ព័ត៌មានថ្មីៗ
Home / ព័ត៌មានជាតិ (page 2)

ព័ត៌មានជាតិ

សាហាវណាស់៖ចាក់ដីលុបរំលោភយកដីប្រឡាយមេហើយ ថែមទាំងបញ្ជាកូនចៅដេញវ៉ៃចៅសង្កាត់ចោមចៅទី១ និងមន្ត្រីពេលចុះទៅត្រួតពិនិត្យទីតាំងក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA» នៅភូមិទួលពង្រ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205 ភ្នំពេញ៖ ពិតជាថ្លើមធំម៉ែនក្រុមហ៊ុនសំណង់ផ្ទះល្វែងយីហោ «តាតា TATA» កំពុងតែចាក់ដីរំលោភយកប្រឡាយមេសម្រាប់រំដោះទឹកដ៏សំខាន់មួយ នៅជាប់និងទីតាំងរបស់ខ្លួន ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយពុំមាននរណាហ៊ានប៉ះពាល់ជាមួយម្ចាស់សំណង់ផ្ទះល្វែងមួយនោះឡើយ។ហើយម្ចាស់សំណង់ខាងលើថែមទាំង បញ្ជាឲ្យកូនចៅដេញវាយ មន្រ្តីអាជ្ញាធរសង្កាត់ចោមចៅ១ បានរត់ផាសក្រញ៉ាំស្ទើរតែមិនរួចខ្លួន ខណៈចុះទៅធ្វើការត្រួតពិនិត្យ និងវាស់វែងដីប្រឡាយ បន្ទាប់ពីទទួលបានព័ត៌មានថា ក្រុមហ៊ុននេះចាក់ដីលុបរំលោភយកប្រឡាយទឹកមួយនេះ។ មន្រ្តីអាជ្ញាធរមូលដ្ឋានបានប្រាប់ គេហទំព័រ ផែនដីថ្មី នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះថា ប្រឡាយមេខាងលើបានតភ្ជាប់រហូតដល់ក្នុងភូមិសាស្រ្តខណ្ឌដង្កោ និងខណ្ឌមានជ័យ ជាប្រឡាយធម្មជាតិ ដែលមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បង្ហូររំដោះទឹកចេញពីតំបន់ទួលពង្រ និងខណ្ឌពោធិ៍សែនជ័យស្ទើរតែទាំងមូលផងដែរ។ ប៉ុន្តែពេលនេះត្រូវបានក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA» មួយនេះចាក់ដីរំលោភ ដែលមុននឹងចាក់ បានសុំច្បាប់ទៅកាន់អាជ្ញាធរខណ្ឌនិ ងសង្កាត់ចាក់តែត្រឹមដីរបស់ខ្លួនប៉ុណ្ណោះ លុះក្រោយពេលបានច្បាប់អនុញ្ញាតបែរជាចាក់រំលោភយកទាំងប្រឡាយថែមទៀតបែបនេះ។ លោក កង វង ចៅសង្កាត់ចោមចៅទី១ បាននិយាយថា បញ្ហានេះលោកបានដឹងថា ក្រុមហ៊ុននេះមិនត្រឹមតែចាក់ដីលុបរំលោភយកដីបឹង និងប្រឡាយប៉ុណ្ណោះទេ …

អានបន្ត »

ករណីបង្ក្រាប​ទីតាំង​លក់​ស្រា​ក្លែង​ម៉ាក​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត តុលាការសម្រេច​ឃុំខ្លួន​តែ​២នាក់​ ដោះលែង៣នាក់

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205 បន្ទាយមានជ័យ ៖ ជនសង្ស័យ​៥​នាក់ ដែល​សមត្ថកិច្ច​ចម្រុះ​ក្រសួងមហាផ្ទៃ និង​នគរបាល​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ដោយ​លោក​ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ លោក​ចាប សុ​ផា​ឬ​ទ្ធិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ក្រោម​ការ​សម្របសម្រួល​ពី​លោក​មាស ចន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​រយៈពេល​២​ថ្ងៃ ក្នុង​ករណី​បង្ក្រាប និង​ឆែកឆេរ​ទីតាំង​លក់​ស្រា​ក្លែង​ម៉ាក រំលោភ​កម្ម​សិទ្ធ​បញ្ជា​៤​ទីតាំង នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​២៧ និង​២៨ វិច្ឆិកា ២០១៩ ឃុំខ្លួន​មនុស្ស​២នាក់ រក​ឃើញ​ស្រា​ក្លែង​ម៉ាក​រំលោភ​កម្មសិទ្ធិបញ្ញា​ជិត​៤០០០​ដប និង​ឧបករណ៍​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។ ជនសង្ស័យ​ដែល​ត្រូវ​ឃុំខ្លួន​ទាំង​២​នាក់​រួម​មានឈ្មោះ ថៃ​ម៉ា​ឡា​ហៅ តុលា ភេទ​ប្រុស (​ម្ចាស់​ទីតាំង​ដ៌​ធំ​បង្ក្រាប​ថ្ងៃ​ទី​២៧ និង​ទីតាំង​ចុង​ក្រោយ​បង្ក្រាប​ថ្ងៃ​ទី​២៨) និង​ម្នាក់​ទៀត​ឈ្មោះ សាន្ត សុ​ត្ថា​វុ​ធ ភេទ​ប្រុស អាយុ​៤១ ​ឆ្នាំ (​ម្ចាស់​ទីតាំង​ទី​១ ក្នុង​ចំណោម​៣​ទីតាំង ដែល​បង្ក្រាប​ក្នុង​ទឹកដី​កាស៊ីណូ ថ្ងៃ​ទី​២៨ វិច្ឆិកា​) ។ ​លោក​ឧត្តម​សេនី​យ៌​ត្រី​ចាប …

អានបន្ត »

អ្នកមានអំណាច និងប្រាក់ខ្លាំងម៉ែន៖ទិញអាចច៍ដីដែលកាយយកពីភ្នំកូនសត្វចាក់លុបបឹងទំនប់ប្រទាក់ក្រឡារបស់រដ្ឋ ស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូរំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205 កំពត៖ផ្ទៃបឹងទំនប់ប្រទាក់ក្រឡាដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋព្រមទាំងទេសចណ៏ដែលមើលទៅទិដ្ឋភាពល្អស្រស់ និងត្រូវបានភ្ញៀវទេសចណ៏បរទេសនិយមចូលចិត្តនៅកម្សាន្តផងនោះ។ ឥឡូវផ្ទៃបឹងមួយផ្នែកដែលមានចម្ងាយប្រហែល១០០ម៉ែត្រ ក្បែរភ្នំកូនសត្វស្ថិតនៅក្នុងភូមិកូនសត្វឃុំ កូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានអ្នកមានអំណាច ឬ ទឹកប្រាក់បានទិញយកអាចច៍ដីពីឈ្មួញដែលកាយដីភ្នំកូនសត្វយកទៅចាក់លុបបឹងមួយនេះ ដើម្បីពង្រីកផ្ទៃដីរបស់ខ្លួនដែលនៅជាប់បឹងនេះយ៉ាងព្រហើន គ្មានខ្លាចក្រែងអាជ្ញាធរបន្តិចសោះ។ ករណីនេះសូមអាជ្ញាធរខេត្តកំពត និងក្រសួងស្ថាប័នពាក់ព័ន្ធគួរចុះពិនិត្យនិងចាត់វិធានការផ្លូវច្បាប់លើអ្នកប្រព្រិត្តិផង ដើម្បីការពារកុំអោយមានរឿងបែបនេះកើតឡើងតទៅទៀត៕

អានបន្ត »

ក្រុមហ៊ុន​របស់ឧកញាម្នាក់ថ្លើមធំ​​ឈូស​ឆាយដីព្រៃនៅ​ឧ​ទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ ស្ថិតនៅឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ​ព្រំប្រទល់​រវាងឃុំ​ទឺ​ក​ថ្លា​ ស្រុក​ព្រៃ​នប់​

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205 ​​ កំពត​ ៖ ​ដី​ព្រៃ​តាម​ជួរ​ភ្នំ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ តាម​ប្រភពព័ត៌​មានថា ឧកញ៉ា​ម្នាក់ ​កំពុង​បើក​យុទ្ធនាការ​ឈូស​ឆាយ​ស្ថិតនៅឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ដែលជាប់​ព្រំប្រទល់​រវាងឃុំ​ទឺ​ក​ថ្លា​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ ។ តាមសេចក្ដីរាយការណ៏ពីប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត​ ​បាននិយាយថា​ ដីព្រៃភ្នំ​ដែល​ក្រុមហ៊ុន​មួយគេមិនស្គាល់ឈ្មោះនិងមានម្ចាស់ដែលក្រុមកូនថៅនោះហៅថាលោក​ឧកញ៉ា​នោះ ពេលនេះតែ​កំពុង​ឈូស​ឆាយ​គេ​ហៅ​ថា​ភ្នំ​ស្លឹក ​ជាប់​ព្រំប្រទល់រវាងខេត្តកំពត និង​ខេត្ត​ព្រះ​សីហ​នុ ។ រូបគាត់​ក៏​ទើបតែ​ភ្ញាក់ផ្អើល​ដែរ ពេល​ឃើញ​គេ​សាងសង់​ផ្ទះ​បណ្ដើរ​ៗ ដែលកាលពី​មុន​មើល​ពី​ថ្នល់ជាតិ​ទៅ​ឃើញ​តែព្រៃ​ ​ស្រាប់តែ​ពេល​នេះ​គេ​ឈូស​ឆាយ​ព្រៃ​ពី​ខាងក្នុង​ដោយ​ទុក​ព្រៃ​នៅ​ខាងក្រៅ​ ហើយ​បើ​គេ​ឈូស​ព្រៃ​ខាងក្រៅ​អស់​​ទើប​ដឹង​ថា ​គេ​ឈូស​ឆាយ​អស់​ព្រៃឈើ​​ទៅ​ហើយ ។ ប្រជាពលរដ្ឋភូមិ​ត្រពាំងរ​ពៅម្នាក់​ទៀតនិយាយ​​ថា នៅ​ក្នុង​ព្រៃ​ជ្រៅ​ជាង​នេះ គេ​បាន​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ឆ្លង​ជ្រោះ​កាត់​ភ្នំ​រួច​ហើយ គឺ​ចូល​ទៅ​ដល់​កន្លែង​ដែល​គេ​កំពុង​សាងសង់​ប្រាសាទ​ដ៏​ធំ​មួយ​នៅ​កណ្ដាល​ព្រៃ​ភ្នំ​នោះ ។ គ្រួសារ​មួយ​ដែល​មានមុខ​របរ​ដុត​ធ្យូង​​ចិញ្ចឹម​ក្រពះ​​និយាយ​ថា គាត់​​មក​រស់​លើ​ដី​ភ្នំ​នេះ​​រយៈពេល​៣​ឆ្នាំ​ហើយ បាន​ដាំ​ខ្នុរ​ធំ​ៗ​អស់ហើយ តែ​បច្ចុប្បន្ន​​ខាង​ក្រុមហ៊ុន​សាងសង់​ប្រាសាទ​នេះ​បាន​បណ្ដេញ​គាត់​ឱ្យ​ចាកចេញ​ដោយ​គ្មាន​សំណង​អ្វី​ទាំងអស់ ។ ចំណែកលោក ភឿន ណាំ មេ​ឃុំ​ទឹកថ្លា​ បាន​​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ថា ការ​ឈូស​ឆាយដី​ព្រៃ​ភ្នំ​និង​ធ្វើ​ប្រាសាទ​នៅ​ក្នុង​ព្រៃ​នោះ​ …

អានបន្ត »

សាហាវម៉ែន៖បំផ្លាញភ្នំកូនសត្វ ក្នុងភូមិ និងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត យកអាចច៍ដីចាក់លុបទំនប់ប្រទាក់ក្រឡា រំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិ ក្រោមល្បិចកាយដីជុសជុលផ្លូវ ? ព្រួញមួយបាញ់បានសត្វ៣

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205 កំពត៖ភ្នំកូនសត្វដែលជាភ្នំធម្មជាតិដ៏ល្អស្រស់ស្ថិតនៅក្នុងភូមិកូនសត្វឃុំ កូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ពេលនេះកំពុងរង់ការបំផ្លាញយកអាចច៍ដីទៅចាក់លុបទំនប់ប្រទាក់ក្រឡារបស់រដ្ឋដែលមានទំហំយ៉ាងធំនៅក្បែរភ្នំកូនសត្វនេះមានចម្ងាយប្រហែល១០០ម៉ែត្រ ដើម្បីរំលោភយកដីទំនប់ប្រទាក់ក្រឡារបស់រដ្ឋមកធ្វើជាកម្មសិទ្ធិថែមទៀត។ តាមប្រភពពីមន្ត្រីមូលដ្នានបានរាយការណ៏ថា ភ្នំកូនសត្វដែលជាភ្នំធម្មជាតិដ៏ល្អស្រស់ ត្រូវបានលោក អ៊ុក ឡាយ សមាជិកក្រុមប្រឹក្សាខេត្តកំពត បានស្នើរសុំទៅលោកអភិបាលខេត្តកំពត ជាវ តាយ ដើម្បីកាយយកអាចច៍ដី ដើម្បីជុសជុលផ្លូវពីភូមិកូនសត្វទៅសាលាស្រុកទឹកឈូ។ ហើយក្រោយពីទទួលបានការអនុញាត្តិអោយកាយភ្នំយកអាចច៍ដីមក ឈ្មួញឈ្មោះប៉ែន ទូច បានយកគ្រឿងចក្រ មកកាយដីភ្នំនេះ និងបានដឹកដីនេះទៅចាក់លុបទំនប់ប្រទាក់ក្រឡារបស់រដ្ឋដែលមានទំហំយ៉ាងធំនៅក្បែរភ្នំកូនសត្វនេះមានចម្ងាយប្រហែល១០០ម៉ែត្រ ក្នុងមួយថ្ងៃៗរាប់រយឡាន ដើម្បីរំលោភយកដីទំនប់ប្រទាក់ក្រឡារបស់រដ្ឋមកធ្វើជាកម្មសិទ្ធិតែម្ដង។ ប្រភពពីមន្ត្រីមូលដ្នានបានរាយការណ៏ថា ក្រៅពីការចាក់លុបទំនប់ប្រទាក់ក្រឡារបស់រដ្ឋនេះ ឈ្មួញ ប៉ែន ទូច បានដឹកដីលក់យ៉ាងអនាធិបតេយ្យថែម។ចំពោះរឿងកាយយកដីភ្នំចាក់លុបទំនប់ប្រទាក់ក្រឡា រំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិ គឺជារឿងមួយ ការយកអាចច៍ដីលក់ ក៏ជារឿងមួយទៀតគិតទៅល្បិចកាយដីចាក់ជុសជុលផ្លូវ ? ពិតជាសាហាវខ្លាំងណាស់។ ទាក់ទងព័ត៏មាននេះ លោក យិន ធី មេឃុំកូនសត្វ បានប្រាប់គេហទំព័រ ផែនដីថ្មី ថា ភ្នំកូនសត្វ …

អានបន្ត »

លោក បឹង គឹម​សឹង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ ព្រោះមានបង្អែកធំនៅក្រសួង

ចំណែករតនាគារខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក យុត ស្វិនី ប្រធាន ក៏ល្បីល្បាញក្នុងការទាមទាប្រាក់ទឹកតែមិនចាញ់ មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ ដែលមានលោក បឹង គឹម​សឹង ជាប្រធាន​មន្ទីរ ប៉ុន្មាននោះទេ។ករណីនេះ ចាំបាច់ថ្នាក់ជាតិគួរស្រាវជ្រាវអោយបានស៊ីជម្រៅផង។ ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205 លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 បន្ទាយមានជ័យ៖​ប្រភពពី​មន្ត្រីរាជការនៅខេត្តបន្ទាយមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក បឹង គឹម​សឹង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ នៅតែ​បន្ត​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងខ្លាំង​ដដែល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​រឿងអាស្រូវ​ពុករលួយ​របស់លោក បឹង គឹម​សឹង និង​បក្ខពួក​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​លោក បឹង គឹម​សឹង កាន់តែ​បានដៃ​ក្នុង​ការប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ព្រមទាំង​យកឈ្មោះ​មន្ត្រី​ធំៗ​មួយចំនួន​ក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទៅ​ទន្ទេញ​ជាប់មាត់​ដើម្បី​ការពារ​អំពើពុករលួយ​របស់ខ្លួន​ទៀតផង​។ មួយរយៈ​កន្លងទៅនេះ​មន្ត្រី​គណនេយ្យ​តាម​បណ្ដា​មន្ទីរ​ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ​នៅខេត្ត​បន្ទាយមានជ័យ បាន​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក បឹង …

អានបន្ត »

គួរសែទុកឈ្មោះឧកញ៉ាចំនួន៧៥រូបដែលជាមន្ត្រីយោធា ត្រូវលុបគោរម្យងារឧកញ៉ាចេញ ដើម្បីរក្សាតំណែងជាមន្ត្រីយោធា

សូមលោកអ្នកអាននូវបញ្ជីរឈ្មោះខាងក្រោមដែល គេហទំព័រផែនដីថ្មី ទើបទទួលបានមានរាយនាមដូចតទៅ៖ #វត្តក្រីក្រនៅតំបន់ភ្នំដាច់ស្រយ៉ាល អំពាវនាវពុទ្ធបរិស័ទជួយឧប្ថមជាថវិកា ដើម្បីកសាងសាលាឆាន់ ក្រោយពេលសាលាឆាន់ ត្រូវអគ្គីភ័យលេបត្របាក់អស់ កំពត៖ ព្រះចៅអធិការវត្តពង្រក ជុំតេជោ ព្រះនាម អ៊ុន សុភ័ក្រ ស្ថិតនៅភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូក ខេត្តកំពត បានអំពាវដល់ពុទ្ធបរិស័ទសូមមេត្តាជួយចូលបុណ្យតាមសធ្ធាជ្រះថ្លា ដើម្បីកសាងសាលាឆាន់ឡើងវិញ ព្រោះវត្តនេះក្រីក្រណាស់ និងថែមទាំងត្រូវភ្លើងឆេះសាលាឆាន់អស់ទៀត។ ព្រះចៅអធិការវត្តពង្រក ជុំតេជោ ព្រះនាម អ៊ុន សុភ័ក្រ បានមានសង្ឃដីការថា នៅកាលពីពេលថ្មីៗនេះ វត្តពង្រក ជុំតេជោបានកើតមានអគ្គីភ័យមួយបានលេបត្របាក់យកសាលាឆាន់មួយខ្នង ឆេះអស់គ្មានអ្វីទេ គឺនៅសល់តែផេះ។ ហើយព្រះសង្ឃនៅទីនោះកំពុងតែជួបការលំបាកខ្លាំងណាស់ វត្តនេះគ្មានសាលាឆាន់ ព្រះវិហ៊ា កុដិថ្ម នោះទេ ដោយវត្តនេះជាវត្តក្រីក្រនិង ស្ថិតនៅលើភ្នំដែរជាទីដាច់ស្រយ៉ាលថែមទៀតផង ។ ព្រះចៅអធិការវត្តពង្រក ជុំតេជោ ព្រះនាម អ៊ុន សុភ័ក្រ បានឲ្យដឹងថា វត្តរបស់ព្រះអង្គជាវត្តបង្កើតថ្មី មានអាយុកាលត្រឹម១០ឆ្នាំ សព្វថ្ងៃវត្តពង្រក ជុំតេជោ …

អានបន្ត »

ដីបឹងតាមោក(បឹងកប់ស្រូវ) បេីទោះដីបឹងរបស់រដ្ឋ និងជាដីអនុក្រឹត្យ ប៉ុន្តែអ្នកមានអំណាច នៅតែសាងសង់រំលោភយកដី ធ្វើកម្មសិទ្ធិ ព្រោះតែដីត្រូវប៉ាន់

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205 លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 ភ្នំពេញ៖ក្រុមពលរដ្ឋដែលរស់នៅជុំវិញបឹងតាមោកដែលរស់នៅតាមមាត់បឹងនៅតែមេីលឃេីញអ្នកមានអំណាចបានកំពុងចាក់ដីលុបបឹងនិងធ្វេីសំណង់រឹងបុកគ្រឹះធ្វេីរបងហ៊ុំព័ទ្ធយកធ្វេីកម្មសិទ្ធស្ថិតនៅតំបន់ទ្រនប់តាកៅ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញដែលជាដីការពារដោយអនុក្រឹត្យហេីយសម្តេច ហ៊ុន សែន ក៍ធ្លាប់បានដាក់បទបញ្ជាឲ្យអាជ្ញាធរការពារឲ្យបានមុឺងម៉ាត់នៅផ្ទៃបឹងតាមោកនេះតែផ្ទុយទៅវិញមានអ្នកមានអំណាចនៅតែផ្គេីនបទបញ្ជារបស់សម្តេច ហ៊ុន សែន និងមិនខ្វល់អំពីច្បាប់អ្វីបន្តិចសោះឡេីយកម្ពុជាព្រោះគាត់ជាអ្នកធំ។ ពលរដ្ឋបានបន្តលេីកឡេីងថាបេីពួកគាត់វិញកុំថាឡេីយធ្វេីសំណង់រឹង សូម្បីតែធ្វេីផ្ទះខ្ទមសម្រាប់រស់នៅប្រកបរបរនេសាទនៅតំបន់នោះក៍មិនបានផង ហេីយពួកគាត់សូមឲ្យអាជ្ញាធរមានសម្តកិច្ចជាពិសេសសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តាពិនិត្យមេីលមន្តី្រខិលខូច មន្ត្រីគ្រាប់ល្ពៅស្ងោរ និងមានវិធានការចំពោះករណីខាងលេីនេះផង។ទាក់ទិននិងការលុបបឹងនិងធ្វេីសំណង់ក្នុងបឹងតាមោកនេះខាងសាលាខណ្ឌព្រែកព្នៅក៍ធ្លាប់បានចុះហាមឃាត់ជាច្រេីនលេីកផងដែរគីចាប់តាំងពីសំណង់ចាក់ដី បុកគ្រឹះ រហូតដល់ធ្វេីរបងកាន់តែខ្ពស់ទៅៗអ្នកហាមបានតែហាមតែអ្នករំលោភធ្វេីនៅតែធ្វេីព្រោះជាអ្នកធំ អ្នកមានអំណាច រីឯឯកឧត្តម ឃួង ស្រង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញលោកធ្លាប់បានឆ្លេីយតបប្រាប់អ្នកព័ត៌មានយេីងថាលោកនិងឲ្យកម្លាំងចុះទៅពិនិត្យមេីលបន្ទាប់មកកម្លាំងរបស់លោកបានត្រឹមមេីលតែមិនឃេីញមានចំណាត់ការអ្វីនោះទេព្រោះនៅតែធ្វេីដដែល។ សូមបញ្ជាក់ថានៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹងចំនួន ៣២៣៩ហិកតាដែលគ្របដណ្តប់បឹងតាមោក(បឹងកប់ស្រូវ)និងដីជុំវិញទុកឲ្យជាសម្បត្តិសាធារណ:របស់រដ្ឋ៕

អានបន្ត »

បែកធ្លាយ៖អ​ភិបាល​ស្រុក​បូទុម​សាគរ​ ​​​ ​ប្រធាន​ការិយាល័យភូមិបាល​ស្រុក​ ​ពៅ​ ​ច័ន្ទ​ថន​ ​ចុះហត្ថលេខាទទួលស្គាល់ការទិញលក់​ដីរដ្ឋ​នៅ​ចំណុច​ព្រែក​ក្រសាំង​ ក្នុង​ឃុំអណ្តូងទឹក ស្រុកបុទុមសារគរ

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205 លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 ពលរដ្ឋស្នើឲ្យក្រសួងពាក់ព័ន្ធជួយទប់ស្កាត់ចំពោះការកាប់ទន្ទ្រានរំលោភយកដីមាត់សមុទ្រ នៅស្រុកបុទុមសារគរ កោះកុង៖ ការរុករានកាប់បំផ្លាញព្រៃកោងកាងរបស់រដ្ឋ ក្នុងបំណង រំលោភយកដីមាត់សមុទ្រ នៅត្រង់ចំណុចព្រែកក្រសាំង ភូមិប្រទាល ឃុំអណ្ដូងទឹក ស្រុកបុទុមសារគរ ខេត្តកោះកុង ដើម្បីយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងលក់បន្តពីមួយទៅមួយ បានធ្វើឲ្យពលរដ្ឋស្លូតត្រង់ជាច្រើន មិនសប្បាយចិត្ត និងរិៈជាខ្លាំង ស្នើដល់ក្រសួងពាក់ព័ន្ធ មានវិធានការទប់ស្កាត់ផងទាន!។ ក្រុមប្រជាពលរដ្ឋ ប្រាប់អោយដឹងនៅថ្ងៃទី៣០ ខែសីហា ២០១៩នេះ ថា៖ បច្ចុប្បន្ន! មានមេឃុំអណ្ដូងទឺក ឈ្មោះ ឃៀង ឃីង លោកប្រធានការិយាលភូមិបាលស្រុកឈ្មោះ ពៅ ចាន់ ថន លោក ទូ សាវុធ អភិបាលបាលស្រុកបុទុមសារគរ បានត្រូវដងត្រូវផ្លែឃុបឃិតជាមួយឈ្មួញ? រួចធ្មេចភ្នែកឃុតឃិត គ្នាចុះហត្ថលេខា ទទួលស្គាល់ ជាមួយជនខិលខូចលួចកាប់ទន្ទ្រាន និងទិញលក់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានលុយរាប់ម៉ឺនដុល្លារ។ករណីនេះគេបានសង្ស័យថា …

អានបន្ត »

អភិបាលស្រុកកោះញែក ស៊ិន វណ្ណវុឌ្ឍ អ្នកបែងចែកលុយដល់មេភូមិ និងមេឃុំ ដើម្បីស៊ីញ៉េ ផ្ដល់ដីព្រៃឈើជិត១០០០ហិចតា ជូនលោក សេង សុវណ្ណរ៉ា បើមិនបានលុយរឿងអីនាំគ្នាស៊ីញ៉េ ? ព្រោះម្នាក់ៗដឹងច្បាស់ថា ជាដីព្រៃរដ្ឋ

ករណីឃុបឃិតជាប្រព័ន្ធ ស៊ីញ៉េយកដីព្រៃឈើរដ្ឋជិត១០០០ ហិចតា ហើយប្រកែកថា ខ្លួនមិនដឹងទៀត មន្ត្រីបែបនេះ សូម សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល មេត្តាធ្វើការ វៈកាត់ដកចេញពីតំណែង និងនាំខ្លួនទៅតុលាការទើបរាស្រ្តពេញចិត្ត ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205 លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 មណ្ឌលគិរី៖ករណីឃុបឃិតស៊ីញ៉េយកដីព្រៃឈើរដ្ឋចំនួនជិត១០០០ហិចតា អោយទៅលោក សេង សុវណ្ណារ៉ា ត្រូវប្រភពទម្លាយថា រឿងនេះ គឺផ្ដើមចេញពីមកពីអំពើពុករលួយរបស់លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក ដែលទទួលយកប្រាក់មួយចំនួនធំពីលោក សេង សុវណ្ណារ៉ា ហើយធ្វើការស៊ីញ៉េលើឯកសារកាន់កាប់ដីព្រៃឈើទាំងខុសច្បាប់អោយទៅលោក សេង សុវណ្ណារ៉ា តែម្ដង។ ប្រភពបានរាយការណ៏ថា រឿងមន្ត្រីក្បត់ជាតិនេះដំបូង គឺ លោក សេង សុវណ្ណារ៉ា ដែលជាមន្ត្រីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន បានមើលឃើញថា ដីនោះមានតម្លៃច្រើនលានដុល្លា ដូច្នេះទើបលោក សេង សុវណ្ណារ៉ា បានរៀបចំឯកសារ និងប្រាក់ជាច្រើនមុឺនដុល្លា …

អានបន្ត »