ព័ត៌មានថ្មីៗ
Home / ព័ត៌មានជាតិ (page 5)

ព័ត៌មានជាតិ

ថ្លើមធំ៖ជីកកាយស្ទឹងសៀមរាប យកទៅចាក់បំពេញឲ្យដីឡូត៍ របស់ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប ឈ្មោះ ណម ពិសិដ្ឋ លក់ធ្វើផ្ទះល្វែង

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 សៀមរាប៖ ថ្លើមធំម៉ែនក្រុមហ៊ុនរាជសី ធ្វើសកម្មភាពបំផ្លាញមាត់ច្រាំង និងបំផ្លាញដើមឈើនៅតាមមាត់ស្ទឹងសៀមរាប ក្រោមលេស (ការពារទឹកជំនន់) ក្នុងជំហានទី ២ ប៉ុន្តែបែជាកាយយកអាចច៏ដីទៅចាក់បំពេញឲ្យដីឡូត៍មួយកន្លែងរបស់លោក ណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប ដើម្បីធ្វើផ្ទះល្វែងលក់ទៅវិញ។ សកម្ភាពនេះត្រូវបានអាជ្ញាធរខេត្តសៀមរាប ស្រាវជ្រាវឃើញ ក៏បានសម្រេច ឲ្យក្រុមហ៊ុនរាជសីបញ្ឈប់សកម្មភាពនេះ ព្រោះរកឃើញថា ក្រុមហ៊ុននេះធ្វើសកម្មភាពបំផ្លាញមាត់ច្រាំង និងបំផ្លាញដើមឈើនៅតាមមាត់ស្ទឹងសៀមរាបក្រោមលេស (ការពារទឹកជំនន់) ។ ប្រភពបានឲ្យដឹងដែរថា ការតាមដានសកម្មភាពស្តារស្ទឹងសៀមរាបក្នុងជំហានទី ២ របស់ក្រុមហ៊ុនរាជសីឃើញមានសកម្មភាពមិនប្រក្រតីដែលធ្វើខុសពីគម្រោងរបស់កូរ៉េ ដោយក្រុមហ៊ុនកាយយកដីពីមាត់ស្ទឹងយកទៅចាក់បំពេញឲ្យដីឡូត៍មួយកន្លែងដើម្បីធ្វើផ្ទះល្វែង។ តាមប្រភពពីមន្ត្រីសាលាខេត្តសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ដីឡូតិ៍ដែលក្រុមហ៊ុនរាជសី ដឹកអាចម៍យកទៅចាក់នោះជារបស់លោកណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប ដោយថានេះជាការឃុបឃិតគ្នា រវាងលោកណម ពិសិដ្ឋធ្វើផ្ទះល្វែង ជាមួយនឹងក្រុមហ៊ុនរាជសី ! ជុំវិញការកាយដោយខុសបច្ចេកទេសនេះ អាជ្ញាធរខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ …

អានបន្ត »

អ​ភិបាលខេ​ត្តកណ្ដាល​ត្រូវក្រសួងមហាផ្ទៃ បង្គាប់ឲ្យបំភ្លឺ ​ករណី​កាត់ដីមាត់​បឹងជុំវិញ៥​០ម៉ែត្រ ធ្វើឲ្យប្រជាពលរដ្ឋផ្ទុះការ​តវ៉ា នៅស្រុក​ល្វាឯម

អ​ភិបាលខេត្តកណ្ដា​ល លោកម៉ៅ ភិរុណ ​ ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយច្បាប់ ប​ង្គាប់ ឲ្យអ​ភិបាលខេត្តកណ្ដា​ល លោកម៉ៅ ភិរុណ ​ចេញមុខ​បំភ្លឺ ដល់សាធា​រណជន ដើម្បីជម្រះម​ន្ទិលសង្ស័​យ ក៏ដូចជាចុះ​ស្រាវជ្រា​វ លើករណីដែ​លសារព័ត៌​មានមួយចំនួន ចុះផ្សាយថា មានករ​ណីរឿងកាប់ដី មាត់បឹងជុំ​វិញ៥០ម៉ែត្រ ធ្វើឲ្យប្រជាព​លរដ្ឋជាង​ ១០០ គ្រួសារ នៅស្រុកល្វាឯ​ម ក្តៅក្រហា​យ ផ្ទុះការ​តវ៉ានៅ ខេត្តកណ្ដាល ។​ ករណី កាត់ដីមាត់បឹ​ងជុំវិញ ៥០ម៉ែត្រ ធ្វើឲ្យពលរ​ដ្ឋ នៅស្រុកល្វាឯមជា​ង ១០០គ្រួសារ ក្ដៅក្រហាយ ហើយដឹ​ងឮដល់ក្រ​សួងមហាផ្ទៃ ទើបក្រសួងមហា​ផ្ទៃ បានចេញ​លិខិតបង្គា​ប់ ឱ្យអភិបាលខេត្តកណ្តាល​ ចុះស្រាវ​ជ្រាវ ដោយយោងតាម​សេចក្តីជូនដំ​ណឹង លេខ៥៩៦សជ​ណ ចុះថ្ងៃទី ១៣ ខែមីនា​ ឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ និងយោ​ងតាម ការចុះផ្សាយ របស់គេ​ហទំព័រដើមរាំង​ …

អានបន្ត »

វៀតណាម៖ខាត​បង់អស់​៤៣​លាន​ដុល្លារ​ ដោយសារជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក

ហាណូយ​៖ប្រទេស​វៀតណាមបាន​សម្លាប់​ ជ្រូក​ជិត​៤១៤.០០០​ក្បាល​ដែល​មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ​នៅ​ទីក្រុង​ហាណូយ ដោយ​បណ្តាល​ឱ្យ​ខាតបង់​ប្រាក់​អស់​៤៣​លាន​ដុល្លារ​។​ ​លោក​Chu Phu My ប្រធាន​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​នៃ​ក្រុង​ហាណូយ បាន​និយាយថា ការខាតបង់​ទាំងនោះ​បាន​រួម​បញ្ចូល​ថ្លៃឈ្នួល​សម្រាប់​ការសម្លាប់​ជ្រូក​ឆ្លង​​ជម្ងឺ​និង​ថ្លៃ​សម្រាប់​ការ​បោសសម្អាត​ដោយ​ប្រើ​សារធាតុ​គីមី ការ​ធ្វើ​អនាម័យ​ព្រមទាំង វិធានការ​បង្ការ​ការ​ឆ្លង​រាលដាល​ផ្សេងៗ​ទៀត​។​ ​ ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​(​ប៉េស្ត​ជ្រូក​អាហ្វ្រិក​)​បាន​ឆ្លង​រាលដាល​ដល់​ទីក្រុង​នេះ​កាលពីដើម​ខែ​មីនា ហើយ​បាន​ឆ្លង​រាលដាល​ដល់​២៤​សង្កាត់​ក្នុងចំណោម​សង្កាត់​២៩​នៃ​ទីក្រុង​នេះ​។​ ​នៅក្រោម​បទបញ្ជា​បច្ចុប្បន្ន ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បង់​ប្រាក់​មួយ​ចំនួន​ដល់​ក្រុម​គ្រួសារ​ដែល​ជ្រូក​របស់​ពួកគេ​ត្រូវបាន​សម្លាប់​ចោល​ដោយ​ផ្អែក​លើ​ទម្ងន់​នៃ​សត្វ​ជ្រូក​​ទាំងនោះ​។ ពួកគេ​ត្រូវបាន​បង់ប្រាក់​ឱ្យ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​។ ប៉ុន្តែ កាលពី​ពាក់កណ្តាល​ខែ​មិថុនា សង្កាត់​ជាច្រើន​នៃ​ទីក្រុង​នេះ ដោយ​រួមទាំង​សង្កាត់​Ung Hoa, Quoc Hoai, Thach That និង​សង្កាត់ Soc Son​បាន​អស់​ថវិកាបំរុង​ដើម្បី ទូទាត់​សំណង​សម្រាប់​កសិដ្ឋាន​ជាច្រើន​ដែល​រង​ផលប៉ះពាល់​។​ ​យោង​តាម​គណៈកម្មាធិកា​រ​ប្រជាជន​ក្រុង​ហាណូយ​បានឱ្យដឹងថា​ជំងឺ​នេះ​បាន​ឆ្លង​រាលដាល​ដល់​កសិដ្ឋាន​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​ជាង​២៣.៣០០​ឬ​ស្មើនឹង ៣០​ភាគរយ​នៃ​គ្រួសារ​កសិករ​ទាំងអស់​នៅ​ទីក្រុង​នេះ​។​ ​សត្វ​ជ្រូក​ជិត​១,៩​លាន​ក្បាល កំពុង​ត្រូវបាន​ចិញ្ចឹម​នៅ​ទីក្រុង​ហាណូយ​៕

អានបន្ត »

ថាម៉ែនៗ៖ នគរបាលសេដ្ឋកិច្ចខេត្តពោធិ៏សាត់ មួយក្រុមក្រោមការ បង្គាប់ លោក ជ្រា កល្យាណ ដាក់កុងត្រូលជជុះបណ្ដាក់គ្នាដូចខ្យង ចាំយកលុយពីឈ្មញដឹកឈើនៅស្រុកភ្នំក្រវាញ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ពោធិ៏សាត់៖កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តពោធិ៏សាត់ មួយក្រុមដែលដឹកដោយលោក ជ្រា កល្យាណ ពេលនេះកំពុងទទួលការរិះគន់ពីសំណាក់មហាជនយ៉ាងខ្លាំង ព្រោះតែក្រុមនេះបានបង្កើតកុងត្រូលជជុះចំនួនបីកន្លែងនៅស្រុកភ្នំក្រវាញ ចាំស្ទាក់យកលុយពី ឡាន ឬគោយន្តដឹកឈើ ចេញនៅរាល់ថ្ងៃ ជាពិសេសនៅពេលយប់ ពេលដែលឈ្មួញសម្រុកដឹកឈើចេញ។ ប្រភពបានរាយកាណ៏ថា នៅចំណុចទួលក្រួស ឃ្លាំងពោត ចុះមកដល់ ដំណាក់ឈើក្រមក្នុងស្រុកភ្នំក្រវាញ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តពោធិ៏សាត់ មួយក្រុមមានលោក ជ្រា កល្យាណ ជានាំមុខបានបង្កើតកុងត្រូវជជុះបីកន្លែង ចាំតែយកលុយពីឈ្មួញដឹកឈើចេញពីស្រុកភ្នំក្រវាញ ប៉ុន្តែក្រុមនេះពុំដែលឃើញចេញមុខបង្រាប់បទល្មើសដឹកឈើខុសច្បាប់នោះទេ។ចំណុចទីតាំងតាំងមានដូចតទៅ៖ ១ ចំណុចចុះពីឃ្លាំងពោតបន្តិច មាន លោក ភួង វណ្ណថន និង លោក កើត ទ្បាយ ជាអ្នកគ្រប់គ្រង ២ ចុះពីចំណុចឃ្លាំងពោតបានប្រហែល១គីទ្បូម៉ែត្រមាន លោក ជ្រា កល្យាណ និងលោក សំ សុខណា ជាអ្នកគ្រប់គ្រង់។ ៣ ចុះមកដល់ដំណាក់ឈើក្រម …

អានបន្ត »

គិតម៉េច៖រឿងប្រធាន​មន្ទីរ​រៀបចំ​ដែនដីខេត្ត​ព្រះសីហនុ ចេង ស្រុង និងលោក អ៊ី សុខ​ឡេង អភិបាលក្រុងព្រះសីហនុ ករណីបាក់​រលំ​អាគារ កម្ពស់​៧​ជាន់​ស្លាប់​និង​របួស​មនុស្ស​៥៤​នាក់ !

ព្រះសីហនុ ៖ មហាជន និយាយថា ករណីរ​លំបាក់​អាគារ​៧​ជាន់​ស្លាប់​និង​របួស​ជាង​៥០​នាក់ គឺមាន មនុស្ស បី​នាក់​ជា​អ្នក​ទទួលខុស ត្រូវ​ក្នុងករណី​នោះ គឺ លោក យន្ត មីន ចៅហ្វាយ ខេត្ត លោក​អ៊ី សុខ​ឡេង ចៅហ្វាយក្រុង ​និងលោក ​ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ប៉ុន្តែ​ក្រោយមក លោក យន្ត មីន ដឹង កំហុស បាន​ស្នើរ​សុំ​ទៅ សម្តេច តេ​ជោ សែន​ដោយ ផ្ទាល់ សុំ​លាលែង​ពី​តំណែង ចៅហ្វាយខេត្ត ។​ ​ចំណែក ចៅហ្វាយ​ក្រុងព្រះសីហនុ លោក អ៊ី សុខ​ឡេង​និង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី សង្ងំ​ឲ្យ​ចើម មិន​ទទួល​កំហុស លាឈប់​ទេ​?​។​ ​ជុំវិញ​បញ្ហា​នេះ មហាជន​បាននាំគ្នា​បញ្ចេញ​មតិ​ថា កំហុស ធ្ងន់​ជាង​គេ​នៅក្នុង​ករណីរ​លំបាក់​អាគា​កំពស់​៧​ជាន់ បណ្ដាលឲ្យ​មាន​អ្នកស្លាប់​និង​របួស​ជាង​៥០​នាក់​នោះ …

អានបន្ត »

អំពើពុករលួយប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តបាត់ដំបង ឈ្មោះ ប៉ោទ្រី ឌឿន ត្រូវបាន​បើក​កកាយ​

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 បាត់ដំបង៖​​អំពើពុករលួយ​របស់លោក ប៉ោទ្រី ឌឿន ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តបាត់ដំបងជា​ច្រើន​ឆ្នាំ​កន្លងទៅនេះ​ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការងារ​របស់​មន្ទីរ​ជុំវិញខេត្ត​បាត់ដំបង កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តបាត់ដំបង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ប៉ោទ្រី ឌឿន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ តាម​ការ​បង្ហើប​ពី​មន្ត្រី​គណនេយ្យ​តាម​បណ្ដា​មន្ទីរ​ជុំវិញខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹងថា ច្រើន​ឆ្នាំ​កន្លងទៅនេះ​លោក ប៉ោទ្រី ឌឿន និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ទាមទាលុយ​ទឹកតែ​ពី​គម្រោង​របស់​មន្ទីរ​នានា​ដែល​ត្រូវ​ការរត់ឯកសារដក​សាច់ប្រាក់​ឆ្លងកាត់​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​លេស​នៃ​ការសម្រួល​ឯកសារ​ដក​សាច់ប្រាក់ គឺលោក ប៉ោទ្រី ឌឿន​ និង​បក្ខពួក​បាន​កាត់លុយ​ទឹកតែ​ពី​គម្រោង​នានា​តាម​អំពើ​ចិត្ត​របស់ខ្លួន ហើយ​បើ​មន្ទីរ​ណាមិនអោយលុយ​ទឹកតែ​ឲ្យ​ទេនោះ គឺ​ លោក ប៉ោទ្រី ឌឿន ប្រើ​វិធី​ពន្យារពេលធ្វើអោយគម្រោងនោះត្រូវរាំងស្ទះជាមិនខាន​។ ដូច្នេះហើយ​ទើប​មន្ត្រី​គណនេយ្យ​តាម​បណ្ដា​មន្ទីរខ្លះដែលខំ​អត់ធ្មត់​ កើតការខឹងសម្បា ក៏​បើក​កកាយ​ជា​សាធារណៈ​នូវ​រឿងអាស្រូវ​ពុករលួយ​របស់លោក ប៉ោទ្រី ឌឿន ព្រមទាំង​បក្ខពួក​ដើម្បី​ឲ្យ​លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ដឹងឮ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ ប្រភព​ដែល​ស្និទ្ធ​នឹងលោក ប៉ោទ្រី ឌឿន បាន​ឲ្យ​ដឹងថា ពេលដែល​មន្ត្រី​គណនេយ្យ​តាម​បណ្ដា​មន្ទីរ​ជុំវិញខេត្ត​បាត់ដំបង ដែលរត់​ការដក​សាច់ប្រាក់​យកទៅ​ប្រើប្រាស់​សម្រាប់​គម្រោង​ផ្សេងៗ​ …

អានបន្ត »

គេហទំព័រ ផែនដីថ្មី PDT-News.com មានផេក facebook ៤ ជាផ្លូវការសម្រាប់ផ្សាយបន្តជូនលោកអ្នក

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ភ្នំពេញ៖អង្គភាពគេហទំព័រ ផែនដីថ្មី PDT-News.com មានកត្តិយសសូមជម្រាប់ជូនដំណឹងដល់សាធារណៈជ្រាប់ថា សព្វថ្ងៃអង្គភាពយើងខ្ញុំមានផេកfacebook ផ្លូវការចំនួន៤ សម្រាប់ផ្សាយបន្តដែលអាស្រ័យដ្ឋានដូចតទៅនេះ៖ ១ Phendey Thmey Online គេហទំព័រផែនដីថ្មី https://www.facebook.com/phendeythmeynews1/ ២ គេហទំព័រ ផែនដីថ្មី PDT-News https://www.facebook.com/pdtnews1 ៣ គេហទំព័រផែនដីថ្មី PDT News https://www.facebook.com/phendeythmeynews ៤ គេហទំព័រ ផែនដីថ្មី PDT-News https://www.facebook.com/phendeythmeynews.kh អាស្រ័យហេតុនេះសូមសាធារណៈជ្រាប់ជាដំណឹង៕សូមអរគុណ

អានបន្ត »

ប្រធានការិយាល័យច្រកចេញចូលតែមួយ នៃសាលាខេត្តឧត្ដរមានជ័យ អាន់​ សំអាត់​ ប្រមូលប្រាក់ពុករលួយរាប់ម៉ឺនដុល្លារពីពលរដ្ឋតាមរយ:ផ្ដល់បណ្ណ័ព្រំដែន

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ឧត្ដរមានជ័យ៖រឿងអាស្រូវរបស់លោក អាន់​ សំអាត​ ប្រធានការិយាល័យច្រកចេញចូលតែមួយ សាលាខេត្តឧត្ដរមានជ័យ​ ដែលបានប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ​ ដោយធ្វើសកម្មភាព គាបសង្កត់ធ្វើបាប​ ជញ្ជក់ឈាមពី ប្រជាពលរដ្ឋក្រីក្ររាប់ពាន់នាក់ក្នុងមួយខែ និងប្រមូលប្រាក់បានរាប់ម៉ឺនដុល្លារក្នុងមួយខែ តាមរយ:ការផ្ដល់សៀវភៅឆ្លងដែន​ ។ ប្រភពបាន​ឲ្យ​ដឹងថា​ លោក អាន់ សំអាត់ បានដាក់បណ្តាញជាច្រើនកន្លែងនៅសង្កាត់អូរស្មាច់ ទទួលប្រមូលធ្វើសៀវភៅឆ្លងដែនកំណត់យកប្រាក់ក្នុងម្នាក់ពី ១៤ទៅ១៥ម៉ឺនរៀល​ ពីពលរដ្ឋមកពីខេត្តផ្សេង​ ដែលត្រូវការប្រើប្រាស់សៀវភៅឆ្លងដែន ទៅព្យាលជំងឺ រឺទៅធ្វើពលករស្រុកថៃ ។ ប្រភពបន្ថែមថា​ បង់ប្រាក់ក្នុងម្នាក់១៤ទៅ១៥ម៉ឺនរៀល គឺអ្នកប្រមូលទទួលធ្វើបណ្ណ័ព្រំដែន យកប្រាក់មកប្រគល់ឲ្យលោក អាន់​ សំអាត ប្រធានការិយាល័យច្រកចេញចូលតែមួយចំនួន១០ម៉ឺនរៀល ក្នុងម្នាក់ រីឯកអ្នកប្រមូលចំណេញម្នាក់៤ទៅ៥ម៉ឺនរៀល ។ ប្រភពបានបន្តថា លោកអាន់​ សំអាត​ បានផ្គើន នឹង អនុក្រឹតរបស់ក្រសួងមហាផ្ទៃ ក្នុងការផ្ដល់បណ្ណ័ព្រំដែន​ គឺយកថ្លៃសេវា ចាប់ពី១៤ម៉ឺនរៀល និង១៥ម៉ឺនរៀល ក្នុងសៀវភៅឆ្លងដែនមួយក្បាល …

អានបន្ត »

ប្រធាន​មន្ទីរ​រ៉ែ​​ខេត្តបាត់ដំបង អ៊ា​ន មាឃ ឃុបឃិត​ឲ្យ​មេ​ឈ្មួញ ហេង អេង បន្ត​អាជីវកម្ម​រណ្ដៅ​ដី​ក្នុងស្រុក​សង្កែ និង​ក្រុង​បាត់ដំបង រំលោភច្បាប់

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 បាត់ដំបង៖​មេ​ឈ្មួញ ហេង អេង ដែលមាន​ខ្នងបង្អែក​រឹងមាំ​កំពុងតែ​បន្ត​អាជីវកម្ម​រណ្ដៅ​ដី​ទំហំ​ធំៗ​និង​ជ្រៅៗច្បាប់​ដដែល​។ ចំណែក​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់​សង្កាត់ ថ្នាក់ស្រុក និង​ថ្នាក់ក្រុង បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ហើយ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ ហេង អេង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​បង្ក​ផលប៉ះពាល់​កាន់តែខ្លាំង​ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង ព្រមទាំង​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ទេនោះ គឺ​មេ​ឈ្មួញ ហេង អេង មិនអាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​បានឡើយ​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ ហេង អេង ជីករណ្ដៅ​ដី​ទំហំ​ធំៗ​និង​ជ្រៅៗ​ហួស​ពី​ច្បាប់​កំណត់ ហើយ​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ដឹកជញ្ជូន​អាចម៍ដី​ធ្វើ​អាជីវកម្ម​បំផ្លាញ​ផ្លូវ​ក្នុង​មូលដ្ឋាន​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា មន្ត្រី​អាជ្ញាធរ​សង្កាត់​វត្ត​គរ និង​មន្ត្រី​អាជ្ញាធរ​ក្រុង​បាត់ដំបង មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ ហេង អេង ដែល​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​ខុស​បទដ្ឋាន​បច្ចេកទេស​មា​ន​ជម្រៅ​ហួស​ពី​ច្បាប់​កំណត់​នោះទេ​។ លើស​នេះ​ទៅទៀត​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា អាជីវកម្ម​ជីក​កកាយ​អាចម៍ដី​របស់​មេ​ឈ្មួញ ហេង អេង ដំណើរការ​តាំងពីព្រឹក​ដល់​ល្ងាច​គ្មាន​ពេល​សម្រាក​នោះទេ ហើយ​រថយន្ត​ដឹកជញ្ជូន​អាចម៍ដី​បើកបរ​ក្នុង​ល្បឿន​លឿនៗ​ងាយ​និងបង្ក​គ្រោះថ្នាក់​ចរាចរណ៍​គ្រប់ពេលវេលា​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ស៊ុយ …

អានបន្ត »

ថតសើចមុខរីកដូចគ្រាប់ជី៖មេកំពង់ផែក្រុងព្រះសីហនុ លូ គឹម ឈុន ថតញញឹមSelfie ជាមួយមិត្តសំឡាញ់នៅចំណុចអគារ៧ជាន់រលំបាក់ សើចមុខរីកដូចគ្រាប់ជី ខណះ ប្រជាពលរដ្ឋ និងសម្ដេចតេជោ ហ៊ុន សែន កំពុងសោកស្ដាយ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 អតីតអគ្គនាយករងកំពង់ផែ វ៉ា សូណាត ម៉ា ស៊ុនហួត និងប៉ែន ស៊ីថា រួមនិងលោក សែម គីថាយ មេគណនេយ្យកំពង់ផែ ដ៏ជំនិត របស់ លោក លូ គឹម ឈុន មានអាយុខុសគ្នា និងលោក លូ គឹម ឈុន បន្តិចបន្តួចក្រោម១ឆ្នាំបានគឺចូលនិវត្តន៏អស់។ចំណែ លោក លូ គឹម ឈុន នៅបន្តកាន់តំណែងដដែលបង្កើតគ្រសារនិយម និងបក្ខពួកនិយមពេញបន្ទុក (តនៅថ្ងៃទី២៦មិថុនា) ព្រះសីហនុ៖ហួសចិត្តគេកើតទុកពេញប្រទេស ឯងមកថតញញឹមSelfie អីណា! អ្នកលេងហ្វេកបុក រិះគន់ មន្ដ្រីឡេមឡឺមមួយចំនួនខ្លះ បែជាទៅថតសែលហ្វីនៅចំណុច អគាររលំបាក់ សើចមុខរីកដូចគ្រាប់ជី ខណះ រាស្ត្រមួយនគរ និង ប្រមុខរាជរដ្ឋាភិបាល កំពុង សោកសង្រែក រូបថតសែហ្វីប៉ុន្មានសន្លឹក …

អានបន្ត »