ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 កំពត៖ប្រជាពលរដ្ឋជាច្រើននៅស្រុកឈូក បានរិះគន់ខ្លាំងៗលើ លោក ប៉ែន ភត្រ្តាវុឌ្ឍន៏ ប្រធានការិយាល័យរៀបចំដែននគរូបនីយ៏កម្ម សំណង់ និងភូមិបាលស្រុកឈូក ថា ប្រធានការយាល័យមួយរូបនេះ បានបង្កភាពលំបាកដល់ពួកគាត់ គ្រប់បែបយ៉ាង និងស្ទើរគ្រប់ៗគ្នា ទាំងទិញ លក់ដី ទាំងផ្ទេរកម្មសិទ្ធិតពីឪពុកម្តាយទៅកូនចៅឬ សេវាផ្សេងៗ ដែលពាក់ពន្ធ័កាងារជាមួយគាត់ ជួបការលំបាកទាំងអស់ លើកលែងតែអ្នកពូកែទំនាក់ទំនងនិងចេះយល់ចិត្តគាត់ទើបស្រួល។ ប្រភពបានអោយដឹងថា សព្វថ្ងៃប្រជាពលរដ្ឋដែលត្រូវការជួបប្រធានភូមិបាលរូបនេះមានការលំបាក ហើយការណាត់ដើម្បីមិនងាយបានជួបទេ ដោយគាត់ថា រវល់មិនងាយកំណត់ការណត់អោយជួបអោយច្បាស់ឡើយ។ ហើយអ្នកខ្លះប្រឹងទូរសព្ទ័សុំជួប ពេលបានជួបគាត់តែនិយាយថា នៅតែខ្វះឯកសារនេះនោះរហូត។ជាគ្នានេះប្រធានការិយាល័យរូបនេះ មិនបាលផ្តល់ពត៏មានមិនច្បាស់ មិនសរសេរnotes បញ្ជាក់អោយច្បាស់ៗសម្រាប់ប្រជាពលរដ្ឋនោះទេ។ ប្រភពដដែលបានបន្តថា ដោយសារតែបញ្ហានេះ ប្រជាពលរដ្ឋជាច្រើនបានបង្ខំចិត្តនៅអង្គុយខាងក្រៅត្អូញត្អែរស្រដៀងៗគ្នា ម្នាក់ៗសុទ្ធតែតាមជាប់ជាង១ឆ្នាំឡើងទៅ អ្នកខ្លះលំបាកពេក ត្រលប់មកផ្ទេរត្រឹមឃុំវិញ ។ ប្រជាពលរដ្ឋជាច្រើនបានសម្ដែងការងឿងឆ្ងល់ថា ការងារផ្ទេរកម្មសិទ្ធិនៅការិយាលយ័រៀបចំដែននគររូបនីយ៏កម្មសំណង់ និងភូមបាលស្រុកឈូក ចង់ដឹងថាការងារហ្នឹង វាស្មុគ្រស្មាញតែអញ្ចឹងអីសុំអោយលោកប្រធានជួយបញ្ជាក់ច្បាស់ៗ មកផង។ហើយតើត្រូវ មានឯកសារអ្វីខ្លះ សូមលោកមេត្តា …
អានបន្ត »