ព័ត៌មានថ្មីៗ
Home / ព័ត៌មានជាតិ (page 10)

ព័ត៌មានជាតិ

ជនជាតិ​វៀតណាម​១២​នាក់​ ដែល​នាំ​គ្រឿងចក្រ​ឈូសឆាយ​តំបន់​ឧទ្យាន​វរជ័យ​ ត្រូវតុលាការ​ដោះលែងស្ងាត់ៗ

រតនគិរី​៖​ជនជាតិ​វៀតណាម​១២​នាក់ ត្រូវតុលាការ​ខេត្ដ​រតនគិរី​បានចេញ​ដីការ​ដោះលែង​ឱ្យមាន​សេរីភាពនៅ​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​បន្ទាប់ពី​ឃុំខ្លួន​ជាង​មួយខែ​រឿង​នាំ​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​វរជ័យ​។​ ​ ជនជាតិ​វៀតណាម​ទាំង​ជាង​១០​នាក់​ដែល​តុលាការ​ដោះលែង​នោះ​រួមមាន​ទី​១​ឈ្មោះ​វៀង​វ៉ាន់​ហីន​ទី​២​វៀង​វ៉ាន់​ថា​ន់ទី​៣​វៀង​វ៉ាន់​ហុង​ទី​៤​ប៊ូ​វ៉ាន់​ហីន​ទី​៥​វៀង​គូក​នួន​ទី​៦​ដាំង​វ៉ាន់​ម៉ិ​ញ​ទី​៧​វៀង​ស៊ុន​ហ៊ាន​ទី​៨​វ៉​ហុង​ភឿ​ក​ទី​៩​យឿ​ង​វ៉ាន់​ឌឹ​ក​ទី​១០​ចឹ​ង​កៅ​ប៉ុង​ទី​១១​ឡេ​ង៉ុ​ក​ធូ​និង​ទី​១២​ហ៊ាន​ម៉ា​រី​។ ​ ​ពួកគេ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​រតនគិរី​ចេញ​ដីការ​បង្គាប់​ឱ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៩​ដោយ​ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា​២៩​នៃ​ច្បាប់​ស្ដីពី​ជន​អន្ដោ​ប្រវេ​ស​ន៏​ឆ្លងដែន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​និង​មាត្រា​៥៦​។​កថាខណ្ឌ​ទី​៤​និង​មាត្រា​៥៨​មាត្រា​៦២​នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធន់​ធាន​ធម្មជាតិ​និង​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​ប្រទេស​កម្ពុជា​។​ គួររំលឹកថា​កាលពី​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៩​ជនជាតិ​វៀតណាម​មានឈ្មោះ​ដូចខាងលើ​បាន​នាំ​គ្រឿងចក្រ​ចំនួន​ប្រាំ​មួយគ្រឿង​ចូលមក​ឈូសឆាយ​ដីព្រៃ​ក្នុងស្រុក​តា​វែង​ជាប់​ព្រំប្រទល់​ស្រុក​អណ្ដូង​មាស​ដោយ​សម្អាងថា​មាន​លិខិតស្នើ​សុំ​ពី​លោក​សេក​វរ​:​ប្រធាន​ក្រុមហ៊ុន​នុ​ភាព​សុ​ភី​និង​បានផ្ដល់​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​ជា​ថ្នូរ​បានមក​ធ្វើ​អាជីវកម្ម​លើដី​នោះ​។​ ប៉ុន្ដែ​នៅ​ថ្ងៃទី​១៦​ខែមេសា​ដដែល​នោះ​ថ្នាក់លើ​បាន​បញ្ជា​លោក ​ថាវ យ៉េន​ប៉េអឹម​ខេត្ដ​រតនគិរី​ឱ្យ​នាំ​កម្លាំង​ចុះទៅ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់​និង​គ្រឿងចក្រ​ចំនួន​៦​គ្រឿង​ដែល​បាននិងកំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​បាន​ជាង​៣០​ហិកតា​នៅ​ចំណុច​អូរ​តា​យ៉ាក​ក្នុងភូមិ​សាស្ដ្រ​ឧទ្យាន​ជាតិ​វរជ័យ​។​ ប្រភព​បាន​បន្ដ​ឱ្យដឹងទៀតថា​ក្រោយពី​កម្លាំង​ប៉េអឹម​ចុះបង្ក្រាប​ដល់ទី​តាំង​ដែល​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​ដោយ​មិន​ស្របច្បាប់​នោះ​មន្ដ្រី​ប៉េអឹម​បាន​រឹបអូស​គ្រឿងចក្រ​(​ប៉ុល​ស័​រ​)​ចំនួន​៦​គ្រឿង​និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់​ដែលជា​ជនជាតិ​វៀតណាម​រួច​បញ្ជូន​មកកាន់​ស្នងការ​ខេត្ដ​ដើម្បី​សាកសួរ​។​ចំណែក​គ្រឿងចក្រ​៦​គ្រឿង​បាន​ផ្ញើរ​ទុក​ក្នុង​បរិវេណ​អតីត​ដី​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី​ដែល​ស្ថិតនៅ​ក្បែ​នោះ​។​ កាលនោះ​ស្នងការរង​ទទួលបន្ទុក​ផ្នែក​ជន​អន្ដោ​ប្រវេ​ស​ន៏​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគិរី​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​សំណុំរឿង​ជន​អន្ដោ​ប្រវេ​ស​ន៏​វៀតណាម​នោះបាន​បញ្ជូន​ទៅកាន់​តុលាការ​ខេត្ដ​រតនគិរី​រួចហើយ​កាលពី​ថ្ងៃទី​១៩​ខែមេសា​ដើម្បីឱ្យ​បន្ដ​ឱ្យ​ចាត់វិធានការ​តាមច្បាប់​។​ នៅ​ថ្ងៃទី​២១​ខែមេសា​តុលាការ​បាន​ឃុំខ្លួន​ជនជាតិ​វៀតណាម​នោះ​ដើម្បី​អនុវត្ដ​ទោស​តាមច្បាប​របស់​ប្រទេស​កម្ពុជា​។​ប៉ុន្ដែ​ឃុំខ្លួន​បានតែ​ជាង​មួយខែ​ប៉ុ​ណោះ​លុះ​មកដល់​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​រតនគិរី​បានសម្រេច​ចេញ​ដីការ​ដោះលែង​ពួក​វៀតណាម​នោះ​ឱ្យមាន​សេរីភាព​វិញ​ដោយ​ស្ងប់ស្ងាត់​ពុំមាន​ឱ្យ​មន្ដ្រីប៉ូលិស​ជំនាញ​ចូលរួម​ដឹងឮ​នោះឡើយ​។​ លោក​ជា​ប៊ុនធឿន​ស្នងការរង​ទទួលបន្ទុក​ផ្នែក​ជន​អន្ដោ​ប្រវេ​ស​ន៏​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​កា​ដោះលែង​ជនជាតិ​វៀតណាម​នោះមក​ដល់ពេលនេះ​ពុំបាន​ដឹង​ទេ​រឿង​នោះ​លោក​រុញឱ្យ​សួរ​ប្រធានការិយាល័យ​ជន​អន្ដ​ប្រវេ​ស​ន៏​ទៅ​។​ ​លោក​មឿង​ខេ​ម​ប្រធានការិយាល័យ​ជន​អន្ដោ​ប្រវេ​ស​ន៏​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគិរី​កាលពី​រសៀល​ថ្ងៃទី​១​ខែមិថុនា​នេះ​បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ប្រចាំ​ខេត្ដ​ថា​ការដោះលែង​ជន​ជនជាតិ​វៀតណាម​ខាងលើ​មន្ដ្រី​របស់លោក​នៅ​មិនទាន់​បានទទួល​ព័ត៌មាន​នៅឡើយ​ទេ​។​តែ​ឮ​គេ​ថា​មានការ​ដោះលែង​មែន​។ លោក​អ៊ុក​គឹម​ជន់ ​ប្រធាន​ពន្ធនាគារ​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់​ដែល​ជាប់ពន្ធនាគារ​រឿង​នាំ​គ្រឿងចក្រ​ចូលធ្វើ​ឈូស​ដីព្រៃ​គឺ​ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​ខេត្ដ​បានចេញ​ដី​ដោះលែង​វិញ​កាល​ព្រលប់​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​នេះ​។​ ​ប្រធាន​ពន្ធនាគារ​បាន​បន្ដ​ឱ្យដឹងទៀតថា​នៅពេល​ដោះលែង​នៅ​ម៉ោង​ប្រមាណ​ជាង​ប្រាំ​ល្ងាច​ថ្ងៃទី​៣០​ខែឧសភា​មានតែ​សាច់ញាតិ​របស់​ពួកគេ​បានមក​ទទួល​។​ប៉ុន្ដែ​មិនមាន​វត្ដ​មាន​មន្ដ្រីប៉ូលិស​អន្ដោ​ប្រវេ​ស​ន៏​ខាង​វៀតណាម​មក​ទទួល​ទេ​។​ លោក​សួស​ ឡា​ ប្រធាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​រតនគិរី​ កាលពី​ថ្ងៃទី​១ ​ខែមិថុនា​ឆ្នាំ​២០១៩ ​បាន​ព្យាយាម​សុំ​ការពន្យល់​តាម​ទូរស័ព្ទ​តែ​ពុំអាឆចទាក់ទង់បាន។​នៅ​ថ្ងៃ​ដដែល​នោះ​លោក​កែវ​ ពិសុទ្ធ​ អ្នក​នាំ​សាលាដំបូង​ខេត្ដ​រតនគិរី​ បានបញ្ជាក់​ប្រាប់​កាសែតទ​ថា​ កាលពី​ថ្ងៃទី​៣០​ខែឧសភា​លោក​ឡេង​ វណ្ណា​រិ​ទ្ធិ​ ចៅក្រម​ស៊ើបសួរ​បានសម្រេច​ចេញ​ដីការ​ដោះលែង​ជនជាតិ​វៀតណាម​ទាំង​១២​នាក់​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​ អ្នកនាំពាក្យ​បានបញ្ជាក់​ឱ្យដឹងទៀតថា​ការដោះលែង​ជនជាតិ​វៀតណាម​ខាងលើ​ពុំ​ដឹងថា​មានការ​ចូលរួម​ពី​មន្ដ្រី​ប៉ូលីស​អន្ដោ​ប្រវេ​ស​ន៏​ប្រទេស​វៀតណាម​ដែរ​ឬ​យ៉ាណា​នោះទេ​គឺ​គ្រាន់តែ​ដឹងថា​ដីការ​ដោះលែង​នោះ​ចេញ​ដោយលោក​ឡេង ​វណ្ណា​រិ​ទ្ធិ ​ចៅក្រម​ស៊ើបសួរ​។​ ដោយឡែក​ខាង​សមា​គ​ន៏​វៀតណាម​បានដាក់​ការសង្ស័យថា​កា​ដោះលែង​ជនជាតិ​វៀតណាម​ទាំងនោះ​គឺធ្វើឡើង​ដោយ​ស្ងាត់ៗ​ទេ​ដឹង ​ព្រោះ​មកដល់ពេលនេះ​ខាង​ភាគី​ប្រទេស​វៀតណាម​ថា​ នៅ​មិនទាន់​បានទទួល​ជន​អន្ដ​ប្រវេ​ស​ន៏​ទាំង​នោះទេ​?៕

អានបន្ត »

ឈ្មួញ​ឈើ ហ៊​ន ផានី បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ បានយ៉ាង​រលូន​ ក្រោមការបើកដៃពីនាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ពោធិ៍សាត់៖ប្រ​ភ​ពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ បាន​បង្ហើប​ឲ្យ​ដឹងថា ទោះបី​កន្លងមក​មេ​ឈ្មួញ ហ៊​ន ផានី មាន​សំណុំរឿង​ក្នុង​សាលាដំបូង​ខេត្តពោធិ៍សាត់ យ៉ាងណាក៏ដោយ ក៏​បច្ចុប្បន្ន​ឈ្មួញ​ម្នាក់នេះ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ដដែល​។ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ លោក សួស សុ​ផានិត ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ ហ៊​ន ផានី ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ ចូល​ក្រុង​ពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​។ ការដែល​លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​ផងដែរ​។ ថ្មីៗ​នេះ​ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ ហ៊​ន ផានី បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​រូបនេះ​ហ៊ាន​បន្ត​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​រាលដាល​គឺ​ដោយសារ​អាង​មាន​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ជា​បង្អែក​ដ៏​រឹងមាំ​។ …

អានបន្ត »

ចែភក្តិ និងប្ដីឈ្មោះណាក់ ឈរជើងទិញឈើផ្តាច់មុខ នៅស្រុកភ្នំក្រវាញ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ពោធិ៍សាត់៖នៅឯស្រុកភ្នំក្រវាញ ឈ្មួញឈើពីរនាក់ប្តីប្រពន្ធឈរជើង​យ៉ាងរឹងមាំ​ចាំទិញឈើ​ប្រណីត​ដោយគ្មាន​នរណា​អាច​រកស៊ីបានឡើយ ។ ជនដែលរកស៊ីដឹកឈើ ឬមិនព្រមលក់ឈើឲ្យគូស្វាមីភរិយា ចែភក្តិ និងលោក ណាក់ មុខជាត្រូវសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ដាក់គុក​មិនខានឡើយ ។ ជាក់ស្តែងថ្មីៗនេះ មានករណីចាប់អ្នករកស៊ីឈើ​ម្នាក់ ញាត់គុកបាត់ទៅហើយ ។ បើទោះបីជាសម្តេចក្រឡាហោម​ ស ខេង ប្រតិកម្មករណីកាប់ឈើ និងការដឹកជញ្ជូនរកស៊ីឈើ​ប្រណីត​នៅខេត្តពោធិ៍សាត់​បន្តកើត​មាន​យ៉ាងណាក៏ដោយ ក៏អាជ្ញាធរ​ខេត្តនេះនៅតែធ្វើមិនដឹងមិនឮ ពោលគឺមិនព្រមបង្ក្រាប​ឈ្មួញរកស៊ីឈើនោះឡើយ ។ ប្រភពបានឲ្យដឹងថា លោក ណាក់ និងភរិយា ឈ្មោះ សុភក្តិ បានឈរជើង​ទិញឈើប្រណីតផ្តាច់មុខនៅចំណុច​ផ្លូវបំបែកស្ទឹងទីបី ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ។ នៅទីនេះ គឺមានតែ​ពីរនាក់ប្តីប្រពន្ធនេះទេ ដែលហ៊ានទិញឈើដោយចំហរ ព្រោះមានការ​គាំទ្រ​ពេញទំហឹងពីអាជ្ញាធរ ។ ប្រភពបន្ថែមថា ក្នុងឈើធ្នង់មួយគីឡូក្រាមតម្លៃចាប់ពី១៥០០ទៅ២៤០០រៀល ទៅតាមប្រភេទឈើ និងទំហំមុខកាត់ ។ រីឯឈើនាងនួន ចាប់ពី៣ពាន់ទៅ៤ពាន់រៀលក្នុងមួយគីឡូក្រាម ។ …

អានបន្ត »

អង្គភាពប្រឆាំងអំពើពុករលួយ គួរចុះអង្កេតការងារ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ មួយឆ្នាំៗកឹបកេងថវិកាជាតិរាប់លានដុល្លា

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ភ្នំពេញ៖ មន្ត្រីមួយចំនួនធ្វើការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអំពាវនាវដល់ ស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមន្ត្រីចុះអង្កេត និងស្រាវជ្រាវ ទៅលើសកម្មភាព ការងារ របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងបក្ខពួក ដែលសង្ស័យបានប្រព្រឹត្តអំពើពុករលួយ។ ប្រភពដដែល បានអះអាងថា តួរយ៉ាងដូចជាការងារចាក់បេតុងឆ្អឹងដែកកម្រាប់ ២០ស.ម ផ្លូវទំនប់កប់ស្រូវជំហ៊ានទី១ មានបណ្ដោយ១២ ៧៥៩ ម៉ែត្រទទឹង ៩,៧៥ម៉ែត្រ ផ្ទៃក្រឡា១២៥ ៤០០ម៉ែត្រការ៉េ ដាក់លូទំហំ១,៥ម៉ែត្រ កាត់ទទឹងផ្លូវ២កន្លែង ចាក់ដីពង្រីកតួផ្លូវបណ្ដោយ១២ ៧៥៩ម៉ែត្រ ទទឹង ១២ម៉ែត្រ ផ្ទៃក្រឡា ១៥៣.១០៨ម៉ែត្រការ៉េ រៀបសួនច្បារកណ្ដាលទ្រូងផ្លូវទំហំទទឹង ២,៥ម៉ែត្រ បណ្ដោយ១២ ៧៥៩ ម៉ែត្រ និងតម្លើងបង្គោលភ្លើងព្រែកចំនួន៤២៥ដើម ចាប់ពីផ្លូវរថភ្លើងដល់រង្វង់មូលព្រែកព្នៅ ក្នុងខ័ណ្ឌពោធិ៍សែនជ័យ និងខ័ណ្ឌព្រែកព្នៅ ទទួលបានទឹកប្រាក់ចំណាយរហូតដល់ ៥៨. …

អានបន្ត »

លោកស័ក្ក៤កន្លះ តែម ភារ៉ា មេខ្លោងធំរកស៊ីឈើល្មើសនៅស្រុកភ្នំក្រវាញ តើមេបញ្ជកាការកងរាជអាវុធហត្ថខេត្តពោធិ៏សាត់ ដឹងទេ?

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ពោធិ៏សាត់ ៖មានសេចរាយការណ៍ថា លោកសក្ក័៤កន្លះ តែម ភារ៉ា ជាប្រធានមន្ទីរបច្ចេកទេស នៃបញ្ជកាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៏សាត់ សព្វថ្ងៃកំពុងក្លាយជាឈ្មួញដែលរកស៊ីឈើប្រណីតដ៏ល្បី នៅស្រុកភ្នំក្រវាញ ដ៏កាក់កបម្នាក់។ ចំពោះអាជ្ញាធរដែនដី ក៏ដូចជាសមត្ថកិច្ចនានា​មិនហ៊ានប៉ះរបររកស៊ីទិញឈើ​របស់លោកសក្ក័៤កន្លះ តែម ភារ៉ា នោះឡើយ ។ គាត់ជាអ្នកដែលឈរចាំទិញឈើ​នៅ​ចំណុច​ភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ។ ប្រជាពលរដ្ឋដែលដឹកឈើ​តាមម៉ូតូ និងរ៉ឺម៉កសុទ្ធតែ​ត្រូវ​យកមកលក់​ជូនលោក តែម ធារ៉ា នៅផ្ទះស្បូវរីក និងស្ថានីយប្រេង​មួយកន្លែងក្បែរស្ពានដែក ស្ថិត​ក្នុងឃុំលាច ។ ប្រភពបានបន្ថែមថា លោកតែម ធារ៉ា របររកស៊ី​បែបនេះជាយូរមកហើយ ប៉ុន្តែគ្មាននរណាហ៊ានប៉ះពាល់នោះឡើយ ។ គាត់ប្រមូល​ទិញឈើ​គ្រប់ទិសទី ជាពិសេស​ប្រភេទឈើប្រណីត(ធ្នង់) តាមរយៈប្រជាពលរដ្ឋ ដែលដឹកចេញពីព្រៃ​ដោយម៉ូតូ ឬរ៉ឺម៉ក ។ គាត់ទិញពីប្រជាពលរដ្ឋ​ក្នុងតម្លៃធូរគួរសម ប៉ុន្តែនៅពេលដែលលក់វិញ គឺ​ដឹកមកភ្នំពេញ​ចំណេញពាន់ដុល្លារក្នុងមួយជើងៗ ។ វាស្ទើរតែជារបរផ្តាច់មុខ ដែលគ្មាននរណាហ៊ានប៉ះពាល់ចំពោះការទិញឈើតាមរយៈ​អ្នក​ដឹកជញ្ជូនដោយម៉ូតូ …

អានបន្ត »

ទឹកប៊ិចថ្លៃស៊ីញ៉េប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ បឹង គឹម​សឹង លើឯកសារ​ដក​ប្រាក់​ ឬ​ ទូទាត់​ មានតម្លៃខ្លាំងណាស់ ?

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 បន្ទាយមានជ័យ៖ប្រភពពី​មន្ត្រី​តាមមន្ទីរ​មួយចំនួននៅខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នៅពេលដែល​ពួកគេ​រត់ការ​ឯកសារ​ដក​ប្រាក់​ឬ​ទូទាត់​សាច់ប្រាក់​ឆ្លងកាត់​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ គឺ​ត្រូវតែ​ផ្ដល់​លុយ​ទឹកតែ​មួយផ្នែក​ឲ្យ​លោក បឹង គឹម​សឹង គឺ​មិនតិចជាង​៥​ភាគរយ​នៃ​ប្រាក់​ដែល​ស្នើសុំ​ដក​ ឬ​ត្រូវ​ទូទាត់​នោះឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​ឯកសារ​ត្រូវបាន​បញ្ជូនទៅ​ដល់ដៃ​លោក បឹង គឹម​សឹង គឺ​អ្នក​កាន់​ឯកសារ​ត្រូវ​ចេះ​ចែក​លុយ​ឲ្យ​មន្ត្រីក្រោមឱវាទ​លោក បឹង គឹម​សឹង តាម​លំដាប់លំដោយ​ពី​តូច​ទៅ​ធំ​អស់​ទឹកប្រាក់​មួយចំនួន ហើយ​ចុងក្រោយ​ត្រូវ​កាត់​ភាគរយ​ឲ្យ​លោក បឹង គឹម​សឹង តាម​ការកំណត់​។ ការដែល​លោក បឹង គឹម​សេង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារគាត់បាន​អាងខ្នង់បង្អែកដែលជារដ្ឋលេខាធិការដ៏មានអំណាចម្នាក់​​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​អ្នកចាំជួយការពារ។ ប្រភពពី​មន្ត្រី​គណនេយ្យ​តាម​បណ្ដា​មន្ទីរ​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ពួកគេ​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​នៅពេល​ត្រូវ​បើក​លុយ​គម្រោង​ផ្សេងៗ​ ហើយត្រូវស៊ីញ៉េឆ្លង់​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ ព្រោះ​លោក បឹង គឹម​សឹង មានអំណាច​ធំធេង​ក្នុងការទាមទា​​ភាគរយ​យក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​កន្លងទៅនេះ​លោក បឹង គឹម​សឹង ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ប្រព្រឹត្ត​អំពើពុករលួយ​ទាប្រាក់ទឹកតែថ្លៃស៊ីញ៉េដោយគិតជា​ភាគរយ​ពី​ការបើកប្រាក់​ឬ​ការទូទាត់​ប្រាក់​សម្រាប់​មន្ទីរ​នានា​យ៉ាង​ងងើល​ដោយសារ​អាង​ខ្លួន​គាត់​មិនមែនជា​អ្នករស់នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក …

អានបន្ត »

មានរឿងមិនចេះអស់៖ប្រធានសាខាពន្ធដា​រខេត្តឧត្ដរមានជ័យ ជំុំ សំនិត ដាក់ឈ្មោះកូនស្រីខ្លួន បើកយកប្រាក់ខែដោយមិនធ្វើការ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ឧត្ដរមានជ័យ៖ លោក​ ជំុំ សំនិត​ ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យ ពេលនេះបានទទួលរងនូវការរិះគន់ថា បានដាក់បញ្ចូលឈ្មោះ កូន ស្រី បង្កើតរបស់ខ្លួន​ ម្នាក់ឈ្មោះ​ និត​ មន្នីនាត ជាមន្រ្តីកិច្ចសន្យា នៅក្នុងសាខាពន្ធដារខេត្តឧត្ដរមានជ័យ ដើម្បីបើកយកប្រាក់ខែ ដោយមិនបានចូលធ្វើការផង។ ប្រភពបានបង្ហើបថា មន្រ្ដីកិច្ចសន្យា សាខាពន្ធដារ.ឈ្មោះនិត្យមន្នីនាត ជាកូនស្រីរបស់លោកជុំ សំនិត មិនដែលចូលកន្លែងធ្វើការងារនោះទេ គឺរស់នៅឯទីក្រុងភ្នំពេញ ធ្វើការងារនៅកន្លែងផ្សេង និងបានបើកប្រាក់ខែជាមន្រ្ដីបណ្ដែតរៀងរាល់ខែ ព្រោះមានលោក ជុំសំនិត ជាអ្នកចុះហត្ថលេខា វត្តមានជំនួសរហូត!។ ប្រភពបានបន្តរថា សកម្មភាពនេះបានកើតឡើងច្រើនឆ្នាំមកហើយ ដោយលោក ជុំ សំនិត បានបន្ថែមឈ្មោះខ្មោចរបស់កូនស្រីសម្រាប់បើកប្រាក់ខែរដ្ឋ។នេះជាអំពើទុច្ចរិតស្មោគគ្រោករបស់លោកជុំសំនិត ដែលប្រើល្បិច ស៊ីដាច់​និងកិបកេង ប្រាក់របស់រដ្ឋ​។ពោលគឺជាគំរូដ៏អាក្រក់របស់ថ្នាក់ដឹកនាំ អង្គភាពពន្ធដារ។ សូមរំលឹកថា លោក​ ជំុំ សំនិត​ ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យ កន្លងមកធ្លាប់មានរឿងអាស្រូវពុករលួយជាច្រើនករណី …

អានបន្ត »

ថវិកាខ្ទង់១៥០លានមន្ទីរសង្គមកិច្ចខេត្តកំពត ចំណាយទិញអង្ករ មី ត្រីខ តើពិតជាបានដល់ពលរដ្ឋជួបគ្រោះធម្មជាតិ ម៉ែន ឬ ទេ ?

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 កំពត៖មន្ទីរសង្គមកិច្ចខេត្តកំពត ដែលមានលោកស្រី ព្រំ សុភាព ជាប្រធានមន្ទីរ ត្រូវបានប្រភពរាយកាណ៏ថា បានកើតមាននូវភាពមិនប្រក្រតីជាច្រើនទាក់ទង និងការចំណាយថវិកាជាតិ ក្នុងការទិញអង្ករ មី ត្រីខ សម្រាប់ចែកជូនជនរងគ្រោះដោយសារគ្រោះធម្មជាតិ។ ប្រភពបានអោយដឹងថា នៅឆ្នាំ២០១៨ មន្ទីរសង្គមកិច្ចខេត្តកំពត បានចំណាយថវិកាជាង១៥០លានរៀល ដើម្បីទិញអង្គរ ត្រី មី សម្រាប់ផ្ដល់ជូនជួយបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ ប៉ុន្តែ អង្គរ ត្រី មី ទាំងនោះ ត្រូវបានគេសង្ស័យថា មួយផ្នែកធំអាចមានតែនៅក្នុងរបាយកាណ៏ចំណាយរបស់មន្ទីរ ក៏មិនដឹង ដោយបញ្ជីឈ្មោះអ្នកដែលត្រូវទទួលបានអំណោយពីមន្ទីរសង្គមកិច្ច ត្រូវបានគេលាក់ជិត។ ប្រភពបានបន្ដថា សម្រាប់អំណោយដែលមន្ទីរសង្គមកិច្ចខេត្តកំពត បានចំណាយថវិកាទិញនៅឆ្នាំ២០១៨ អស់រហូតជាង ១៥០លានរៀលនោះ ប៉ុន្តែអំណោយទាំងនោះ មួយចំនួនតូចត្រូវបានលោកស្រីប្រធានមន្ទីរ ព្រំ សុភាព និងមន្ត្រីគាត់បានយកទៅជួយប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ ដើម្បីថតយករូបភាពទុកឯកសារ។ចំណែកមួយផ្នែកធំ នៃ ការចំណាយលើការទិញអំណោយ មាន អង្គរ មី …

អានបន្ត »

នាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុំ ស៊ីវុត្ថា កំពុងត្រូវប៉ាន់

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ព្រះវិហារ៖ប្រភពពីប្រជាពលរដ្ឋក្នុងស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថាលោក ស៊ុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង កំពុងប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ព្រោះមានការឃុបឃិតបើកដៃពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងពីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ។ តាមការអះអាងពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលពួកគាត់ដឹកឈើបន្តិចបន្តួចតាមគោយន្តឬតាមរថយន្តដើម្បីយកទៅសាងសង់លំនៅដ្ឋានឬជួសជុលលំនៅដ្ឋានពេលមកដល់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ត្រូវបានលោក ស៊ុំ ស៊ីវុត្ថា គាបយកលុយតាមអំពើចិត្តដោយគ្មានការយោគយល់ទាល់តែសោះ។ ប្រសិនបើពួកគាត់មិនបង់លុយតាមការកំណត់ទេនោះ គឺលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា ចាត់វិធានការបង្ក្រាបយកស្នាដៃយ៉ាងកំរោលជាមិនខាន ។ តាមការកត់សម្គាល់ពីប្រជាពលរដ្ឋក្នុងស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា នៅពេលពួកគាត់ដឹកឈើបនិ្តចបន្តួចតែងតែរងការគាបយកលុយពីសំណាក់លោក ស៊ុំ ស៊ីវុត្ថា យ៉ាងកំរោល ប៉ុន្តែនៅពេលឈ្មួញដឹកជញ្ជូនឈើតាមរថយន្តធុនធំៗកាត់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង មិនដែលឃើញលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា ចាត់វិធានការទប់ស្កាត់នោះទេ។ ផ្ទុយទៅវិញពួកគាត់ឃើញលោក ស៊ុំ ស៊ីវុត្ថា ហុចដៃទទួលលុយពីម្ចាស់រថយន្តដឹកឈើធំៗទាំងនោះ ហើយអនុញ្ញាតឲ្យបន្តដំណើរទៅមុខយ៉ាងសុខស្រួលមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ដូច្នេះហើយទើបឈ្មួញធំៗអាចដឹកជញ្ជូនឈើពីស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តសៀមរាប …

អានបន្ត »

ឈិន សៀវ​ម៉ី កុំឱ្យ​ស្ងាត់ បង្ហាញ​រូបភាព​គួរ​ឲ្យ​គយគន់​

​ភ្នំពេញ៖តារា​ចូលចិត្ត​លេងខ្លួន ​កញ្ញា ឈិន សៀវ​ម៉ី បានបង្ហាញ​សកម្មភាព​នៃ​សម្រស់របស់​នាង​ជាថ្មី​ទៀតហើយ ។ ម្តងនេះ​នៅលើ​ទឹកដី​មាត់សមុទ្រ​ខេត្ត​ព្រះសីហនុ​។ នាង​បញ្ចេញ​ដើមទ្រូង​ដ៏​គួរ​ឲ្យ​ក្នាញ់​ ធ្វើ​អ្នកគាំទ្រ​និង​ជាពិសេស​ប្រុសៗ​ជញ្ជក់មាត់​សរសើរ​។​ ​កញ្ញា ឈិន សៀវ​ម៉ី ដែលជា​តារា​សម្តែង​មាន​ប្រជាប្រិយ និងតារា​សិច​ស៊ី​វ័យក្មេង បានបង្អួត​សម្រស់​ក្នុង​ឈុត​សម្លៀកបំពាក់​លំហែកាយ​។​ ​ក្នុង​រាត្រីកាល​នៃ​ដំណើរ​កម្សាន្ត​របស់​នាង​លើក​នេះ កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩ តារា​ស្រី​រូបនេះ​លេង​ឈុត​ហែល​ទឹក​ក្នុង​អាង​សណ្ឋាគារ​មួយ បង្អួត​សម្រស់ និងសាច់​សខ្ចី ព្រមទាំង​អ្វី​ជាពិសេស​ខ្លាំង​តែម្តង​បញ្ចេញ​ដើមទ្រូង​យ៉ាង​ទ្រលុកទ្រលន់ ។​ គ្រាន់តែ​រូបថត​ប៉ុន្មាន​​សន្លឹក របស់​កញ្ញា ឈិន សៀវ​ម៉ី បង្អួត​សម្រស់​ដើមទ្រូង​យ៉ាងសិច​ស៊ីនាពេល​នាង​ដើរលេង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ បង្ក​ឱ្យ​អ្នកគាំទ្រ​កាន់តែ​ចាប់អារម្មណ៍ ហើយ​ប្រុសៗ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នាំគ្នា​តាម​ឆែក​មើល​រូបថត​នាង​និង​ចង់​លង់​ស្នេហ៍​លើ​តារា​ស្រស់​រូបនេះ​។​ ​សូមបញ្ជាក់ថា តារា​វ័យក្មេង ឈិន សៀវ​ម៉ី ទើបតែ​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​បានតែប៉ុន្មាន​ឆ្នាំ​សោះ កេរ្តិ៍ឈ្មោះ និង ទីផ្សារការងារ​របស់​នាង មាន​ប្រជាប្រិយ​ភាពខ្លាំង​គ្រាន់បើ​។ តារា​រូបនេះ ត្រូវបាន​ផលិតកម្ម​ជាច្រើន​ជ្រើសរើស​ជា​តួ​សម្តែង​ក្នុង​រឿង​ភាគ​ជាច្រើន​ឱ្យ​ស្ថានីយទូរទស្សន៍​ ខណៈ​មហាជន​ចាំ​និង​ស្គាល់​នាង​នៅពេល​នាង​ឧស្សាហ៍ដើរតួរ​ជា​កូនស្រី​អ្នកមាន និងតួ​ឆ្នាសឆ្នើម​៕

អានបន្ត »