់ស្កាត់ផងទាន!។ ក្រុមប្រជាពលរដ្ឋ ប្រាប់អោយដឹងនៅថ្ងៃទី៣០ ខែសីហា ២០១៩នេះ ថា៖ បច្ចុប្បន្ន! មានមេឃុំអណ្ដូងទឺក ឈ្មោះ ឃៀង ឃីង លោកប្រធានការិយាលភូមិបាលស្រុកឈ្មោះ ពៅ ចាន់ ថន លោក ទូ សាវុធ អភិបាលបាលស្រុកបុទុមសារគរ បានត្រូវដងត្រូវផ្លែឃុបឃិតជាមួយឈ្មួញ? រួចធ្មេចភ្នែកឃុតឃិត គ្នាចុះហត្ថលេខា ទទួលស្គាល់ ជាមួយជនខិលខូចលួចកាប់ទន្ទ្រាន និងទិញលក់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានលុយរាប់ម៉ឺនដុល្លារ។ករណីនេះគេបានសង្ស័យថា …

អានបន្ត »

អភិបាលស្រុកកោះញែក ស៊ិន វណ្ណវុឌ្ឍ អ្នកបែងចែកលុយដល់មេភូមិ និងមេឃុំ ដើម្បីស៊ីញ៉េ ផ្ដល់ដីព្រៃឈើជិត១០០០ហិចតា ជូនលោក សេង សុវណ្ណរ៉ា បើមិនបានលុយរឿងអីនាំគ្នាស៊ីញ៉េ ? ព្រោះម្នាក់ៗដឹងច្បាស់ថា ជាដីព្រៃរដ្ឋ

ករណីឃុបឃិតជាប្រព័ន្ធ ស៊ីញ៉េយកដីព្រៃឈើរដ្ឋជិត១០០០ ហិចតា ហើយប្រកែកថា ខ្លួនមិនដឹងទៀត មន្ត្រីបែបនេះ សូម សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល មេត្តាធ្វើការ វៈកាត់ដកចេញពីតំណែង និងនាំខ្លួនទៅតុលាការទើបរាស្រ្តពេញចិត្ត ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205 លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 មណ្ឌលគិរី៖ករណីឃុបឃិតស៊ីញ៉េយកដីព្រៃឈើរដ្ឋចំនួនជិត១០០០ហិចតា អោយទៅលោក សេង សុវណ្ណារ៉ា ត្រូវប្រភពទម្លាយថា រឿងនេះ គឺផ្ដើមចេញពីមកពីអំពើពុករលួយរបស់លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក ដែលទទួលយកប្រាក់មួយចំនួនធំពីលោក សេង សុវណ្ណារ៉ា ហើយធ្វើការស៊ីញ៉េលើឯកសារកាន់កាប់ដីព្រៃឈើទាំងខុសច្បាប់អោយទៅលោក សេង សុវណ្ណារ៉ា តែម្ដង។ ប្រភពបានរាយការណ៏ថា រឿងមន្ត្រីក្បត់ជាតិនេះដំបូង គឺ លោក សេង សុវណ្ណារ៉ា ដែលជាមន្ត្រីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន បានមើលឃើញថា ដីនោះមានតម្លៃច្រើនលានដុល្លា ដូច្នេះទើបលោក សេង សុវណ្ណារ៉ា បានរៀបចំឯកសារ និងប្រាក់ជាច្រើនមុឺនដុល្លា …

អានបន្ត »

បទល្មើសព្រៃឈើ និងរឿងចុះហត្ថលេខា ឲ្យឯកជនកាន់កាប់ដីរដ្ឋជិត១ពាន់ហិកតា តើ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ត្រូវរង “អភិក្រមទី៥ វះកាត់” ដែរឬទេ ?

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205 លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 មណ្ឌលគិរី៖ បទល្មើសព្រៃឈើដ៏ចាក់ស្រេះក្នុងខេត្តមណ្ឌលគិរី ត្រូវបានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា បង្ក្រាបជាបន្តបន្ទាប់ និង ឃាត់ខ្លួនមនុស្សជាច្រើននាក់ ដែលគ្រប់គ្រងដោយ លោក ស្វាយ សំអ៊ាង ជា អភិបាលខេត្តមណ្ឌលគិរី ។ ថ្មីៗនេះ លេចរឿងដ៏កក្រើកមួយទៀត គឺ ការចុះហត្ថលេខាឲ្យលោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ កាន់កាប់ដីរបស់រដ្ឋជិត១ពាន់ហិកតា ដែលពេលនេះ លោក សេង សុវណ្ណារ៉ា ត្រូវអស់តំណែង ហើយ រង់ចាំតែចំណាត់ការបន្តទៀតតែប៉ុណ្ណោះ ។ ក្នុងឆ្នាំ២០១៩ នេះ “អភិក្រមទី៥ វះកាត់” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា …

អានបន្ត »

លោក ភេម សុខុន មេរដ្ឋបាលជលផលកណ្ដៀង ត្រូវបានក្រសួង សម្រេចដាក់អោយចូល​និវត្តន៏ នៅឡើយចុះមន្ត្រីនគរបាល៣រូប កាន់តំណែងសំខាន់ៗ មានអាយុលើសច្រើនឆ្នាំ ម៉េចមិនដាក់អោយចូលនិវត្តន៏ផង មន្ត្រីក្មេងៗជំនាន់ក្រោយច្រើនណាស់កំពុងរង់ចាំបញ្ចេញស្នាដៃ

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205 លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 84 ពោធិ៍សាត់៖ក្រសួងមុខងារសាធារណៈ បានចេញសម្រេចដាក់អោយលោក ភេម សុខុន នាយ​សង្កាត់​រដ្ឋបាលជល​ផល​កណ្ដៀង ចូលនិវត្តន៏ទៅតាមច្បាប់កំណត់ នៅ ​ខែមិថុនា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ទោះបីកន្លងមករូបលោកបានរត់ការ​សុំប្ដូក្របខ័ណ្ឌ ពី ខ មកក្របខ័ណ្ឌក ដើម្បីបានពន្យា​អាយុចូល​និវត្តន៍ ​ប៉ុន្តែត្រូវទទួលបរាជ័យ និងបានបង្កភាពស្មុកស្នាញ់រហូតដល់អង្គភាពប្រឆាំអំពើពុករលួយ បានចុះអង្កេតរឿងនេះថែមទៀត ដោយសារសង្ស័យថា មានអំពើពុករលួយ។ លិខិតក្រសួងមុខងារសាធារណៈ សម្រេចដាក់អោយលោក ភេម សុខុន នាយ​សង្កាត់​រដ្ឋបាលជល​ផល​កណ្ដៀង ចូលនិវត្តន៏ ទើបបែកធ្លាយចេញមកក្រៅនូវពេលថ្មីៗនេះ។ចំណែកតំណែងនាយ​សង្កាត់​រដ្ឋបាលជល​ផល​កណ្ដៀងថ្មី មកដល់ពេលនេះ មិនទាន់ដឹងថាមន្ត្រីរូបណាត្រូវបានតែងតាំងកាន់តំណែងជំនួសនោះទេ។ ចំណែកអធិការរងចំនួន២រូប នៃអធិការដ្ឋាននគរបាលស្រុកក្រគរ គឺលោកអធិការង ផាច ជី ទទួលផែនសេនាធិការ លោក ញុឹក សុគា អធិការរងទទួលផែនគ្រឿងញឿន ក៏ដល់អាយុចូលនិវត្តន៏យូហើយដែរ ប៉ុន្តែលោកទាំង ២រូប …

អានបន្ត »

ព័ត៌មានបន្ថែម៖រឿងអ្នកកាសែត ២ រូប ដែលប៉េអឹមខេត្តព្រះសីហនុ ចាប់ទោះបីបានដោះលែងវិញ ប៉ុន្តែភាពអយុត្តិធម៌នៅមានដដែល #ករណីផ្សាយព័ត៌មានរឿងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ២៤គ្រួសារជាមួយនិងឧកញ៉ា ខូវ សម្បត្តិ អតីតមេបញ្ជាការរងប៉េអឹមផ្ទៃប្រទស

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205 លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 84 ព្រះសីហនុ៖ករណីទំនាស់ដីធ្លីរវាងពលរដ្ឋចំនួន២៤គ្រួសារជាមួយនិងក្រុមហ៊ុនថៃ ប៊ុនរ៉ុង ដែលគ្រប់គ្រងដោយទាយាទ គឺឧកញ៉ា ខូវ សម្បត្តិ អតីតមេបញ្ជាការរងប៉េអឹមផ្ទៃប្រទស ហើយឈានដល់ការចាប់ និងខ្លួនប្រជាពលរដ្ឋដែលជាភាគីទំនាស់ចំនួន ៥រូប រួមនិងឃាតខ្លួនលោក ហ៊ុន សុខា ប្រធានក្លឹបអ្នក កាសែតឯករាជ្យ និងជាអគ្គនាយកទូរទស្សន៏ CPN TV និងលោក កែវ រតនា ចាងហ្វាងកាសែត TN អស់រយះពេល៤ថ្ងៃ គឺ ពីថ្ងៃទី១៩ និងបានតុលាការខេត្តព្រះសីហនុ ដោះលែងនៅវេលាម៉ោង ៦ និង ៣០នាទី ថ្ងៃទី ២៣ កក្កដា ២០១៩ កន្លងទៅថ្មីៗនេះ ប៉ុន្តែតុលាការបានដាក់អ្នកកាសែតទាំង ២រូប ខាងលើ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ មានន័យថាអ្នកកាសែតទាំង២ …

អានបន្ត »

ជនថ្លើមធំហ៊ានបោះបង្គោលរបងរំលោភយកដីវត្តគោកបញ្ជាន់ ដែលមានតម្លៃជិត២០លានដុល្លារ គឺម្ចាស់ក្រុមហ៊ុន ហេង ចេស្ដា

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205 លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 84 ភ្នំពេញ៖ ករណីជនមិនស្គាល់មុខប្រើកូនចៅខ្លួនទៅបោះបង្គោលរបងព័ទ្ធយកដីវត្តគោកបញ្ជាន់ មានទំហំជិត៤ហិកតា ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានតម្លៃខ្ទង់ជិត២០លានដុល្លារ នាពេលថ្មីៗនេះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ បន្ទាប់ពីឃាត់ខ្លួនបុរសម្នាក់ដែលជាអ្នកទៅចូលរួម បោះបង្គោល និងឈរការពារបង្គោលដែលពួកគេបោះរំលោភយកដី វត្តតាមបញ្ជាមេរបស់ពួកគេនោះ។ ប្រភពពីមន្ត្រីអាជ្ញាធរ ដែលដកស្រង់ចំលើយរបស់ជនទៅបោះបង្គោលរំលោភយកដីវត្តខាងលើ បានអះអាងថា អ្នកដែលបញ្ជាអោយរូបគេ ទៅបោះបង្គោលយកដីវត្តខាងលើគឺមានឈ្មោះហេង ចេស្ដា ប្រធានក្រុមហ៊ុន ហេង ចេស្ដា តែអត្តសញ្ញាណពិតប្រាកដគេនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ អ្នកខ្លះគេថាឈ្មោះ ហេង ចេស្ដា នេះ មានឋានៈជាឧត្តមសេនីយ៏ ។ ក្នុងនោះតាមការអះអាង ក្រោយពីមន្ត្រីអាជ្ញាធរលើកគ្នាចុះទៅ ដកបង្គោលបោះរំលោភយកដីវត្ត និងឃាត់ខ្លួនកូនចៅគេយកទៅសួរនាំរួចមក មានបុរសម្នាក់ដែលអះអាងថា ឈ្មោះ ហេង ចេស្ដា ខាងលើ បាន ទូរស័ព្ឌទៅគំរាមមន្ត្រីអាជ្ញាធរមូលដ្ឋានទៀតផង។ …

អានបន្ត »

ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា៖ដើម្បីការពារ និងបង្កើនសុវត្ថិភាពគណនី Facebook ពីការលួចចូលប្រើប្រាស់ពីសំណាក់ជនអនាមិកត្រអនុវត្តន៍វិធីសាស្ត្រមួយចំនួន

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205 លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 84 ភ្នំពេញ៖ តាមសេចក្ដីជូនដំណឹងរបស់ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះបានសង្កេតឃើញថា មានគណនី Facebook មួយចំនួនធំត្រូវរងការជ្រៀតចូលប្រើប្រាស់ដោយខុសច្បាប់ពីសំណាក់ជនអនាមិក (hacker) និងបានប្រើប្រាស់គណនីទាំងនោះទាញយកផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ឬប្រើប្រាស់ក្នុងការប្រព្រឹត្តិអំពើល្មើសច្បាប់ជាតិផងដែរ។ ហេតុនេះដើម្បីការពារ និងបង្កើនសុវត្ថិភាពគណនី Facebook របស់អ្នកពីការលួចចូលប្រើប្រាស់ពីសំណាក់ជនអនាមិក សូមបងប្អូនអនុវត្តន៍វិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖ ១. ពិនិត្យមើលនៅត្រង់ចំនុច “Where You’re Logged In” ដើម្បីផ្ទៀងផ្ទាត់ទីតាំងឧបករណ៍កំពុងប្រើប្រាស់គណនី Facebook របស់អ្នក។ ២. បើកដំណើរការមុខងារសុវត្ថិភាព “Two-Factor Authentication” ដើម្បីផ្ទៀងផ្ទាត់លេខសម្ងាត់ PIN បន្ថែមលើ Password ដែលអ្នកកំពុងប្រើ នៅពេល Login ពីឧបករណ៍ថ្មីណាមួយ។ លេខសម្ងាត់ PIN របស់មុខងារ …

អានបន្ត »