ព័ត៌មានថ្មីៗ
Home / ព័ត៌មានជាតិ (page 9)

ព័ត៌មានជាតិ

ថវិកាខ្ទង់១៥០លានមន្ទីរសង្គមកិច្ចខេត្តកំពត ចំណាយទិញអង្ករ មី ត្រីខ តើពិតជាបានដល់ពលរដ្ឋជួបគ្រោះធម្មជាតិ ម៉ែន ឬ ទេ ?

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 កំពត៖មន្ទីរសង្គមកិច្ចខេត្តកំពត ដែលមានលោកស្រី ព្រំ សុភាព ជាប្រធានមន្ទីរ ត្រូវបានប្រភពរាយកាណ៏ថា បានកើតមាននូវភាពមិនប្រក្រតីជាច្រើនទាក់ទង និងការចំណាយថវិកាជាតិ ក្នុងការទិញអង្ករ មី ត្រីខ សម្រាប់ចែកជូនជនរងគ្រោះដោយសារគ្រោះធម្មជាតិ។ ប្រភពបានអោយដឹងថា នៅឆ្នាំ២០១៨ មន្ទីរសង្គមកិច្ចខេត្តកំពត បានចំណាយថវិកាជាង១៥០លានរៀល ដើម្បីទិញអង្គរ ត្រី មី សម្រាប់ផ្ដល់ជូនជួយបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ ប៉ុន្តែ អង្គរ ត្រី មី ទាំងនោះ ត្រូវបានគេសង្ស័យថា មួយផ្នែកធំអាចមានតែនៅក្នុងរបាយកាណ៏ចំណាយរបស់មន្ទីរ ក៏មិនដឹង ដោយបញ្ជីឈ្មោះអ្នកដែលត្រូវទទួលបានអំណោយពីមន្ទីរសង្គមកិច្ច ត្រូវបានគេលាក់ជិត។ ប្រភពបានបន្ដថា សម្រាប់អំណោយដែលមន្ទីរសង្គមកិច្ចខេត្តកំពត បានចំណាយថវិកាទិញនៅឆ្នាំ២០១៨ អស់រហូតជាង ១៥០លានរៀលនោះ ប៉ុន្តែអំណោយទាំងនោះ មួយចំនួនតូចត្រូវបានលោកស្រីប្រធានមន្ទីរ ព្រំ សុភាព និងមន្ត្រីគាត់បានយកទៅជួយប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ ដើម្បីថតយករូបភាពទុកឯកសារ។ចំណែកមួយផ្នែកធំ នៃ ការចំណាយលើការទិញអំណោយ មាន អង្គរ មី …

អានបន្ត »

នាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុំ ស៊ីវុត្ថា កំពុងត្រូវប៉ាន់

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ព្រះវិហារ៖ប្រភពពីប្រជាពលរដ្ឋក្នុងស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថាលោក ស៊ុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង កំពុងប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ព្រោះមានការឃុបឃិតបើកដៃពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងពីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ។ តាមការអះអាងពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលពួកគាត់ដឹកឈើបន្តិចបន្តួចតាមគោយន្តឬតាមរថយន្តដើម្បីយកទៅសាងសង់លំនៅដ្ឋានឬជួសជុលលំនៅដ្ឋានពេលមកដល់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ត្រូវបានលោក ស៊ុំ ស៊ីវុត្ថា គាបយកលុយតាមអំពើចិត្តដោយគ្មានការយោគយល់ទាល់តែសោះ។ ប្រសិនបើពួកគាត់មិនបង់លុយតាមការកំណត់ទេនោះ គឺលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា ចាត់វិធានការបង្ក្រាបយកស្នាដៃយ៉ាងកំរោលជាមិនខាន ។ តាមការកត់សម្គាល់ពីប្រជាពលរដ្ឋក្នុងស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា នៅពេលពួកគាត់ដឹកឈើបនិ្តចបន្តួចតែងតែរងការគាបយកលុយពីសំណាក់លោក ស៊ុំ ស៊ីវុត្ថា យ៉ាងកំរោល ប៉ុន្តែនៅពេលឈ្មួញដឹកជញ្ជូនឈើតាមរថយន្តធុនធំៗកាត់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង មិនដែលឃើញលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា ចាត់វិធានការទប់ស្កាត់នោះទេ។ ផ្ទុយទៅវិញពួកគាត់ឃើញលោក ស៊ុំ ស៊ីវុត្ថា ហុចដៃទទួលលុយពីម្ចាស់រថយន្តដឹកឈើធំៗទាំងនោះ ហើយអនុញ្ញាតឲ្យបន្តដំណើរទៅមុខយ៉ាងសុខស្រួលមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ដូច្នេះហើយទើបឈ្មួញធំៗអាចដឹកជញ្ជូនឈើពីស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តសៀមរាប …

អានបន្ត »

ឈិន សៀវ​ម៉ី កុំឱ្យ​ស្ងាត់ បង្ហាញ​រូបភាព​គួរ​ឲ្យ​គយគន់​

​ភ្នំពេញ៖តារា​ចូលចិត្ត​លេងខ្លួន ​កញ្ញា ឈិន សៀវ​ម៉ី បានបង្ហាញ​សកម្មភាព​នៃ​សម្រស់របស់​នាង​ជាថ្មី​ទៀតហើយ ។ ម្តងនេះ​នៅលើ​ទឹកដី​មាត់សមុទ្រ​ខេត្ត​ព្រះសីហនុ​។ នាង​បញ្ចេញ​ដើមទ្រូង​ដ៏​គួរ​ឲ្យ​ក្នាញ់​ ធ្វើ​អ្នកគាំទ្រ​និង​ជាពិសេស​ប្រុសៗ​ជញ្ជក់មាត់​សរសើរ​។​ ​កញ្ញា ឈិន សៀវ​ម៉ី ដែលជា​តារា​សម្តែង​មាន​ប្រជាប្រិយ និងតារា​សិច​ស៊ី​វ័យក្មេង បានបង្អួត​សម្រស់​ក្នុង​ឈុត​សម្លៀកបំពាក់​លំហែកាយ​។​ ​ក្នុង​រាត្រីកាល​នៃ​ដំណើរ​កម្សាន្ត​របស់​នាង​លើក​នេះ កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩ តារា​ស្រី​រូបនេះ​លេង​ឈុត​ហែល​ទឹក​ក្នុង​អាង​សណ្ឋាគារ​មួយ បង្អួត​សម្រស់ និងសាច់​សខ្ចី ព្រមទាំង​អ្វី​ជាពិសេស​ខ្លាំង​តែម្តង​បញ្ចេញ​ដើមទ្រូង​យ៉ាង​ទ្រលុកទ្រលន់ ។​ គ្រាន់តែ​រូបថត​ប៉ុន្មាន​​សន្លឹក របស់​កញ្ញា ឈិន សៀវ​ម៉ី បង្អួត​សម្រស់​ដើមទ្រូង​យ៉ាងសិច​ស៊ីនាពេល​នាង​ដើរលេង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ បង្ក​ឱ្យ​អ្នកគាំទ្រ​កាន់តែ​ចាប់អារម្មណ៍ ហើយ​ប្រុសៗ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នាំគ្នា​តាម​ឆែក​មើល​រូបថត​នាង​និង​ចង់​លង់​ស្នេហ៍​លើ​តារា​ស្រស់​រូបនេះ​។​ ​សូមបញ្ជាក់ថា តារា​វ័យក្មេង ឈិន សៀវ​ម៉ី ទើបតែ​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​បានតែប៉ុន្មាន​ឆ្នាំ​សោះ កេរ្តិ៍ឈ្មោះ និង ទីផ្សារការងារ​របស់​នាង មាន​ប្រជាប្រិយ​ភាពខ្លាំង​គ្រាន់បើ​។ តារា​រូបនេះ ត្រូវបាន​ផលិតកម្ម​ជាច្រើន​ជ្រើសរើស​ជា​តួ​សម្តែង​ក្នុង​រឿង​ភាគ​ជាច្រើន​ឱ្យ​ស្ថានីយទូរទស្សន៍​ ខណៈ​មហាជន​ចាំ​និង​ស្គាល់​នាង​នៅពេល​នាង​ឧស្សាហ៍ដើរតួរ​ជា​កូនស្រី​អ្នកមាន និងតួ​ឆ្នាសឆ្នើម​៕

អានបន្ត »

ឈ្មួញអាជីវកម្ម​រណ្ដៅ​ដី​ក្នុង​ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ ​

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 កណ្ដាល៖ប្រជាពលរដ្ឋ​នៅ​ភូមិ​ម៉ែ​បាន ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និងលោកអភិបាលខេត្តកណ្ដាល ម៉ៅ ភិរុណ ចាត់វិធានការ​ទប់ស្កាត់​អាជីវកម្ម​រណ្ដៅ​ដី​ទំហំ​ធំៗ​និង​ជ្រៅៗ​នៅក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់។ ព្រោះ​ឈ្មួញ​ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដី​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែខ្លាំង​ឡើងៗ​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ម៉ែ​បាន ឃុំ​ស៊ីធរ បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធានការិយាល័យ​រ៉ែ​និង​ថាមពល​ស្រុក​ខ្សាច់កណ្ដាល ក៏ដូចជា​អភិបាលស្រុក​ខ្សាច់កណ្ដាល ព្រមទាំង​លោក យិន រដ្ឋា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល ទេនោះ​គឺ​ឈ្មួញ​មិនអាច​ជីករណ្ដៅ​ដី​ជ្រៅៗ​ហើយ​ដឹកជញ្ជូន​អាចម៍ដី​មិន​អនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស​ដូច​សព្វថ្ងៃនេះ​ទេ​។ តាម​ប្រភពពី​ប្រជាពលរដ្ឋ​ភូមិ​ម៉ែ​បាន ឃុំ​ស៊ីធរ បាន​ឲ្យ​ដឹងថា ឈ្មួញ​ប្រើ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ជីករណ្ដៅ​ដី​ក្នុង​មូលដ្ឋាន​ពួកគាត់ ហើយ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​អ្នកភូមិ​ដែលមាន​លំនៅដ្ឋាន​ក្បែរៗ​រណ្ដៅ​ដី​។ សេចក្ដីរាយការណ៍​ពី​អ្នកភូមិ​បាន​ឲ្យ​ដឹង​ទៀតថា រណ្ដៅ​ដី​ជាច្រើន​កន្លែង​ត្រូវបាន​គេ​ជីក​នៅក្បែរៗ​លំនៅដ្ឋាន​របស់​អ្នកភូមិ ហើយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ ថ្នាក់ស្រុក មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ បើទោះបី​មាន​សេចក្ដីរាយការណ៍​សុំ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ក៏ដោយ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ធុន​ធំ​បាន​ដឹក​អាចម៍ដី​ដោយ​គ្មាន​គ្រប​តង់ ហើយ​គ្មាន​ស្រោច​ទឹក​លើផ្លូវ​ដែល​គេ​ដឹកជញ្ជូន​អាចម៍ដី​ឆ្លងកាត់​នោះទេ ធ្វើ​ឲ្យ​អាចម៍ដី​ធ្លាក់​ពី​រថយន្ត​ក្លាយជា​ធូលី​ហុយ​សំពោង​នៅពេល​មាន​អាកាសធាតុ​រាំងស្ងួត​។​ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​អាជីវករ​រណ្ដៅ​ដី​ក្នុងភូមិ​ម៉ែ​បាន ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល បាន​រិះគន់ថា​មេឃុំ​ស៊ីធរ …

អានបន្ត »

ឃាតកសម្លាប់​ស្រី​ស្នេហ៍ ត្រូវបញ្ជូនទៅ​តុលាការ​ខេត្តព្រៃវែង​

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ព្រៃវែង​៖ជនសង្ស័យ​ម្នាក់ ដែលជា​សង្សារ​ជាមួយជនរងគ្រោះ ជា​ស្រី​ស្នេហ៍​របស់ខ្លួន នៅក្នុង​ផ្ទះសំណាក់​រំ​ចង់ នា​អ្នក​លឿង​ត្រើយ​ខាងកើត ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី ១១ ខែឧសភា​ឆ្នាំ ២០១៩ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់។ ការបញ្ជូនទៅកាន់តុលាការ ក្រោម​បញ្ជា​ផ្ទាល់ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ឈួន គឹម​សាន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត ព្រៃវែង និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តព្រៃវែង និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកណ្តាល កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​ចុះ​ស្រាវជ្រាវ​រក​ជនសង្ស័យ ករណី​ឃាតក​ម្មរឹតក​សម្លាប់ ជនរងគ្រោះ​ឈ្មោះ ផែ ស្រី​ម៉ាក់ ភេទ​ស្រី​អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ …

អានបន្ត »

អគ្គស្នងការ​នគរបាល​ជាតិ បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះបង្ក្រាប​ក្រុមសង្គមងងឹត​ចិន​មួយក្រុម​

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ភ្នំពេញ​៖នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​ធ្វើការ​ស្រាវ ជ្រាវ​រក​ក្រុមសង្គមងងឹត​ចិន​មួយក្រុម​ដែល​បានប្រកាសថា នៅ​កំពង់សោម ស្ថេរភាព ឬ​អត់ គឺ​ស៊ីសង​លើ​ក្រុម​វា​ទេ​។ ​តាមរយៈ​វិ​ដេ​អូ​ឃ្លី​ប​ដែលមាន​រយៈ ពេល ៩​វិនាទី គឺ ឃើញ​មាន​ក្រុម​ជនជាតិ​ចិន​ប្រមាណ​ជាង ១០​នាក់ និង​មាន​សាក់​លើ​ខ្លួន ដោយ​ក្នុងនោះ ឃើញ​បុរស​ពាក់អាវ​យឺត​ស បានប្រកាស​ខ្លាំង​ថា កំពង់សោម​មាន​ស្ថេរភាព ឬ​អត់ ស៊ីសង លើ​ក្រុម​វា​។ បន្ទាប់ ពី​លេចចេញ វិ​ដេ​អូ​ក្រុមសង្គមងងឹត​ចិន​ប្រកាស​បែបនេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះបង្ក្រាប ក្រុមសង្គមងងឹត​ចិន​នេះ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

អានបន្ត »

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ អ៊ា សុខា ឃុបឃិត​ឲ្យ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ព្រះ​រកា យ៉ាងធ្ងន់ធ្ង

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ព្រះវិហារ៖ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​ឲ្យ​ដឹ​ថា មួយរយៈ​ចុងក្រោយ​នេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ព្រះ​រកា យ៉ាង​ពេញបន្ទុក​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ចំណែក​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ព្រះ​រកា គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​មួយចំនួន​បំពាន​ចូល​កាប់​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ ហើយ​ដឹកជញ្ជូន​ចេញពី​ព្រៃ​យ៉ាង​រលូន​តែម្តង​។ ការដែល​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ព្រះ​រកា ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ា សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​និង​ឈ្មួញ​ធំៗ​នៅតែ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ព្រះ​រកា យ៉ាង​អនាធិបតេយ្យ​ព្រោះ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ព្រះ​រកា គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល​។ បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា នៃ​ស្រុក​ត្បែងមានជ័យ គឺជា​អ្នក​ភស្ដុតាង​បង្ហាញថា បទបញ្ជា​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ គឺជា​រឿង​ឥតន័យ​ព្រោះ​លោក អ៊ា សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ និង​មន្ត្រីក្រោមឱវាទ​នៅតែ​បន្ត​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​និង​ក្រុម​ឈ្មួញ​ធំៗ​បំផ្លាញ​ព្រៃ​ព្រះ​រកា យ៉ាង​ពេញបន្ទុក​ដដែល​។ សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​កត់សម្គាល់ថា នៅពេល​ប្រជាពលរដ្ឋ​ដឹកអុស​កាប់​ឈើ​បន្តិចបន្តួច​ដឹក​ចេញពី​ព្រៃ​ព្រះ​រកា ត្រូវបាន​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​យ៉ាង​កំរោល ប៉ុន្តែ​នៅពេល​ក្រុមហ៊ុន​និង​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប …

អានបន្ត »

អធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ ត្រូវគេសង្ស័យថា លួចឈើមួយចំនួនដែលចាប់បានយកទៅលក់ ? ព្រោះចាប់ឈើច្រើនដង គ្មានកំណតហេតុត្រឹមត្រូវ និងមិនប្រគល់អោយរដ្ឋបាលព្រៃឈើ ចាត់ការបន្

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ពោធិ៍សាត់៖ ពេលនេះលោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ កំពុងរងនូវការរិះគន់ពីមហាជនក្នុងរឿងចាប់ឈើគ្មានកំណត់ហេតុ និងមិនបានរាយការណ៏ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថែមទៀត។ចំពោះឈើប្រភេទគ្រឿងផ្ទះមួយចំនួនដែលចាប់បាន មានការដឹកចេញពីអធិការដ្ឋានជាច្រើនគោយន្តនៅពេលថ្មីៗនេះ មិនដឹងថា យកឈើទាំងនោះទៅលក់ ឬ ធ្វើអ្វីពិតប្រាកដនោះទេ។ ប៉ុន្តែអ្វីដែលគេសង្ស័យខ្លាំងឈើដែលចាប់បានទាំងនោះ អាចត្រូវបានដឹកយកទៅលក់ដើម្បីយកប្រាក់។ ប្រសិនបើលោកអធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ គាត់ជាមនុស្សស្អាតស្អំម៉ែន គឺនៅពេលគាត់ចាប់ឈើបាន ត្រូវមានកំណត់ហេតុ និងធ្វើរបាយការណ៏ប្រគល់គល់ឈើ ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីរដ្ឋបាលព្រៃឈើកសាងសំណុំរឿងទៅតុលាការចាត់ការផ្លូវច្បាប់។ហើយលោកអធិការ ក៏គ្មានសិទ្ធិយកឈើដែលចាប់បានទាំងនោះទៅចាត់ចែងដោយខ្លួនឯង ទោះបីយកឈើនោះទៅធ្វើអំណោយទាន ឬបំរើសង្គម ក៏មិនបានដែរ ព្រោះអ្នកដែលមានសិទ្ធិសម្រេចមានតែក្រសួងកសិកម្ម យ៉ាងណាស់ក៏ត្រឹមអភិបាលខេត្តដែរ មិនម៉ែនត្រឹមអធិការ មានសិទ្ធិធ្វើអ្វីស្រេចតែចិត្តខ្លួនបានទេ ចឹងមិនបាច់មានមានថ្នាក់លើ ថ្នាក់ក្រោមធ្វើអី? ។ ជាក់ស្ដែងថ្មីនេះៗ កម្លាំងអធិការនគរបាលស្រុកភ្នំក្រវាញ បានចាប់ដើមអំពិល​បារាំង ទុកចោលអស់ពេល៥ថ្ងៃ មិនបញ្ជូនទៅជំនាញរដ្ឋបាលព្រៃឈើនិងមិនរាយការណ៏ ទៅព្រះរាជអាជ្ញារ ​ដោយចាប់​ដើមអំពិល​បារាំង ដែលដឹកតាមរថយន្តបាកុង តាំងពីម៉ោង៨យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ …

អានបន្ត »

សង្ស័យ៖អធិការប៉ូលីសស្រុកភ្នំក្រវាញចាប់ឈើគ្រឿងផ្ទះរបស់ពលរដ្ឋទៅលក់យកលុយ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 អធិការស្រុកភ្នំក្រវាញ តាន់ គារិទ្ធ កុំពុងយកតួរនាទីរបស់ខ្លួនគាសង្កត់រាស្ត្រ ពោធិ៍សាត់៖ ប្រភពពត៏មានថ្មីៗពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានផ្ដល់មកថា អធិការស្រុកភ្នំក្រវាញ តាន់ គារិទ្ធ កំពុងតែដើរ ពឺងទ្រូងអួតក្អេងក្អាង ដាក់ប្រជាពលរដ្ឋថាមានតែសមត្ថកិច្នគរបាលរបស់លោកតែប៉ុណ្ណោះ ដែលទប់ស្កាត់បទល្មើសព្រៃឈើបានល្អឥតខ្ចោះលើជំនាញ់ផ្សេងៗទៀត។ ប្រភពប្រជាពលរដ្ឋបានអោយដឹងទៀតថា ពាក់ពន្ធ័នឹងការទប់ស្កាត់បទល្មើសព្រៃឈើ ដោយលោកតាន់ គារិទ្ធ អធិការស្រុកភ្នំក្រវាញ ការទប់ស្កាត់នេះហាក់ដូច លេចគូទកណ្ដាលវាលពេកហើយ ដោយហេតុថា គំនរឈើនៅទំនប់ស្ទឺងទី៣ មានឈើ តាចាប ឈើ តាហៀប ឈើ ខូយ កុសល្យ ម៉េចក៍លោកអធិការមិនប្រមូលយកអោយអស់មក. ? យកលេខទូរសព្ទ័ម្ចាស់ឈើបានហើយ Call ជួបគ្នារួចហើយក៍ប្រញាប់នាំកំលាំងចាកចេញភ្លាម.ចាំសុីស្ងាត់ៗមែនទេ..។ ព័ត៏មានថ្មីៗនេះ មានប្រជាពលរដ្ដ្ឋមួយគ្រួសាររស់នៅភូមិ ត្រពាំងកន្ទួត ឃុំ បឹងកន្ទួត ស្រុកក្រគរ ខេត្តពោធ៍សាត់ ប្រកបមុខរបរ រើសអេតចាយ បានសន្សំប្រាក់ ពាក់កណ្ដាលជីវិត …

អានបន្ត »

ខេត្តកំពង់ធំ៖សិប្បកម្មកែច្នៃឈើមួយកន្លែងទំនង់ជាគ្មានច្បាប់អនុញ្ញាត

ខេត្តកំពង់ធំ៖សិប្បកម្មកែច្នៃឈើមួយកន្លែង ដែលគេសង្ស័យថា ប្រហែលជាអត់ច្បាប់ ត្រូវបានអ្នកយកព័ត៌មានឃើញនៅត្រង់ចំណុច ភូមិមួយភាគខាងលិច នៃភ្នំជី ដែលមានទាំងកម្លាំងកម្មករព្រោងព្រាត និងគំនរឈើជាច្រើនដុំ ។ បើយោងតាមសម្ដីប្រជាពលរដ្ឋ ដែលរស់នៅទីនោះបានប្រាប់សារព័ត៌មានដឹងថា ទីតាំងសិប្បកម្មមួយកន្លែងនេះ គឺស្ថិតនៅក្នុងភូមិកំពង់គរ ឃុំ សុខចិត្រ ស្រុក សណ្ដាន់ខេត្តកំពង់ធំ ។ ដែលមានម្ចាស់ឈ្មោះថា លោក ហៃ ប៉ុន្តែពេលសារព័ត៌មានបានទាក់ទងទៅលោក ហៃ លោកបានឆ្លើយបដិសេធថា មិនមែនជារបស់គាត់ទេ គឺជារបស់មេគាត់ ។ ខ្ញុំគ្រាន់តែជាមេការមើលការខុសត្រូវតែប៉ុណ្ណោះ ។ ឯម្ចាស់គឺឈ្មោះ កៅ ប៊ុនលី ដែលគេស្គាល់ថា ជាលោកឧកញ៉ាម្នាក់នៅភូមិរំលង ឃុំ ទ្រៀល ស្រុក បារាយណ៍ខេត្តកំពង់ធំ ។ ប្រភពបានបន្តទៀតថា ឈើទាំងនេះ បានដឹកចេញពីដែនអភិរក្សព្រៃឡង់ ដែលស្ថិតនៅជុំវិញតំបន់ភ្នំជី ប៉ុន្តែលោកចៀន ដែលជាប្រធានស្នាក់ការអូរផ្អាវបានបដិសេធថាឈើទាំងនេះមិនមែនដឹកចេញពីដែនសមត្ថកិច្ចរបស់លោកនោះទេ ។   លុះដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង៨ …

អានបន្ត »